សកម្មភាពរោងចក្រនៅអាស៊ី​

រោងចក្រនៅអាស៊ីចំណាយថ្លៃដើមខ្ពស់ ប៉ុន្ដែការបញ្ជាទិញចុះខ្សោយ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងដល់សេដ្ឋកិច្ចសកល


រោងចក្រនៅអាស៊ីនៅពេញនៅពេញមួយខែកក្កដា បានជួបនឹងការលំបាកទាំងខ្សែចង្វាក់ផ្គត់ផ្គង់នឹងការបញ្ជាទិញ ដែលបង្កឡើងដោយសារការរឹតបន្តឹង សុវត្ថិភាពកូវីដ១៩ដ៏តឹងរ៉ឹងរបស់ប្រទេសចិន។ ប្រការនេះបានប៉ះពាល់ដល់តម្រូវការសកល ធ្វើឱ្យផលិតកម្មថយចុះ។ របាយការណ៍សន្ទស្សន៍អំណាចនៃការបញ្ជាទិញ សម្រាប់ខែកក្កដា ដែលបានចេញផ្សាយនៅថ្ងៃចន្ទបង្ហាញពីការបញ្ជាទិញថ្មីៗបន្តធ្លាក់ចុះនៅតាមរោងចក្រផលិតធំៗនៅអាស៊ី ពិសេសក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានរោងចក្រនៅអាស៊ីអាគ្នេយ៍តែម្ដង។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
សកម្មភាពក្នុងរោងចក្រនៅតំបន់អាស៊ី

សកម្មភាពរោងចក្ររបស់ប្រទេសកូរ៉េខាងត្បូង​បានធ្លាក់ចុះជាលើកដំបូង​ក្នុងរយៈពេលជិតពីរឆ្នាំ​មកនេះ ខណៈដែលសេដ្ឋកិច្ច​របស់ប្រទេសជប៉ុន​បានកត់ត្រា​ពីសកម្មភាព​យឺត​បំផុតក្នុងរយៈពេល១០ខែចុងក្រោយ ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ជាបន្តបន្ទាប់។

សន្ទស្សន៍របស់ក្រុមហ៊ុនឯកជន ដែលបានបង្ហាញដោយសារព័ត៌មានចិន​ Caixin បានឲ្យដឹងថា សកម្មភាពរោងចក្រនៅក្នុងប្រទេសចិនក៏បានធ្លាក់ចុះផងដែរ បើទោះបីជាគេផ្តើម​បន្ធូរបន្ថយវិធានការកូវីដ១៩មួយចំនួន​នៅក្នុង​ស្រុកក្តី។ វិធានការដ៏តឹងរ៉ឹងនេះហើយ ដែលបានវាយលុកប្រទេស​មានសេដ្ឋកិច្ចធំបំផុតទីពីរ​របស់ពិភពលោក​ចាប់ពី​ក្នុង​ត្រីមាសទីពីរ​ឆ្នាំ២០២០មកម្ល៉េះ។

សន្ទស្សន៍ដែលបានបង្ហាញដោយសារព័ត៌មានចិន​ Caixin ដដែល បានកត់សម្គាល់ពីការប្រឹងប្រែងជំនះការលំបាក់ក្នុងរោងចក្រនៅក្នុងប្រទេសនៅអាស៊ីភាគច្រើន ក្នុងការដោះស្រាយជាមួយនឹងសម្ពាធផ្ទួនៗ ក្នុងនោះរួមមាន តម្លៃទំនិញវត្ថុធាតុដើមឡើងថ្លៃ និងការធ្លាក់ចុះនៃតម្រូវការ ជាពិសេសតម្រូវការពី​ប្រទេសចិន។ក្នុងចំណោម​វត្ថុធាតុដើមសំខាន់ៗដែលបានឡើងថ្លៃរួមមាន ប្រេងឥន្ធនៈ លោហធាតុ និងគ្រឿងបង្គុំឧបករណ៍អេឡិចត្រូនិក។

ឧទាហរណ៍ជាក់ស្តែង​តែម្តង ក្នុងប្រទេសវៀតណាម​ក្បែរខាងកម្ពុជា រោងចក្រនៅទីក្រុងហូជីមិញ​សារតែ​ដោយប្រឈម​នឹងកង្វះខាតវត្ថុធាតុដើម និងការបញ្ជាទិញធ្លាក់ចុះ បានបង្ខំឱ្យថៅកែរោងចក្រវាយនភណ្ឌ កាត់ដេរនៅវៀតណាមសម្រេចកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ ហើយដែលបាននិងកំពុងប៉ះពាល់ដល់ប្រាក់ចំណូលកម្មករ។

គួរជម្រាបថា ការកើនឡើងនៃតម្លៃទំនិញពិភពលោក ចំពេលមានការរំខានដល់ខ្សែចង្វាក់ផ្គត់ផ្គង់ស្រាប់ដែលបណ្តាលមកពីជំងឺរាតត្បាត ក្រោយមកទៀតដោយសារសង្រ្គាមនៅអ៊ុយក្រែន កំពុងបង្កជាបញ្ហាប្រឈមដល់អាជីវកម្ម និងអ្នកបង្កើតគោលនយោបាយនៅទូទាំងពិភពលោក ។ ធនាគារកណ្តាលប្រទេសជាច្រើន បានប្រញាប់ប្រញាល់​រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ តម្លើងអត្រាការប្រាក់ ខណៈក្រុមហ៊ុន​និងរោងចក្រឯកជនព្យាយាមកាត់បន្ថយការចំណាយ។

សូមបញ្ជាក់ថា ក្នុងចំណោមសកម្មភាពរោងចក្រទាំងអស់ក្នុងតំបន់ មានតែសកម្មភាពរោងចក្ររបស់ប្រទេសឥណ្ឌាទេ ដែលបានកើនឡើងក្នុងល្បឿនដ៏លឿនបំផុត​របស់ខ្លួន គិតត្រឹមរយៈពេល៨ខែចុងក្រោយ។ វាបានជួយឱ្យ​មានភាពរឹងមាំផងដែរ នៅក្នុងការបញ្ជាទិញនិងការផលិតថ្មីៗ សម្រាប់បណ្តាប្រទេស​នៅ​អាស៊ីខាងត្បូង៕




អត្ថបទបន្ទាប់


រូបថតពីផ្កាយរណបបង្ហាញថា ចិនកំពុងមានកន្លែងសាកល្បងនុយក្លេអ៊ែរថ្មីក្នុងតំបន់ស៊ីនជាំង

ព័ត៌មាន
ប្រទេសចិនកំពុងពង្រីកកន្លែងសាកល្បងនុយក្លេអ៊ែររបស់ខ្លួននៅក្នុងតំបន់ស្វយ័ត ស៊ីនជាំង នេះបើតាមការវិភាគក្នុងរូបថតផ្កាយរណប ដែលប្រមូលដោយសារព័ត៌…

តើទីផ្សារធ្យូងថ្មនឹងជួបបញ្ហាកាន់តែអាក្រក់យ៉ាងណាខ្លះ ក្រោយការដាក់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី?

ព័ត៌មាន
សង្រ្គាមនៅប្រទេសអ៊ុយក្រែន និងការដាក់ទណ្ឌកម្មលើរុស្ស៊ីកំពុងតែផ្លាស់ប្តូរពាណិជ្ជកម្មធ្យូងថ្មជាសាកល ដោយប្រទេសសេដ្ឋកិច្ចធំៗ នឹងត្រូវទទួលបានការដឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ