វិស័យមីក្រូហិរញ្ញវត្ថុ

ពលរដ្ឋជិត ១២ ម៉ឺននាក់ បានទទួលការរៀបចំឥណទានឡើងវិញ ក្នុងទំហំឥណទាន ៤៨៨លានដុល្លារ


គិតត្រឹមថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានអ្នកដែលបានខ្ចីប្រាក់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ចំនួន ១៣៧.១៥៨នាក់ បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្នុងនោះមានអ្នកបានខ្ចីប្រាក់ចំនួន ១១៨ .១៨២នាក់ ឬជិត៩០% បានទទួលការរៀបចំឥណទានឡើងវិញ ដែលមានទំហំឥណទានសរុបជាង៤៨៨ លានដុល្លា។ នេះបើតាមរបាយការណ៍ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សកម្មភាព​ពលរដ្ឋ​កំពុងស្វែងរក​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​​

បើតាម​របាយការណ៍​បង្ហាញថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ សមាគម​បានប្រមូល​ទិន្និន័យ​ការរៀប​ចំឥណទាន​ឡើងវិញ​ជារៀងរាល់​សប្តាហ៍​ពីសមាជិក​របស់ខ្លួន រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ក្រុមហ៊ុន​ភតិសន្យាហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទ។ ទិន្នន័យនេះ ត្រូវប្រមូល​ឡើង​ក្នុងគោលបំណង តាមដានផលប៉ះពាល់​ជាក់ស្តែងនៃ​ជំងឺកូវីដ-១៩ ទៅលើ​អតិថិជន ការគាំពារ​អតិថិជន​របស់គ្រឹះស្ថាន​ដែលជាសមាជិក និងការវិវត្ត​ទូទៅនៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល ដើម្បីធ្វើការ​វាយតម្លៃ និងផ្ញើរបាយការណ៍​ជូនភាគីពាក់ព័ន្ធ។

សមាគមមីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បញ្ជាក់ថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​អាចរៀបចំ​ឥណទានឡើង​វិញជូន​អតិថិជនបាន លុះត្រាតែ​មានការស្នើ​សុំ​ពីអតិថិជន ដោយយោង​តាមកិច្ចសន្យា​រវាងគ្រឹះស្ថាន និងអតិថិជន គោលការណ៍​ការពារ​អតិថិជន ក៏ដូចជា​លក្ខខណ្ឌ​ផ្លូវច្បាប់​មួយចំនួនទៀត។ 

សមាគមនៅតែ​​បន្តលើកទឹកចិត្ត និងស្វាគមន៍​​ចំពោះអតិថិជន​ដែលរងផល​ប៉ះពាល់​ពិតប្រាកដ​ពីជំងឺ​កូវីដ-១៩ ដោយពួកគេ​​អាច​ទំនាក់ទំនង​ទៅកាន់គ្រឹះស្ថាន​ដែលខ្លួនបាន​ទទួលប្រាក់​កម្ចី ឬតាមរយៈ​មន្ត្រីឥណទាន​ផ្ទាល់ ដើម្បីទទួលបាន​នូវដំណោះស្រាយ​សមស្រប។

គិតត្រឹមដំណាច់ត្រីមាសទីមួយ ឆ្នាំ២០២០ ចំនួន​អ្នកខ្ចី​ប្រាក់​ពីគ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅកម្ពុជា មាន​ជាង ២,២លាននាក់ និងមានទំហំ​​ឥណទាន​សរុប ជាង ៣០ទ្រីលានរៀល (៧,៤ប៊ីលានដុល្លា) ខណៈអតិថិជន​បញ្ញើសរុប​មានចំនួន ជាង ២,៨លាននាក់ និងមានទំហំ​ប្រាក់បញ្ញើ​សរុប ជាង១៤ទ្រីលានរៀល (៣,៦ប៊ីលានដុល្លា)៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា នាំចេញទៅជប៉ុនកើនឡើងក្នុងត្រីមាសទី១ ឆ្នាំ២០២០

ព័ត៌មាន
កម្ពុជាសម្រេចការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបប្រមាណជាង ៤៧៥ លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែដំបូងដើមឆ្នាំ ២០២០ កើនឡើង…

រដ្ឋាភិបាលវៀតណាម ស្នើទៅរដ្ឋសភាឲ្យលើកលែងពន្ធលើដីកសិកម្ម ដើម្បីជំរុញការវិនិយោគក្នុងវិស័យនេះឲ្យកាន់តែ​ខ្លាំងក្លា

ព័ត៌មាន
ដ្បិតតែវៀតណាម ជាប្រទេសនាំចេញផលិតផលកសិកម្មច្រើនគួរឲ្យកត់សម្គាល់ក៏ពិតមែន ប៉ុន្ដែ នៅក្នុងប្រទេសនេះ ក៏មានដីស្រែជាច្រើនត្រូវបានគេបោះបង់ចោលដែរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ