ការនាំចេញអង្ករវៀតណាម

វៀតណាមនាំចេញអង្ករកើនឡើង ខណៈតម្លៃបានថ្លៃខ្ពស់ជាងអង្ករថៃទៅទៀត!


នៅក្នុងរយៈពេល ៧ខែ ដើមឆ្នាំ ២០២០នេះ វៀតណាម សម្រេចការនាំចេញអង្ករជាង ៤លានតោន គិតជាទឹកប្រាក់សរុបជិត ២ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ១០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ហើយអ្វីដែលពិសេសគឺថា តម្លៃអង្ករវៀតណាមនៅតែបន្តឡើងថ្លៃជាង ៣% ពោលគឺថ្លៃជាងអង្ករថៃទៅទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុងស្រុកវៀតណាម។
វៀតណាម នឹងផ្អាកការនាំចេញអង្ករទៅក្រៅប្រទេសដើម្បីធានាសន្តិសុខស្បៀងអាហាររបស់ខ្លួន(រូបភាព៖vietnamnews.vn)
ដោយ

ក្រសួងកសិកម្ម និងអភិវឌ្ឍន៍​ជនបទ​វៀតណាម បានគូស​បញ្ជាក់ថា តម្លៃអង្ករ​ប្រភេទ​បាក់ ៥% របស់​វៀតណាម បន្តកើន​ឡើង​ថ្លៃ​ដល់ចន្លោះ ៤៦៨ដុល្លារ ដល់ ៤៧២ដុល្លារ ក្នុងមួយតោន គិតចាប់ពី​ដើមខែ​សីហាមក ដែលតម្លៃនេះ ខ្ពស់ជាង​ប្រភេទ​អង្ករ​របស់ថៃ​ដល់ទៅ ១៥​ដុល្លារ​ឯណោះ។

អ្នកជំនាញបាន​អះអាងថា បើទោះបីជា ទិន្នផល​នៃការនាំចេញ​អង្ករ​ក្នុងឆ្នាំនេះ សម្រេច​បាន​ប្រហាក់​ប្រហែល នឹងឆ្នាំមុន​ក្តី​តែតម្លៃ​អង្ករ មានការ​កើនឡើង​ធ្វើឲ្យ​ប្រាក់​ចំណូល​កើនឡើង​ខ្ពស់​ផងដែរ ហើយតម្លៃ​អង្ករ​វៀតណាម អាចនឹង​ថ្លៃជាង​អង្ករថៃ​ពេញមួយ​ឆ្នាំនេះតែម្តង។

ដោយឡែក នៅក្នុងខែ​កក្កដា​កន្លងទៅ វៀតណាម បាននាំចេញ​អង្ករជិត ៤៨ម៉ឺនតោន កើនឡើង ៦% ធៀប​នឹងខែមិថុនា ហើយប្រទេស​ហ្វីលីពីន នៅតែជា​អ្នកទិញ​អង្ករ​វៀតណាម​ច្រើនជាង​គេបំផុត។

លើសពីនេះទៅទៀត វៀតណាម​ក៏រំពឹង​ខ្ពស់​ពីការ​ចាប់​ចំណែក​ទីផ្សារ​អង្ករ​ក្រអូប នៅ​សហភាពអឺរ៉ុប ដោយអាច​នឹងទទួល​បានអត្ថ​ប្រយោជន៍​ច្រើនពី​កិច្ចព្រមព្រៀ​ងពាណិជ្ជកម្ម​សេរី​រវាង ភាគីទាំងពីរ ដែលបានចូលធរមាន​តាំងពីដើមខែ​សីហាមក ហើយវៀតណាម សង្ឃឹមថា នឹងរកបាន​ប្រាក់ចំណូល​ខ្ពស់ តាមរយៈ​ការលក់​ប្រភេទ​អង្ករ​ក្រអូប គុណភាពខ្ពស់ ដែលអាច​មាន​តម្លៃ​ដល់ទៅ ៩០០​ដុល្លារ​អាមេរិក ក្នុងមួយតោន។

គួររម្លឹក​បន្តិចដែរថា ក្នុងរយៈពេល ៧ខែ ដើមឆ្នាំនេះ វៀតណាម បានធ្វើការ​នាំចេញ​ទំនិញ​ជាង ១៤៥​ពាន់​លាន​ដុល្លារអាមេរិក និងបាន​នាំចូល​មក​វិញជាង ១៣៩ពាន់លាន​ដុល្លារ​អាមេរិក ធ្វើឲ្យ ទំហំ​អតិរេក​ពាណិជ្ជកម្ម​របស់​ប្រទេស​វៀតណាម សម្រេច​បាន​ជាង ៦,៤ពាន់​លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ដល់ទៅ ៣២៨% ពោលគឺ លើសពី​៣ដង​ទៅទៀត ធៀបនឹង​រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖ ចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញបង្ហាញតួលេខថយចុះ

ព័ត៌មាន
ចំនួនអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ ដែលបានស្នើសុំធ្វើការរៀបចំឥណទានឡើងវិញ ព្រោះតែរងផលប៉ះពាល់ពីមេរោគកូវីដ-១៩នោះ បានបង្ហាញពីសញ្ញាថយចុះជ…

ចិនទទួលបានលំហូរវិនិយោគពីបរទេសក្នុងតួលេខវិជ្ជមាន នៅរយៈពេល ៧ខែ ដើមឆ្នាំ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិន បានគូសបញ្ជាក់ថា ការវិនិយោគពីក្រៅប្រទេស ចូលមកប្រទេសចិន បានផ្លាស់ប្តូរពី សញ្ញាអវិជ្ជមាន មកជាវិជ្ជមានវិញ នៅក្នុងរយៈពេល …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ