វិស័យស្រូវ អង្ករ

វៀតណាម កំពុងរៀបចំយុទ្ធសាស្ត្រកាត់បរិមាណនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ


ដោយសារទីផ្សារអង្ករវៀតណាម នៅក្នុងឆ្នាំ២០២៥ មានបញ្ហាស្មុគស្មាញ និងរងហានិភ័យ ព្រមទាំងជួបបញ្ហាការផ្គត់ផ្គង់អង្ករលើសតម្រូវការជាសកលនោះ នៅក្នុងឆ្នាំ២០២៦ អ្នកក្បែរខាងកម្ពុជា មួយនេះ បានប្រកាសរុះរើរៀបចំគោលនយោបាយអង្ករជាថ្មី សំដៅកាត់បន្ថយការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ កាលពីឆ្នាំ២០២៤ វៀតណាម អាចនាំចេញអង្ករបានរហូតដល់៩,២លានតោន ជាមួយនឹងចំណូ៥,៨ពាន់លានដុល្លារ តែនៅឆ្នាំ២០២៥ អាចនាំចេញបានត្រឹម៨លានតោន ជាមួយចំណូល៤,១ពាន់លានដុល្លារ ហើយនៅឆ្នាំនេះ វៀតណាម គ្រោងនាំចេញអង្ករតែ៧លានតោនតែប៉ុណ្ណោះ។
វិស័យស្រូវ អង្ករ
ដោយ

សារព័ត៌មាន VN Express បានរាយការណ៍កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ថា លោក ដូ ហាណាំ (Đỗ Hà Nam) ប្រធានសមាគមស្បៀងអាហារវៀតណាម បានលើកឡើងថា ដោយសារមើលឃើញថា នៅឆ្នាំ២០២៦ ទីផ្សារអង្ករអាចជួបប្រឈមបញ្ហាច្រើន គួបផ្សំការផ្គត់ផ្គង់កំពុងលើសតម្រូវការសកលលោក ដូច្នេះវៀតណាម ចាំបាច់ត្រូវសិក្សា និងរៀបចំគោលនយោបាយ និងយុទ្ធសាស្រ្តសម្រួលស្ថានភាពឡើងវិញ។

គោលនយោបាយដែលវៀតណាម គ្រោងដាក់ចេញនោះ គឺការកាត់បន្ថយបរិមាណនាំចេញអង្គរ ដោយនៅឆ្នាំ២០២៦ នេះ សមាគមគ្រោងនាំចេញអង្ករត្រឹមតែ៧លានតោនប៉ុណ្ណោះ ហើយនឹងបន្តកាត់បន្ថយរហូតដល់ត្រឹម៤លានតោននៅក្នុងឆ្នាំ២០៣០។ តាមរយៈគោលនយោបាយនេះចង់ ឬមិនចង់វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារស្រូវរបស់កម្ពុជា ព្រោះវៀតណាម ជាទីផ្សារនាំចេញស្រូវធំជាងគេរបស់កម្ពុជា។ តែវាក៏អាចផ្តល់ឱកាសសម្រាប់កម្ពុជាក្នុងការពង្រីកការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ផងដែរ។

បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ ក្រៅពីកាត់បន្ថយបរិមាណនាំចេញ វៀតណាមនឹងពង្រីកឧស្សាហកម្មកៃច្នៃអង្ករទៅជាផលិតផលផ្សេងៗ ហើយការនាំចេញនឹងផ្តោតទៅលើការប្រកួតលើគុណភាព និងតម្លៃ។ បន្ថែមលើនេះវៀតណាម រៀបចំពង្រឹងការស្តុកអង្ករ បង្កើនការស្ទាបស្ទង់ និងសិក្សាលំហូរវដ្តនៃទីផ្សារអង្ករឲ្យបានច្បាស់លាស់បន្ថែមទៀត។

កាលពីឆ្នាំ២០២៤ វៀតណាម នាំចេញអង្ករបាន៩,២លានតោន រកចំណូលបាន៥,៨ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២៥ អាចនាំចេញបានក្រោម៨លានតោនជាមួយចំណូលត្រឹមតែ៤,១ពាន់លានដុល្លារប៉ុណ្ណោះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហព័ន្ធឧស្សាហកម្មថៃ ព្រមានថា សេដ្ឋកិច្ចថៃនឹងបន្តចុះខ្សោយនៅឆ្នាំ២០២៦ និងជំរុញឱ្យពន្លឿនការធ្វើកំណែទម្រង់

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានព្រមានថា សេដ្ឋកិច្ចថៃនឹងបន្តជួបការលំបាកកាន់តែខ្លាំងនៅឆ្នាំ២០២៦ នេះ ដោយសារតែភាពមិនប្រាកដប្រជាខ្ពស់ និងកំណើនច…

វៀតណាម កំពុងប្រឈមនឹងវិបត្តិកង្វះកម្លាំងពលកម្មជំនាញ

កាលពីឆ្នាំ២០២៥ វៀតណាម ដែលជាអ្នកក្បែរខាងកម្ពុជា ទាក់ទាញវិនិយោគទុនបរទេសបានយ៉ាងសម្បើមរហូតដល់ទៅ៣៨ពាន់លានដុល្លារ ដែលបានបង្ហាញថា វៀតណាម ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ