Advertisement
អត្ថបទពាណិជ្ជកម្ម

ធនាគារអេស៊ីលីដា ពង្រីកការប្រកួតប្រជែងក្នុងវិស័យហិរញ្ញវត្ថុគ្រប់សាខាទូទាំងប្រទេស


ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា ការវិនិយោគនៅក្នុង វិស័យធនាគារ និង ហិរញ្ញវត្ថុនៅកម្ពុជា ហាក់បីដូចជា មានការកើនឡើងយ៉ាងខ្លាំងទាំងគ្រឹះស្ថាន ធនាគារ និង ហិរញ្ញវត្ថុ ជាតិ និង អន្តរជាតិ ខណៈវិស័យមួយនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
អេស៊ីលីដា គឺប្រកាន់ភ្ជាប់នូវគោលការណ៍បីចំណុចសំខាន់គឺភាពរហ័ស ទាន់ចិត្ត និងសុវត្ថិភាព។
ដោយ
Advertisement

ទន្ទឹមពេល​ជាមួយ​គ្នា​នេះ វិស័យ​ធនាគារ និង ហិរញ្ញវត្ថ​នេះ​ក៏កំពុង​តែមាន​ការប្រកួត​ប្រជែង​គ្នាខ្លាំង​ផងដែរ ទាំងការ​ផ្តល់​សេវាកម្ម អត្រាការ​ប្រាក់​ទាប និង ពង្រីក​ការអភិវឌ្ឍ​ស្លាក​យីហោរបស់​ខ្លួន​ដើម្បី​ទាក់ទាញ​អតិថិជន​កាន់តែ​ខ្លាំង។ ជាក់ស្តែង ធនាគារ​អេស៊ីលីដា សាខាផ្សារដើមថ្កូវ​​បានបង្ហាញ​ពីយុទ្ធសាស្រ្ត​ប្រកួត​ប្រជែង​របស់ខ្លួន ដោយ​ផ្តើមចេញ​ពីភាព​រហ័ស​ទាន់ចិត្ត​ និងសុវត្ថិភាព។

លោក ឡឹង រិទ្ធីយ៉ា នាយក​សាខា​ធនាគារ​អេស៊ីលីដា​ផ្សារដើមថ្កូវ​បានលើក​ឡើងថា ធនាគារអេស៊ីលីដា​ផ្សារដើមថ្កូវ​មានការ​រីកចម្រើន​ខ្លាំង​ចាប់តាំង​ពីឆ្នាំ ២០១៤​មក​ជាមួយ​ប្រាក់​បញ្ញើ និងអតិថិជន ព្រោះ​ធនាគារ​នេះមាន​អ្នកគ្រប់គ្រង​មាន​គំនិតច្នៃ​ប្រឌិតខ្ពស់ មានភាព​ទាន់​សម័យ ជាពិសេស​គឺបំពេញ​នូវតម្រូវ​ការអតិថិជន​បានទាន់​ពេលវេលា។ 

លោកបញ្ជាក់ថា អេស៊ីលីដា គឺប្រកាន់​ភ្ជាប់​នូវគោល​ការណ៍​បីចំណុច​សំខាន់​គឺភាព​រហ័ស ទាន់ចិត្ត និងសុវត្ថិភាព។

គិតត្រឹម​បំណាច់​ខែកញ្ញា ឆ្នាំ២០១៨ ធនាគារ​អេស៊ីលីដា សាខាផ្សារដើមថ្កូវ ទទួលបាន​ប្រាក់បញ្ញើកើន​ឡើង ៤៥លាន​ដុល្លារ​អាមេរិក នេះបង្ហាញ​ឲ្យឃើញ​ថា ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ក៏កើន​ឡើងដែរ ខណៈអ្នក​វិនិយោគ​មានភាព​ជឿជាក់​ទៅលើ​សុខភាព​ហិរញ្ញវត្ថុ​រឹងមាំ​របស់​វិស័យធនាគារ​នៅកម្ពុជា។

ជារួម​នៃផែនការ​សម្រាប់​ឆ្នាំ២០១៨ ធនាគារ​អេស៊ីលីដា​សាខា ផ្សារដើម​ថ្កូវ​សង្ឃឹមថា ការអនុវត្ត​ផែនការ​សម្រាប់​ប្រាក់​សន្សំ​អាចកើន​ឡើង​ដល់ ១២០ភាគរយ​នៃផែនការ ខណៈ​បច្ចុប្បន្ន​សម្រេច​បាន ១១០ភាគរយ និងសេវា​ឥណទាន​សម្រេច​បាន ៨៨ភាគរយ​នៃផែនការ។

លោក ឡឹង រិទ្ធីយ៉ា នាយកសាខាធនាគារអេស៊ីលីដាផ្សារដើមថ្កូវ

កាលពីខែកញ្ញា​ឆ្នាំ២០១៨​នេះដែរ ធនាគារ​អេស៊ីលីដា បាន​ប្រកាស​បន្ថែម​ដើមទុន​របស់ខ្លួន​ចំនួន​ជាង ៣៦លានដុល្លារ​លើដើម​ទុន​ដែលមាន​បច្ចុប្បន្ន​ចំនួន ជាង ៣៥៨ ដុល្លារ​អាមេរិក។

ការ​បន្ថែម​ដើម​ទុន​ជាបន្ត​បន្ទាប់​នេះ គឺដើម្បី​ឲ្យ​ដើមទុន​របស់​ធនាគារ​កាន់​តែរឹងមាំ គាំទ្រ​ដល់ការរីក​លូតលាស់​របស់​ធនាគារ​ទាំង​ក្នុង​ប្រទេស និងក្រៅប្រទេស និងបន្ត​គាំទ្រ​ការអភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ ធនាគារ​អេឡិច​ត្រូនិក និងឌីជីថល ឲ្យ​កាន់តែ​មានភាព​ជឿនលឿន និងទាន់សម័យ ដើម្បី​សម្រេច​បាននូវ​គោលដៅ​យុទ្ធសាស្ត្រ​របស់​ធនាគារ។ 

គិតមក​ដល់ពេល​នេះ​ធនាគារ អេស៊ីលីដា មានការិយាល័យ​សាខា​សរុប​ចំនួន ២៦២ ទូទាំងប្រទេស​កម្ពុជា ៤១ ការិយាល័យ នៅប្រទេស​ឡាវ និង ៩ ការិយាល័យ នៅប្រទេស​មីយ៉ាន់ម៉ា ​និងមាន​ទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង ៥ ពាន់លាន​ដុល្លារ​អាមេរិក និង មានគណនី​ប្រាក់​បញ្ញើ​ប្រមាណ ២ លានគណនី៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន កំពុងបង្វែរមុខព្រួញបាញ់ឆ្ពោះទៅវិនិយោគក្នុងខេត្តកែប និង កំពត

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានអះអាងថា ខេត្តកែប និងកំពត បាននិងកំពុងក្លាយជាកន្លែងអភិវឌ្ឍន៍លំដាប់ទី២ ទី ៣ ពីសំណាក់វិនិយោគិន...

អ្នក​ជំនាញ​កំពុង​ព្រួយ​បារម្ភ​ពី​កំណើន​គម្រោង​ពុះ​ដី​ឡូត៍​លក់​យ៉ាង​គំហុក

ព័ត៌មាន
ក្រុម​អ្នក​ជំនាញ​និង​អ្នក​អភិវឌ្ឍ​​នៅ​ក្នុង​វិស័យ​សំណង់ អចលន​ទ្រព្យ នៅ​កម្ពុជា បាន​បង្ហាញ​ពី​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ការ​រីក​ដុះដាល​យ៉...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ