វៀតណាម និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងមានតម្លៃរាប់ពាន់លានដុល្លារ

វៀតណាម និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងរួមគ្នាមានតម្លៃជាង៧ពាន់លានដុល្លារ


ក្រុមហ៊ុនអាមេរិកនិងវៀតណាមបានបើកការចរចារពាណិជ្ជកម្ម និងវិនិយោគជាច្រើនគម្រោង ក្រោយពេលលោក ចូ បៃដិន មកបំពេញទស្សនៈកិច្ចនៅវៀតណាម។ ប៉ុន្តែគម្រោងដែលទទួលភ្លើងខៀវ គឺមានកិច្ចព្រមព្រៀងទិញយន្តហោះ និងគម្រោងពាក់ព័ន្ធនឹងបញ្ហាសិប្បនិម្មិត(AI)។ តាមការបង្ហើប គម្រោងធំៗទំាងនេះអាចមានតម្លៃជាង៧ពាន់៨រយលានដុល្លារ។
វៀតណាម និងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងមានតម្លៃរាប់ពាន់លានដុល្លារ

នាយកប្រតិបត្តិនៅក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក និងវៀតណាមក្នុងវិស័យបន្ទះឈីប និងបច្ចេកវិទ្យា ក៏ដូចជាអាកាសចរណ៍បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ដើម្បីស្វែងរកភាពជាដៃគូអាជីវកម្មក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន មកកាន់ទីក្រុងហាណូយ ហើយគម្រោងដែលទទួលបានផ្លែផ្កាគឺកិច្ចព្រមព្រៀងថ្មីលើការទិញយន្តហោះ និងបញ្ញាសិប្បនិម្មិត។

បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Reuter កិច្ចព្រមព្រៀងដែលបង្ហាញច្បាស់ដោយសេតវិមានក្នុងអំឡុងពេលលោក បៃដិន នៅហាណូយគឺការទិញយន្តហោះ Boeing 737 Max ចំនួន៥០គ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម នៅក្នុងកិច្ចព្រមព្រៀងមួយដែលខ្លួនបាននិយាយថាមានតម្លៃជាង៧ពាន់៨រយលានដុល្លារ ហើយចំពោះគម្រោង AI ទាំងមន្រ្តីវៀតណាម និងអាមេរិកមិនបានបញ្ចេញទឹកប្រាក់នោះទេ ដោយគេគ្រាន់តែឲ្យដឹងថា ក្រុមហ៊ុន Microsoft នឹងធ្វើការជាមួយនឹងដៃគូនៅវៀតណាមលើមូលដ្ឋានបច្ចេកវិទ្យា AI ដែលកំពុងមានតម្រូវសម្រាប់ប្រទេសវៀតណាម និងទីផ្សារដែលកំពុងរីកចម្រើននានា។

ប្រភពដដែលបានបន្តទៀតថា ក្រៅពីនេះ ក្រុមហ៊ុន Nvidia ក៏នឹងចាប់ដៃគូជាមួយក្រុមហ៊ុនវៀតណាមមួយចំនួនដូចជា FPT, Viettel និង Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast លើគម្រោង AI នៅក្នុងប្រទេសវៀតណាមផងដែរ។

បន្ថែមលើនេះសេតវិមាន ក៏បានគូសបញ្ជាក់ពីចំនួន នៃការវិនិយោគទាក់ទងនឹងបន្ទះឈីបដោយក្រុមហ៊ុនអាមេរិកក្នុងប្រទេសវៀតណាម រួមទាំងផែនការរបស់ Marvell និង Synopsys នៅក្នុងការសាងសង់មជ្ឈមណ្ឌលរចនាបន្ទះឈីបនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ។

ដោយឡែករោងចក្រ Amkor ថ្មីតម្លៃ១ពាន់៦រយលានដុល្លារ នៅជិតទីក្រុងហាណូយ ដែលនឹងប្រមូលផ្តុំការវេចខ្ចប់ និងសាកល្បងផលិតបន្ទះឈីប នឹងត្រូវចាប់ផ្តើមប្រតិបត្តិការក្នុងខែតុលា ហើយក្រៅពីនោះ គម្រោងវិនិយោគរោងចក្រដំឡើងបន្ទះឈីបទំហំ១ពាន់៥រយលានដុល្លាររបស់ក្រុមហ៊ុន Intel នៅភាគខាងត្បូងនៃប្រទេស ក៏អាចនឹងត្រូវបានពង្រីកផងដែរ។ ក្រុមហ៊ុន Honeywell របស់អាមេរិក ក៏នឹងសហការជាមួយដៃគូវៀតណាម ដើម្បីចាប់ផ្តើមគម្រោងសាកល្បងមួយដើម្បីអភិវឌ្ឍប្រព័ន្ធផ្ទុកថាមពលថ្មដំបូងបំផុតនៅប្រទេសវៀតណាម។ នេះបើតាមការគូសបញ្ជាក់របស់សេតវិមានអាមេរិក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះជួយឲ្យថៃអាចជំនួសចិនក្លាយជាប្រទេសល្អបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្ម?

ព័ត៌មាន
ប្រទេសថៃនៅឆ្នាំនេះបានក្លាយជាប្រទេស ដែលមានស្ថានភាពល្អបំផុតសម្រាប់ការចាប់ផ្តើមអាជីវកម្មលំដាប់លេខ២នៅលើពិភពលោក។ តំណែងនេះពីមុនកាន់កាប់ដោយ …

អ្នកជំនាញយល់ថា ការកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ ជាការលើកកម្ពស់ថិវកាជាតិ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើកំណែទម្រង់ចំពោះការជ្រើសរើសមន្រ្តីរាជការឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ