ទីផ្សារមាស

អាជ្ញាធរវៀតណាម ចាត់វិធានការបង្ក្រាប និងចេញបម្រាមលើការជួលមនុស្សឱ្យជួយទិញមាសពីធនាគារនានា


អាជ្ញាធរវៀតណាម បានរកឃើញថា អាជីវកម្មមួយចំនួនបានជួលមនុស្សឱ្យជួយទិញមាសនៅតាមធនាគារនានា ដោយខុសច្បាប់ ហើយលក់ចេញវិញឱ្យទៅសាធារណជនក្នុងតម្លៃខ្ពស់ជាងទីផ្សារ ទោះបីជាពួកគេគ្មានលិខិតអនុញ្ញាតក៏ដោយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express។
ទីផ្សារមាស
ដោយ

ក្រសួងសន្តិសុខសាធារណៈវៀតណាម បានបញ្ចេញរបាយការណ៍មួយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មនុស្សយ៉ាងហោចណាស់៤ក្រុមដាច់ដោយឡែកពីគ្នា ត្រូវបានគេជួលឱ្យតម្រង់ជួរនៅធនាគារ Vietcombank ធនាគារ Agribank និងធនាគារ BIDV ក្នុងទីក្រុងហាណូយ ដើម្បីទិញមាស។

ប៉ូលិសបានតាមដានអ្នកស៊ីឈ្នួលទាំងនោះ ហើយបានរកឃើញថា ៤នាក់ ក្នុងចំណោមអ្នកស៊ីឈ្នួលទាំងនោះបានទិញមាសឱ្យហាងលក់គ្រឿងអលង្ការមួយក្នុងសង្កាត់ ថាញ់ ស៊ាន់ (Thanh Xuan) ក្រុងហាណូយ។

សូមបញ្ជាក់ថា ហាងលក់គ្រឿងអលង្ការខាងលើនេះ គ្មានអាជ្ញាប័ណ្ណលក់មាសទេ ហើយហាងនេះបានទិញដុំមាសសរុបចំនួន១៤ដុំពីធនាគារនានាដោយប្រើអ្នកស៊ីឈ្នួលជួយទិញ។ ​ហាងនេះ ក៏ត្រូវបានចោទប្រកាន់ផងដែរ ចំពោះការទិញមាសដោយគ្មានវិក្កយបត្រពីបុគ្គលម្នាក់ និងការមិនផ្តល់វិក្កយបត្រសម្រាប់គ្រឿងអលង្ការមួយចំនួនដែលខ្លួនបានលក់ចេញ។

ជាលទ្ធផល ប៉ូលិសរឹបអូសបានមាស១តម្លឹង ចិញ្ចៀនមាស២៣២វង់ និងចិញ្ចៀនមិនមែនធ្វើពីមាសចំនួន៤៨វង់ផ្សេងទៀត។

សូមបញ្ជាក់ថា កាលពីដើមខែមិថុនា ធនាគារកណ្តាលវៀតណាម បានដាក់លក់ដុំមាសតាមរយៈធនាគារគ្រប់គ្រងដោយរដ្ឋចំនួន៤ ក្នុងអត្រាទាបជាងអត្រាទីផ្សារ១,២% ក្នុងគោលបំណងបង្រួមគម្លាតខុសគ្នារវាងតម្លៃមាសក្នុងស្រុក និងតម្លៃមាសលើទីផ្សារអន្តរជាតិ ដែលបានកើនឡើងដល់២៣% កាលពីពេលថ្មីៗនេះ។ ប៉ុន្តែមានតែពលរដ្ឋធម្មតាប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យទិញមាសទាំងនោះ ចំណែកឯអាជីវកម្ម ឬហាងលក់គ្រឿងអលង្ការមិនត្រូវបានអនុញ្ញាតឱ្យទិញនោះឡើយ៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ចិន ចាប់ផ្តើមអនុវត្តការត្រួតពិនិត្យលើស្មាតហ្វូន ដែលកំពុងធ្វើឱ្យជនបរទេសមានការភ័យខ្លាច

អាជ្ញាធរសន្តិសុខជាតិចិននឹងមានអំណាចកាន់តែខ្លាំងក្នុងការត្រួតពិនិត្យស្មាតហ្វូន និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ក្រោមច្បាប់ចារកម្មថ្មីរបស់ខ្លួន។…

ក្រុមហ៊ុន Boeing យល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit Aero ក្នុងតម្លៃជាង៤ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតយន្តហោះអាម៉េរិក Boeing កាលពីថ្ងៃអាទិត្យ បានយល់ព្រមទិញយកភាគហ៊ុនរបស់ក្រុមហ៊ុន Spirit AeroSystems ក្នុងតម្លៃជាង៤ពាន់លានដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ