ហេដ្ឋារចនាសម្ព័ន្ធ

វៀតណាម កំពុងសម្រុកអភិវឌ្ឈន៍ហេដ្ឋារចនាសម្ព័ន្ធនៅកោះត្រល់ ដើម្បីត្រៀមធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល APEC


ដើម្បីឱ្យការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំ២០២៧ សម្រេចបានជោគជ័យ និងដោយរលូន នៅពេលនេះ វៀតណាម កំពុងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៅកោះត្រល់ ដែលវៀតណាមជ្រើសរើសសម្រាប់រៀបចំកិច្ចប្រជុំនេះ។ វៀតណាម នៅពេលនេះ កំពុងវិនិយោគទឹកប្រាក់ជាង៣៤១លានដុល្លារសាងសង់អាកាសយានដ្ឋានលំដាប់ពិភពលោក និងរថភ្លើងដ៏ទំនើបនៅលើកោះនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ហេដ្ឋារចនាសម្ព័ន្ធ
ដោយ

ជាមួយគម្រោងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ក៏ដូចជាមជ្ឈមណ្ឌលសន្និសីទទ្រង់ទ្រាយធំ និងគំរូទីក្រុងកម្សាន្តស្តង់ដាអន្តរជាតិ វៀតណាម កំពុងដាក់គោលដៅប្រែក្លាយកោះត្រល់ឱ្យក្លាយជាទីក្រុងដ៏ទំនើបមួយនៅក្នុងតំបន់ ដើម្បីទទួលមេដឹកនាំ នៃក្រុមប្រទេសសមាជិក APEC ដែលមានសមត្ថភាពប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី នាពេលអនាគត។ គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងនេះ គឺជាគម្រោងយុទ្ធសាស្ត្រ ដែលវៀតណាម ដាក់ចេញ ដើម្បីបំពេញតាមតម្រូវការបច្ចេកទេស សន្តិសុខ និងប្រតិបត្តិការតាមស្តង់ដា APEC ហើយក៏ដើម្បីប្រែក្លាយកោះនេះឱ្យក្លាយជាទីក្រុងឆ្នេរសមុទ្រដ៏ធំនៅអាស៊ីអាគ្នេយ៍នៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។

តាមគម្រោងវៀតណាមនឹងធ្វើទំនើបកម្មអាកាសយានដ្ឋានអន្តរជាតិ កោះភូគុក ដើម្បីបំពេញតាមស្តង់ដា​ ICAO 4E។ នៅពេលគម្រោងនេះបានបញ្ចប់ អាកាសយានដ្ឋាននេះនឹងមានសមត្ថភាពទទួលយន្តហោះបានធំជាងមុនជាមួយចំណត​ចំនួន១២០យន្តហោះ និងអាចទទួលអ្នកដំណើរបានរហូតដល់២០លាននាក់ក្នុង១ឆ្នាំ។ បន្ថែមលើនេះ វៀតណាម ក៏គ្រោងសាងសង់បណ្តាញដឹកជញ្ជូនផ្លូវដែក រួមទាំងរថភ្លើងក្រោមដីផងដែរ។

ប្រព័ន្ធភស្តុភាកម្មនៅទីក្រុងដ៏ទំនើបនេះ អាចមានសមត្ថភាពបម្រើសេវាដឹកជញ្ជូនអ្នកដំណើរបានប្រមាណ៤ពាន់៥រយនាក់ក្នុង១ម៉ោង ដែលមានសមត្ថភាពទ្រទ្រង់ចរាចរណ៍អ្នកដំណើរប្រហាក់់ប្រហែលគ្នានឹងប្រព័ន្ធភស្តុភារកម្មនៅទីក្រុងឌូបៃ សិង្ហបុរី និងដូហាដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើក្រុមអ្នកការទូត និងក្រុមអ្នកវិភាគសន្តិសុខថ្នាក់តំបន់បានលើកឡើងអ្វីខ្លះ ជុំវិញជម្លោះប្រដាប់អាវុធ កម្ពុជា-ថៃ ដែលបង្កឡើងដោយយោធោថៃ?

ក្រុមអ្នកការទូត និងក្រុមអ្នកវិភាគសន្តិសុខថ្នាក់តំបន់ បានលើកឡើងនូវសំណួរដ៏សំខាន់ចំនួន៥ ទាក់ទិននឹងជម្លោះព្រំដែនកម្ពុជា-ថៃ ដែលទើបតែបានផ្ទុ…

តំណាងរាស្ត្រអាម៉េរិក ស្នើឱ្យលោក ត្រាំ បន្ធូរបន្ថយពន្ធលើជប៉ុន ដែលកំពុងមានជម្លោះជាមួយចិន

ស្របពេលជប៉ុន កំពុងរងសម្ពាធទាំងយោធា និងសេដ្ឋកិច្ចពីមហាយក្សចិន ក្រោយនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ និយាយចំចំណុចរសើបជុំវិញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ