ប្រទេសវៀតណាម

វៀតណាមសម្រេចដកយកស្បៀងបម្រុងជាតិ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩


រដ្ឋាភិបាលវៀតណាមបានសម្រេចប្រើប្រាស់ទុនបំរុងស្បៀងអាហារបម្រុងរបស់ជាតិ ហើយនឹងពិចារណាប្រើប្រាស់មូលនិធិសហជីពពាណិជ្ជកម្ម ដើម្បីផ្តល់ជំនួយសង្គ្រោះដល់ប្រជាជនក្រីក្រនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដោយកូវីដ១៩។ ដោយក្នុងនោះ រដ្ឋាភិបាលវៀតណាម នឹងបញ្ចេញអង្ករចំនួន ១៣ម៉ឺនតោនបន្ថែមទៀត ដល់ប្រជាជនចំនួន ៨លាន ៦សែននាក់ ដែលកំពុងប្រឈមមុខនឹងភាពអត់ឃ្លាននៅក្នុងទីក្រុង និង ខេត្តចំនួន ២៤ ដែលភាគច្រើននៅភាគខាងត្បូងប្រទេសវៀតណាម។
ពលរដ្ឋវៀតណាមទទួលស្បៀងអាហារពីរាជរដ្ឋាភិបាល
ដោយ

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ង ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋាភិបាល​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​ទេ ទោះបី​អាជ្ញាធរ​សាធារណៈ បាន​ព្យាយាម​ប្រឹងប្រែង​យ៉ាងណា​ក៏​ដោយ ដូច្នេះ​ដើម្បី​បន្ត​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​នេះ វៀតណាម​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​វិធានការ​គម្លាត​សង្គម ហើយ​សម្រាប់​ទីក្រុង និង​ខេត្ត​ទាំងអស់​គួរតែ​ធានា​ឲ្យ​បាន​ថា​ប្រជាជន​មិន​ខ្វះ​ស្បៀងអាហារ ឬ​កន្លែង​ស្នាក់​នៅ​នោះ​ទេ​។

លោក​បន្ត​ថា ដើម្បី​បន្តដំណើរ​ការ​បាន​រដ្ឋាភិបាល​នឹង​ប្រើ​ស្បៀងអាហារ​បម្រុង​របស់​ជាតិ និង​អំពាវនាវ​ឱ្យ​សហ​ព័​ពន្ធ​ការងារ​វៀតណាម​ពិចារណា​ប្រើប្រាស់​មូលនិធិ​សហជីព​ពាណិជ្ជកម្ម ដើម្បី​ជួយ​ដល់​កម្មករ​ដែល​បាត់បង់​ការងារ ឬ​ត្រូវ​បាន​ព្យួរការងារ​។

ជាក់ស្ដែង​កាលពី​ថ្ងៃ​ទី​១៦ ខែសីហា រដ្ឋាភិបាល​បាន​ផ្តល់​អង្ករ​ជាង ៤​ពាន់​តោន​ដល់​ប្រជាជន​ដែល​ខ្វះខាត​នៅ​ក្នុង​ខេត្ត​ចំនួន​បី​នៅ​ភាគ​ខាងត្បូង​គឺ ប៊ី​ញ ហ្វុ​ក​, បាក​លីវ និង​សុក​ត្រាង​។ បន្ទាប់​មក​នៅ​ថ្ងៃ​ពុធ ទី​១៨​សីហា​នេះ រដ្ឋាភិបាល​វៀតណាម​ផ្តល់​អង្ករ​ចំនួន ១៣​ម៉ឺន​តោន​បន្ថែម​ទៀត ដើម្បី​ជូន​ប្រជាជន ៨​លាន ៦ សែន​នាក់​ដែល​កំពុង​ប្រឈម​មុខ​នឹង​ភាព​អត់ឃ្លាន​នៅ​ក្នុង​ទីក្រុង​និង​ខេត្ត​ចំនួន ២៤ ដែល​ភាគច្រើន​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម​។ 

សូម​រំលឹក​ថា ពលរដ្ឋ​វៀតណាម​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា​ពួក​គេ​បាន​ជាប់​គាំង​ក្នុងផ្ទះ​ជួល​នៅ​ទីក្រុង​រយៈពេល ៣ ខែ​មក​ហើយ ដោយ​មិន​អាច​រក​ប្រាក់​ចិញ្ចឹមជីវិត​បាន ហើយ​ដំណោះស្រាយ​តែ​មួយ​គត់​សម្រាប់​ពួក​គេ​នៅ​ពេល​នេះ​គឺ​ចាកចេញ​ទៅ​ស្រុក​កំណើត​របស់​ពួក​គេ​វិញ​។ ប៉ុន្តែ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពួក​គេ​ចាកចេញ​ទេ​ដោយ​បារម្ភ​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​រាលដាល ហើយ​បាន​ប្រាប់​ពលរដ្ឋ​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​កាន់​ផ្ទះ​ជួល​របស់​ពួក​គេ​វិញ និង​ហាមឃាត់​ពលរដ្ឋ​មិន​ឱ្យ​ចាក​ចេញពីផ្ទះ​លើកលែងតែ​គោលបំណង​ដូច​ជា​ទិញ​អាហារ និង​ស្វែងរក​ការ​ព្យាបាល ឬ​ទៅ​ធ្វើការ​នៅ​កន្លែង​ដែល​អនុញ្ញាត​។

យ៉ាងណាមិញ រដ្ឋាភិបាល​វៀតណាម​ក៏​ធ្លាប់​បាន​ផ្តល់​កញ្ចប់​ជំនួយ​ជំងឺ​កូ​វី​ដ​១៩​លើក​ទី​២ ដែល​មាន​តម្លៃ ជាង ១ ពាន់​១​រយ​លាន​ដុល្លារ​នៅ​ក្នុង​ខែកក្កដា បន្ទាប់​ពី​កញ្ចប់​ទី​មួយ​ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​២,៦ ពាន់​លាន​ដុល្លារ​កាលពី​ខែមេសា​ឆ្នាំ​មុន​៕

 អត្ថបទ៖ ស៊ើង​ និមល់

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សតូយ៉ូតា ប្រកាសកាត់បន្ថយផលិតកម្មរថយន្ដ៤០% នៃផែនការ

ក្រុមហ៊ុនខ្នាតយក្សផលិតរថយន្ដរបស់ជប៉ុនតូយ៉ូតា នឹងកាត់បន្ថយផលិតកម្មរថយន្ដជាសកលរបស់ខ្លួនសម្រាប់ខែកញ្ញា ប្រមាណ៤០% នៃផែនការរបស់ខ្លួនដែលបានគ្រោ…

កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណីហើយ!

យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី១៩ ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ