ផលិតផលបង្គារនៅវៀតណាម

វៀតណាមនឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសផលិតកែច្នៃបង្គារធំជាងគេក្នុងលោក


ប្រទេសវៀតណាមរំពឹងថា នឹងក្លាយជាប្រទេសមួយ ស្ថិតក្នុងចំណោមកំពូលប្រទេស ដែលជាអ្នកផលិតកែច្នៃបង្គារធំជាងគេក្នុងពិភពលោក ដោយសារតែភាពអំណោយផល នៃស្ថានភាពមេរោគរាតត្បាតសម្រាប់ការនាំចេញបង្គារ និងមួយផ្នែកទៀត ដោយសារតែវៀតណាមមានគំរូកសិដ្ឋានចិញ្ចឹម និងកែច្នៃបង្គារបែបទំនើប។ នេះបើតាមការអះអាងរបស់ អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មនេះដែលវៀតណាមnews ស្រង់សម្តី។
កសិដ្ឋានចិញ្ចឹមបង្គារនៅវៀតណាម
ដោយ

អនុប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន CP Foods ដែល​ជា​ក្រុមហ៊ុន​ធំ​បំផុត ទាក់ទង​នឹង​ការ​ចិញ្ចឹម និង​ផលិត​កែ​ច្នៃ​បង្គារ​ក្នុង​ពិភពលោក បាន​និយាយ​ថា ផលិតកម្ម​បង្គារ​នៅ​ក្នុង​ពិភពលោក បាន​កើនឡើង​៦ ទៅ​៧​ភាគរយ នៅ​ចំ​ពេល​ដែល​មានការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩ និង​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ​នៅ​ទូ​ទាំង​សកលលោក​។

អ្នកជំនាញ​ជឿជាក់​ថា ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់ នៅ​ក្នុង​រយៈពេល​វែង អាច​នឹង​ធ្វើ​ឲ្យ​ការ​ចិញ្ចឹម​បង្គារ​កើនឡើង​ដល់​ទៅ ១០% បន្ថែម​ទៀត នៅ​ឆ្នាំ​ខាង​មុខ​នេះ​។ ចំពោះ​វិស័យ​ផលិត​កែ​ច្នៃ​បង្គារ​នៅ​វៀតណាម​វិញ គឺ​មាន​កំណើនថេ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ពី ៥ ទៅ​១០%​ក្នុង​មួយ​ឆ្នាំ ។

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គំរូ​កសិក​ដ្ឋា​ន​ចិញ្ចឹម​បង្គារ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​នៅ​ក្នុង​ភាគ​ខាងត្បូង និង​តាម​តំបន់​ដង​ទន្លេមេគង្គ ហើយ​បាន​ជួយ​ឲ្យ​មាន​ផល​ចំណេញ​យ៉ាងច្រើន​ដល់​ម្ចាស់​កសិដ្ឋាន​ក្នុងស្រុក ព្រោះ​ការ​ចិញ្ចឹម​បង្គារ​បែប​ទំនើប​នេះ មាន​អត្រា​ទទួល​បាន​ជោគជ័យ​ខ្ពស់​ដល់​ទៅ ៩០%​។

បើ​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បាន​បញ្ជាក់​ថា វៀតណាម​មានការ​ចិញ្ចឹម​បង្គារ​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ខ្ពស់​សម្រាប់​កសិដ្ឋាន​ដល់​ទៅ ជាង​២០​ម៉ឺន​ហិ​កតា​៕
None



អត្ថបទបន្ទាប់


ថៃព្រួយបារម្ភពីកូវីដ គ្រោងនឹងចុះកិច្ចព្រមព្រៀងលក់អង្ករឲ្យឥណ្ឌូនេស៊ីមួយឆ្នាំ១ លានតោន

រដ្ឋាភិបាលថៃគ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាមួយ ជាមួយប្រទេសឥណ្ឌូនេស៊ី ដើម្បីលក់អង្ករទៅឲ្យប្រទេសនេះឱ្យបានមួយលានតោនក្នុងមួយឆ្នា…

អ្នកជំងឺកូវីដ-១៩ខ្មែរម្នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង

បុរសជនជាតិខ្មែរ ដែលផ្ទុកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង នៅថ្ងៃទី១៤ ខែមីនា នេះ ក្រោយសម្រាកព្យាបាលបាន១ថ្ងៃនៅមន្ទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ