កូវីដ១៩នៅកម្ពុជា

អ្នកជំងឺកូវីដ-១៩ខ្មែរម្នាក់ស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង


បុរសជនជាតិខ្មែរ ដែលផ្ទុកជំងឺកូវីដ-១៩ម្នាក់ បានស្លាប់ដោយសារជំងឺស្ទះសរសៃឈាមបេះដូង នៅថ្ងៃទី១៤ ខែមីនា នេះ ក្រោយសម្រាកព្យាបាលបាន១ថ្ងៃនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអះអាងថា បុរសម្នាក់នេះមិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ។
ទីស្តីការក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (រូបភាព៖ វុធ​ ច័ន្ទតារា/Cambonomist)
ដោយ

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដោយយោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តព្រៃវែង បុរសខាងលើ មានទីលំនៅក្នុងភូមិជ័យឧត្តម ឃុំព្រែកខ្សាយ ខ ស្រុកពាមរក៍ ខេត្តព្រៃវែង។ បុរសវ័យ៦៩ឆ្នាំរូបនេះ ស្លាប់នៅម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ដោយសារជំងឺស្ទះសរសៃឈាមបេះដូង ក្រោយសម្រាកព្យាបាលបានមួយថ្ងៃ។

បុរសរូបនេះ ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្យរកជំងឺកូវីដ-១៩ នៅថ្ងៃទី១១ មីនា ហើយទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ នៅថ្ងៃបន្ទាប់ ក្រោយមកក្រុមគ្រូពេទ្យ បានដឹកអ្នកជំងឺរូបនេះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែងនៅថ្ងៃទី១៣ មីនា។

សេចក្តីប្រកាសព័ត៌មាន ដែលចុះហត្ថលេខាដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាបាលបានរៀបរាប់ថា ពេលមកដល់មន្ទីរពេទ្យអ្នកជំងឺមិនមាន ក្អក ហត់ ឬក្តៅខ្លួននោះទេ ប៉ុន្តែមានសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា។ បើតាមការសាកសួររបស់ក្រុមគ្រូពេទ្យ បុរសរូបនេះ មានជំងឺប្រចាំកាយ។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តរៀបរាប់ទៀតថា នៅម៉ោង៦ព្រឹកថ្ងៃទី១៤ ខែមីនា បុរសខាងលើបានចេញពីបន្ទប់ទៅហាត់ប្រាណអស់រយៈពេលជាយូរ បន្ទាប់មកលោកក៏បានចូលសម្រាកក្នុងបន្ទប់វិញ ហើយក៏បានដេកស្លាប់នៅលើគ្រែក្នុងបន្ទប់នោះតែម្តង។

គិតត្រឹមព្រឹកថ្ងៃទី១៤ មីនា កម្ពុជាមានអ្នកជំងឺកូវីដ-១៩ សរុបចំនួន១,៣០៥នាក់។ អ្នកជំងឺពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៧៩២នាក់ដែលរកឃើញនៅរាជធានីភ្នំពេញ កណ្តាល ព្រះសីហនុ កោះកុង ស្វាយរៀង ព្រៃវែង កំពង់ចាម កំពង់ធំ សៀមរាប និងបាត់ដំបង។ អ្នកជាសះស្បើយមានចំនួន៦៤៧នាក់ និងស្លាប់ម្នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន៦៥៦នាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមនឹងក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសផលិតកែច្នៃបង្គារធំជាងគេក្នុងលោក

ព័ត៌មាន
ប្រទេសវៀតណាមរំពឹងថា នឹងក្លាយជាប្រទេសមួយ ស្ថិតក្នុងចំណោមកំពូលប្រទេស ដែលជាអ្នកផលិតកែច្នៃបង្គារធំជាងគេក្នុងពិភពលោក ដោយសារតែភាពអំណោយផល នៃស្…

នៅប្រទេស​ខ្លះ អ្នកជំងឺកូវីដ-១៩​ ស្លាប់ដោយសារ​មន្ទីរពេទ្យ​ខ្វះ​ខ្យល់​អុកស៊ីសែន

ព័ត៌មាន
កាលពីថ្ងៃសៅរ៍ (ទី១៣ មីនា) អ្នកជំងឺ​កូវីដ-១៩ យ៉ាងហោច ៧នាក់ បាន​ស្លាប់​នៅឯ​មន្ទីរពេទ្យ​មួយ​នៅក្នុង​ប្រទេស​ហ្ស៊កដានី (Jordan) ដែលនាំ​ឲ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ