ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍វិស័យកែច្នៃបន្លែ និងផ្លែឈើសម្រាប់ឆ្នាំ២០២១-២០៣០ ដែលទើបត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីវៀតណាមថ្មីៗនេះ បានបង្ហាញឲ្យឃើញពីមហិច្ឆតាដ៏ធំរបស់វៀតណាមក្នុងការទាក់ទាញការវិនិយោគបន្ថែមនៅក្នុងវិស័យផលិតកែច្នៃបន្លែផ្លែឈើនៅក្នុងប្រទេសកាន់តែច្រើនថែមទៀត ក៏ដូចជាការកសាងនូវសហគ្រាសទំនើបជាច្រើនដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់។
តើដើម្បីសម្រេចបាននូវមហិច្ឆតានេះ
វៀតណាមនឹងត្រូវធ្វើអ្វីខ្លះ?
ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមនឹងវិនិយោគបន្ថែមទៀត ដើម្បីអភវិឌ្ឍសមត្ថភាពកែច្នៃ, ផ្ដល់អាទិភាពទៅកាន់ការកែច្នៃបន្លែផ្លែឈើសំខាន់ៗ ដែលមានតម្លៃបន្ថែមខ្ពស់,ការបង្កើតឲ្យមានតំបន់វត្ថុធាតុដើម និងការអភិវឌ្ឍទីផ្សារសម្រាប់ផលិតផលផងដែរ។ លើសពីនេះទៀត វៀតណាមក៏ត្រូវចាំបាច់សាងសង់ឲ្យមានកន្លែងកៃច្នៃវេចខ្ចប់ និងឃ្លាំងស្ដុក និងមានបំពាក់នូវឧបករណ៍សមស្របដើម្បីកាត់បន្ថយការខូចខាត។
ជាមួយគ្នានេះ ការទាក់ទាញការវិនិយោគក៏សំខាន់ណាស់ដែរ ក្នុងការធានាឲ្យបានថាគ្រប់ផ្នែកនៃផលិតកម្មនឹងត្រូវបានធ្វើឡើងរួចរាល់នៅឆ្នាំ២០៣០ខាងមុខ៕