ការនាំចេញទំនិញរបស់វៀតណាម សម្រេចបាន ២៥៤ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ៥% ហើយការនាំចូលមកវិញ គឺប្រមាណ ២៣៤ពាន់លានដុល្លារអាមេរិក កើនឡើង ១%ផងដែរ។
ការនាំចេញទំនិញរបស់វៀតណាម ទៅកាន់សហភាពអឺរ៉ុប អាស៊ីអាគ្នេយ៍ កូរ៉េខាងត្បូង និងជប៉ុន មានការធ្លាក់ចុះចន្លោះពី ៣% ទៅ ១០% ក៏ប៉ុន្តែការនាំចេញទៅកាន់ទីផ្សារអាមេរិក មានកំណើនដល់ទៅ ២៥% ពោលគឺសម្រេចបាន ៧០ពាន់លានដុល្លារអាមេរិក ហើយការនាំទំនិញទៅកាន់ចិន ក៏កើនឡើង ១៦%ដែរ ពោលគឺប្រមាណ ៤៣ពាន់លានដុល្លារអាមេរិក។
ដោយឡែក ចិន គឺអ្នកផ្គត់ផ្គង់ទំនិញទៅកាន់វៀតណាម ធំជាងគេបង្អស់ មានទឹកប្រាក់សរុបដល់ទៅ ៧៣ពាន់លានដុល្លារ ដែលមានកំណើន ៨% ខណៈ ការនាំចូលទំនិញពីកូរ៉េខាងត្បូង អាស៊ាន ជប៉ុន និងអាមេរិក មកកាន់ទីផ្សារវៀតណាម គឺធ្លាក់ចុះដូចៗគ្នា។
សូមជម្រាបថា វៀតណាម សម្រេចបាននូវអតិរេកពាណិជ្ជកម្ម ៤ឆ្នាំជាប់ៗគ្នាហើយ ដោយកាលពីឆ្នាំ ២០១៩កន្លងទៅ សម្រេចបានជិត ១០ពាន់លានដុល្លារអាមេរិកផងដែរ៕