វៀតណាមត្រៀមកញ្ចប់ថវិកាបន្ថែមជាង ១ពាន់លានដុល្លារ

វៀតណាមត្រៀមកញ្ចប់ថវិកាបន្ថែមជាង ១ពាន់លានដុល្លារ ដើម្បីជួយពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩


ប្រទេសវៀតណាម មានផែនការនឹងផ្ដល់កញ្ចប់ថវិកាជំនួយប្រមាណជាង ១ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយទៅដល់ពលរដ្ឋ ដែលរងគ្រោះដោយសារតែកូវីដ-១៩។ កញ្ចប់ថវិកាថ្មីនេះ គឺគ្រោងនឹងដាក់ចេញឆាប់ៗនេះហើយ បន្ទាប់ពីវៀតណាមកាលពីឆ្នាំមុន ក៏បានដាក់ចេញកញ្ចប់ថវិកាជាង២ពាន់៦រយលានដុល្លារអាមេរិករួចហើយដែរ ក្នុងការជួយដល់ពលរដ្ឋក្រីក្រ និងអាជីវកម្មដែលរងគ្រោះដោយសារកូវីដ-១៩។ នេះបើតាមការបញ្ជាក់អះអាងរបស់មន្ត្រីជាន់ខ្ពស់វៀតណាម នៅក្នុងសារព័ត៌មាន VN Express។
វៀតណាមគ្រោងថវិកាជាង ១ពាន់លានដុល្លារជួយពលរដ្ឋ

ប្រទេស​វៀតណាម បាន​បង្ហាញ​ពី​គម្រោង​កញ្ចប់​ថវិកា​ជំនួយ​សម្រាប់​ពលរដ្ឋ​ក្រីក្រ និង​អាជីវកម្ម រង​គ្រោះ​ដោយសារ​កូ​វី​ដ​-១៩​នេះ គឺ​នៅ​ចំ​ពេល​ដែល​ប្រទេស​នេះ កំពុង​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​រីក​រាលដាល​កាន់តែ​ខ្លាំង​ឡើង ដោយ​មួយ​ថ្ងៃ​ៗ​វៀតណាម​បន្ដ​មាន​ករណី​ឆ្លង​ថ្មី​រាប់រយ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ផា​ម មិ​ញ​ជី​ង បាន​ទាមទារ​ឲ្យ​ក្រសួង​ការងារ ធានា​ថា​កញ្ចប់​ថវិកា​ដែល​គ្រោង​ចំណាយ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​នេះ ពិតជា​អាច​បាន​ទៅ​ដល់​ដៃ​ពលរដ្ឋ​ដែល​មាន​តម្រូវការ​ពិតប្រាកដ រួម​ទាំង​កម្មករ​ធ្វើការ​នៅ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​អ្នក​លក់ដូ​តាម​ដងផ្លូវ​ផង​ដែរ​។

វៀតណាម កាលពី​ខែមេសា​ឆ្នាំ​មុន ធ្លាប់​បាន​បញ្ចេញ​កញ្ចប់​ថវិកា​គាំទ្រ​ប្រមាណ​ជាង ១​ពាន់​៥​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​បាន​មក​ពី​កញ្ចប់​ថវិកា​រដ្ឋាភិបាល​កណ្ដាល និង​រដ្ឋបាល​មូលដ្ឋាន​។

តើ​កន្លង​មក​វៀតណាម​ប្រើប្រាស់​ថវិកា​ជំនួយ​សង្គម​នេះ​យ៉ាងដូចម្ដេច​ខ្លះ0x017d7

ក្នុង​នោះ មានការ​ជួយ​ទៅ​លើ​អ្នក​បាត់បង់​ការងារ​ធ្វើ ដោយសារ​កូ​វី​ដ​១៩ ក្នុង​ចំនួន​ទឹកប្រាក់ ៧៨​ដុល្លារ​ក្នុង​មួយ​ខែ​, អ្នកធ្វើការ​ងារ​ក្រៅ​ម៉ោង​ដែល​បាត់បង់​ការងារ អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រមាណ​ជាង​៤៣​ដុល្លារ​ក្នុង​មួយ​ខែ ។ រីឯ​ពលរដ្ឋ​ក្រីក្រ​វិញ អាច​ទទួល​បាន​ចន្លោះ​ពី ១០​ដុល្លារ ទៅ​ជាង​២០​ដុល្លារ​ក្នុង​មួយ​ខែ ទៅ​តាម​ប្រភេទ​គ្រួសារ​ក្រីក្រ​ដែល​បាន​កំណត់​ដោយ​រដ្ឋ​វៀតណាម​។

ដោយឡែក ចំពោះ​អាជីវកម្ម​ខ្នាត​តូច ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង​ប្រមាណ ៤.៣០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ត្រូវ​បាន​ព្យួរ​ប្រតិបត្តិការ​អាជីវកម្ម ដោយសារ​កូ​វី​ដ​-១៩ ក៏​អាច​ទទួល​បាន​ប្រាក់​គាំទ្រ​ជាង ៤៣​ដុល្លារ​ក្នុង​មួយ​ខែ​ផង​ដែរ​។

គិត​ត្រឹម​ខែឧសភា​កន្លង​ទៅ  មាន​ទឹកប្រាក់​ប្រមាណ​ជាង ៦០០​លាន​ដុល្លារ នៃ​កញ្ចប់​ថវិកា​សរុប​ដែល​រដ្ឋាភិបាល​វៀតណាម​បាន​ដាក់​ចេញ ត្រូវ​បាន​ប្រើប្រាស់​ជួយ​ទៅ​ដល់​ប្រជាជន​ប្រមាណ​ជាង​១៣​លាន​នាក់​។ ទោះ​យ៉ាងណា  គណៈកម្មាធិការ​សេដ្ឋកិច្ច នៃ រដ្ឋសភា​វៀតណាម​បាន​លើក​ឡើង​ថា គោលនយោបាយ​ប្រើប្រាស់​កញ្ចប់​ថវិកា​នា​ពេល​កន្លង​មកនេះ មិន​មាន​ប្រសិទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ជួយ​ដល់​កម្មករ និង អាជីវកម្ម​ដែល​រង​គ្រោះ​ពី​ការ​រាតត្បាត​កូ​វី​ដ​-១៩​នោះ​ទេ​។ 

ពលរដ្ឋ​វៀតណាម​ជា​ច្រើន​បាន​ត្អូញត្អែរ​ថា វា​មាន​នីតិវិធី​សាំ​ញាំ​ពេក​ក្នុង​ការ​ទទួល​បាន​ថវិកា​ជំនួយ​ពី​រដ្ឋ​។ គណៈកម្មាធិការ​សេដ្ឋកិច្ច របស់​វៀតណាម​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​វាយតម្លៃ​ឲ្យ​បាន​ទូលំទូលាយ​ពី​គោលនយោបាយ​គាំទ្រ​នា​ពេល​ក​ន្ល​មក ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​វា​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត​។

បើ​តាម​ការ​ព្យាករ​របស់​ក្រសួង​ការងារ​វៀតណាម ប្រសិនបើ​ការ​រាតត្បាត​កូ​វី​ដ​-១៩​នៅ​តែ​បន្ដ នោះ​នឹង​ប៉ះពាល់​ទៅ​ដល់​កម្មករនិយោជិត​នៅ​ក្នុង​តំបន់ឧស្សាហកម្ម​ប្រមាណ ២​លាន​៥​សែន​នាក់ អាច​នឹង​បាត់បង់​ការងារ​ធ្វើ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មូលនិធិវ៉ាក់សាំងកូវីដ-១៩ របស់ធនាគារពិភពលោកកើនដល់ ២០ពាន់លានដុល្លារហើយ!

ព័ត៌មាន
ធនាគារពិភពលោកបានប្រកាសពីការបង្កើនមូលនិធិសម្រាប់ទិញ និងអភិវឌ្ឍវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន៨ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យទំហំមូលន…

កូវីដ-១៩ លុកលុយកាន់តែខ្លាំងនៅឥណ្ឌូនេស៊ី ខណៈអាជ្ញាធរដាក់ការរឹតត្បិតបន្ថែម

ព័ត៌មាន
អាជ្ញាធរឥណ្ឌូនេស៊ីចាប់ផ្តើមរឹតបន្ដឹងបន្ថែមទៀត នូវវិធានការសុវត្ថិភាពនៅលើកោះសំខាន់ៗរបស់ខ្លួនចំនួនពីរ គឹកោះបាលី និង កោះជ្វា ដែលជាកោះមាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ