វៀតណាមស្តារឧស្សាហកម្មម្រេច ក្រោយរាំងស្ទះជាច្រើនឆ្នាំ

វៀតណាមជំរុញការស្តារឧស្សាហកម្មម្រេចឡើងវិញ ក្រោយជួបឧបសគ្គរាំងស្ទះអស់ជាច្រើនឆ្នាំ


ក្រោយជួបឧបសគ្គមួយចំនួនដោយសារបញ្ហាលក្ខខណ្ឌអាកាសធាតុមិនអំណោចផល ក៏ដូចជាវិបត្តិជំងឺកូវីដ១៩ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥឡូវនេះប្រទេសវៀតណាមក្បែរខាងកម្ពុជា កំពុងស្វែងរកមធ្យោបាយថ្មី ដើម្បីស្តារឡើងវិញនូវឧស្សាហកម្មម្រេចរបស់ខ្លួន ដែលមានតម្លៃនៃការនាំចេញមួយឆ្នាំៗដល់ទៅរាប់ពាន់លានដុល្លារ។ បើតាមអ្នកជំនាញ បច្ចុប្បន្ននេះ វៀតណាមកំពុងប្រឈមនឹងបញ្ហាកង្វះម្រេចដើម្បីកែច្នៃនាំចេញ ដ្បិតថា តម្រូវការទីផ្សារកំពុងកើនឡើងកាន់តែខ្លាំង។ នេះបើយោងតាមការចុះផ្សាដោយសារព័ត៌មាន Vietnam Plus។
វៀតណាមស្តារឧស្សាហកម្មម្រេច ក្រោយរាំងស្ទះជាច្រើនឆ្នាំ
ដោយ

យោង​តាម​អ្នកតំណាង​មក​ពី​សហគមន៍​ម្រេច​អន្តរជាតិ (IPC) បានឱ្យ​ដឹង​ថា អ្នក​ផលិត​កែ​ច្នៃ​វៀតណាម​ទំនងជា​ប្រឈម​នឹង​កង្វះខាត​ម្រេច​សម្រាប់​ការ​កែ​ច្នៃ និង​នាំ​ចេញ​នៅ​ឆ្នាំ ២០២២ ខណៈ​តម្រូវការ​ម្រេច​កំពុង​តែ​មានការ​កើនឡើង​យ៉ាងច្រើន​ឡើង​វិញ​នៅ​ជុំវិញ​ពិភពលោក​។ ដោយសារ​ភោជនីយដ្ឋាន និង​សេវាកម្ម​អាហារ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើង​វិញ​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​។

យ៉ាងណាមិញ យោង​តាម​ប្រធាន​សមាគម​ម្រេច​វៀតណាម​បានឱ្យ​ដឹង​ថា វៀតណាម​កំពុង​ពិចារណា​នាំ​ចូល​ម្រេច​ពី​ប្រទេស​ជិតខាង ពិសេស​ពី​ប្រទេស​កម្ពុជា​តែ​ម្ដង ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ក្នុងស្រុក​។ លោក​បន្ត​ថា កាលពី ឆ្នាំ​មុន ការ​នាំ​ចូល​ម្រេច​របស់​វៀតណាម​ពី​កម្ពុជា​បាន​កើនឡើង​ដល់​ទៅ ១១១% ធៀប​នឹង​ឆ្នាំ ២០២០​។

ប្រធាន​សមាគម​ម្រេច​វៀតណាម អះអាង​ថា ទិន្នផល​ប​ម្រេច​នៅ​តាម​ខេត្ត​នៃ​ប្រទេស​កម្ពុជា ដែល​ជាប់​នឹង​ព្រំដែន​វៀតណាម អាច​នឹង​មាន​ដល់​៣​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​។ បើ​ទោះបីជា ចំនួន​ទិន្នផល​នេះ មាន​ប្រហែល​ត្រឹមតែ ១​ភាគ​១០ នៃ​ទិន្នផល​ម្រេច​របស់​វៀតណាម​ក្ដី ប៉ុន្ដែ វៀតណាម​រំពឹង​ថា ម្រេច​ពី​កម្ពុជា​ទាំងនេះ នឹង​ជួយ​បំពេញតម្រូវការ​ម្រេច​ដែល​កំពុង​ខ្វះខាត​។

ទិន្នន័យ​ពី​សមាគម​ម្រេច​វៀតណាម បង្ហាញ​ថា ម្រេច​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ជិត ៤ ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​កាលពី​ឆ្នាំ​មុន ដែល​កើនឡើង​ស្ទើរតែ​ទ្វេ​ដង​ធៀប​នឹង​ឆ្នាំ​មុន ដែល​មាន​តម្លៃ​តែ​ជាង ២​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម​ប៉ុណ្ណោះ បន្ទាប់​ពី​ការ​ដំណាំ​ម្រេច​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ទន្ទឹម​នេះ​ប្រធាន​សមាគម​ម្រេច គូសបញ្ជាក់​ទៀត​ថា ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ម្រេច​ប្រកបដោយ​និរន្តរភាព រដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​ផ្តល់​ព័ត៌មាន​ថ្មី​ៗ​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​អំពី​តំបន់​ដែល​ជាទី​ផ្សារ​គ្រឿងទេស​របស់​វៀតណាម និង​ពិភពលោក ក៏​ដូច​ជា​ព័ត៌មាន​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​កែ​ច្នៃ ការ​ចែកចាយ និង​ការ​ប្រើប្រាស់ ដើម្បី​ជួយ​អ្នក​ផលិត​បង្កើត​យុទ្ធសាស្ត្រ​សម​ស្រប​។

សូម​ជម្រាប​ថា ក្នុង​ឆ្នាំ ២០២១ វៀតណាម​បាន​នាំ​ចេញ​ម្រេច​ចំនួន ២៦​ម៉ឺន​តោន​ថយ​ចុះ ៩% និង​មាន​តម្លៃ​ទឹកប្រាក់​ប្រហែល ៩៥០ លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង ៤៤ ភាគរយ​នៅ​ក្នុង​តម្លៃ​ធៀប​នឹង​ឆ្នាំ ២០២០ ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជកម្មរវាងចិន និងរុស្ស៊ីកំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ស្របពេលទំនាក់ទំនងជាមួយលោកខាងលិចកំពុងរកាំរកូស

ព័ត៌មាន
ទំនាក់ទំនងពាណិជ្ជកម្មរវាងចិននិងរុស្ស៊ីកំពុងកើនឡើងដល់កម្រិតខ្ពស់ថ្មីមួយ ខណៈភាពរកាំរកូសរវាងប្រទេសទាំងពីរ ជាមួយលោកខាងលិចកំពុងកើនឡើងកាន…

ចិននៅតែប្តេជ្ញាបន្ដគោលនយោបាយគ្មានកូវីដ ទោះបីមេរោគបំប្លែងថ្មីអូមីក្រុងមិនសូវមានសភាពធ្ងន់ធ្ងរក្ដី

ព័ត៌មាន
គោលនយោបាយ គ្មានកូវីដ១៩ នៅតែជាវិធីសាស្ត្រល្អបំផុតរបស់ប្រទេសចិន ទោះបីជាកូវីដ១៩អូមីក្រុង ហាក់បង្ហាញសភាពជំងឺមិនសូវជាធ្ងន់ធ្ងរក៏ដោយ និងស្រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ