សមុទ្រចិនខាងត្បូង

វៀតណាមកំពុងចាក់ដីបំពេញកោះជាច្រើននៅសមុទ្រចិនខាងត្បូង ដើម្បីប្រឆាំងនឹងចិន


វៀតណាមត្រូវបានគេដឹងថា កំពុងបូមខ្សាច់ចាក់បំពេញកោះតូចៗជាច្រើននៅទីតាំងប្រជុំកោះស្ព្រេតលីក្នុងសមុទ្រចិនខាងត្បូង ជាអ្វីដែលអ្នកវិភាគយល់ថា ទីក្រុងហាណូយ កំពុងមានបំណងប្រឆាំងនឹងអាកប្បកិរិយាអាងយ៉ាងរបស់ចិន ក្នុងដែនទឹក ដែលមានជម្លោះមួយនេះ។ បើយោងតាមរបាយការណ៍មួយដែលចេញកាលពីសប្តាហ៍មុន ការចាក់ដីខ្សាច់បំពេញកោះពីសំណាក់ប្រទេសវៀតណាមនេះកំពុងធ្វើឡើងក្នុងល្បឿនមួយដ៏លឿននៅប៉ុន្មានខែចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន វីអូអេ។
សមុទ្រចិនខាងត្បូង
ដោយ

ការបង្កើនសកម្មភាពបូមខ្សាច់ និងចាក់បំពេញកោះរបស់វៀតណាម នាពេលថ្មីៗនេះ នៅតាមប្រជុំកោះស្ព្រេតលី គឺត្រូវបានគេហៅថា ថ្មប៉ប្រះទឹក Barque Canada ដែលបានចាប់ផ្តើមដំបូងតាំងពីឆ្នាំ២០២១ មកម្ល៉េះ។

យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិ នៃគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) ដែលមានមូលដ្ឋាននៅក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា ប្រទេសវៀតណាម បានបង្កើតផ្ទៃដីកោះជិត១គីឡូម៉ែត្រការ៉េ កាលពីឆ្នាំមុននៅក្នុងសមុទ្រចិនខាងត្បូង។

ដោយឡែក បើតាមវិទ្យាស្ថានគំនិតផ្ដួចផ្ដើមសម្រាប់ការស្រាវជ្រាវសមុទ្រចិនខាងត្បូង (SCSPI) ដែលមានមូលដ្ឋានក្នុងប្រទេសចិន បាននិយាយឱ្យដឹងកាលពីថ្ងៃ២២ វិច្ឆិកាថា ការងារចាក់បំពេញរបស់វៀតណាម នៅលើថ្មប៉ប្រះទឹក Barque Canada ឬដែលគេស្គាល់ថា Bai Thuyen Chai ជាភាសាវៀតណាម កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ បើតាមវិទ្យាស្ថាននេះ ចាប់តាំងពីខែកក្កដា មក ផ្ទៃដីជិត០,៥៦គីឡូម៉ែត្រការ៉េ ត្រូវបានចាក់បំពេញ ហើយវៀតណាមអាចនឹងសាងសង់ទីតាំងទីពីរទៀតផងដែរ ដែលវាបានក្លាយជាទីតាំងដ៏ធំគ្រប់គ្រងដោយវៀតណាម នៅប្រជុំកោះស្ព្រេតលី ដែលកំពុងមានជម្លោះ។

យោងតាមក្រុមអ្នកស្រាវជ្រាវ SCSPI ដដែលបាននិយាយថា ខណៈដែលចិន និងហ្វីលីពីន កំពុងមានការប្រឈមមុខដាក់គ្នាជាញឹកញាប់នៅថ្មប៉ប្រះទឹក Second Thomas Shoal នៅក្នុងប្រជុំកោះ ស្ព្រេតលីនោះ វៀតណាមកំពុងធ្វើប្រតិបត្តិការចាក់បំពេញយ៉ាងស្ងៀមស្ងាត់ក្នុងការបង្កើតកោះទាំងនោះ។ មកទល់ពេលបច្ចុប្បន្នផ្ទៃដីប្រមាណជាង៣គីឡូម៉ែត្រការ៉េត្រូវបានពង្រីកក្នុងទីតាំងកោះចំនួន១១ផ្សេងពីគ្នា។

ទោះជាយ៉ាងណា ស្ថានទូតចិន និងវៀតណាម នៅក្នុងទីក្រុងវ៉ាស៊ីនតោន និងក្រសួងការបរទេសនៃប្រទេសទាំងពីរ មិនទាន់បានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺបន្ថែមជុំវិញរបាយការណ៍នេះនោះទេ។

តែយ៉ាងណាបើតាម លោក Gregory Poling ប្រធានមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រអន្តរជាតិនៃគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI) បានប្រាប់វីអូអេវៀតណាមកាលពីថ្ងៃទី២០ វិច្ឆិកាថា ការបន្តបូមខ្សាច់ និងការងារសាងសង់បង្ហាញថា វៀតណាមនៅតែបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពយោធា និងអាកប្បកិរិយាបង្ខិតបង្ខំរបស់ចិននៅសមុទ្រចិនខាងត្បូង ហើយកំពុងធ្វើការដើម្បីធានាថា ខ្លួនអាចរក្សាការចូលទៅកាន់ថ្មប៉ប្រះទឹក និងដែនទឹកដែលខ្លួនទាមទារបាន។

យ៉ាងណាមិញ យោងតាមលោក Raymond Powell នាយកគម្រោង Myoushu នៅសមុទ្រចិនខាងត្បូងនៃសាកលវិទ្យាល័យ Stanford ដែលបានសង្កេតលើជម្លោះនាពេលថ្មីៗនេះ បានលើកឡើងប្រាប់ VOA ថា ចាប់តាំងពីឆ្នាំ២០១៣​មក វៀតណាម និងរដ្ឋទាមទារផ្សេងទៀតបានមើលចិនសាងសង់កោះសិប្បនិមិត្ត ហើយសហគមន៍អន្តរជាតិ បានតវ៉ា ប៉ុន្តែមានប្រសិទ្ធភាពជាក់ស្តែងតិចតួចណាស់។ ដូច្នេះ វៀតណាម បានទាញសេចក្តីសន្និដ្ឋានថា ខ្លួនគ្មានជម្រើសណាក្រៅតែពីត្រូវឆ្លើយតបវិញ ដោយទាញមេរៀនពីប្រទេសចិននោះទេ។

គួរជម្រាបថា ការពង្រីកផ្ទៃដីកោះរបស់វៀតណាម មានចំនួនត្រឹមតែប្រហែលមួយភាគបួនប៉ុណ្ណោះ នៃផ្ទៃដីជិត១៣គីឡូម៉ែត្រការ៉េ ដែលចិនបានបង្កើតឡើងពីឆ្នាំ២០១៣ ដល់២០១៦ ខណៈវៀតណាមមានប្រមាណ៣គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមស្រាវជ្រាវកាលពីខែធ្នូឆ្នាំមុនដោយវិទ្យាស្ថានគំនិតផ្តួចផ្តើមតម្លាភាពដែនសមុទ្រអាស៊ី (AMTI)៕

None



អត្ថបទបន្ទាប់


ហេតុអ្វីពាណិជ្ជកម្មសកលនឹងងើបឡើងវិញនៅឆមាសទី២ឆ្នាំនេះ ចំពេលសេដ្ឋកិច្ចមិនច្បាស់លាស់?

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បាននិយាយថា ទំហំពាណិជ្ជកម្មទំនិញសកលនឹងងើបឡើងវិញជាបណ្តើរៗចាប់ពីឆមាសទី២ ឆ្នាំ២០២៣ នេះតទៅ ដោយសារមានការគ…

ការនាំចេញផលិតផលឧស្សាហកម្មរបស់កម្ពុជាមានការធ្លាក់ចុះ តែមានស្ថិរភាព ខណៈអ្នកជំនាញរំពឹងស្ទុះឡើងនៅក្រោយ

គិតមកទល់ពេលនេះមានរយៈពេលជាង៣ឆ្នាំហើយ ដែលវិស័យឧស្សាហកម្មកាត់ដេររបស់កម្ពុជា បានទទួលនូវឥទ្ធិពលពីវិបត្តិសកល ហើយបញ្ហានេះបានធ្វើឲ្យការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ