មេដឹកនាំវៀតណាម

វៀតណាម បានកម្ចីពីជប៉ុនជិត១ពាន់លានដុល្លា សម្រាប់អភិវឌ្ឍន៍គម្រោងឧស្ម័នដ៏មហិច្ឆតា


ធនាគារជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(JBIC) និងធនាគារឯកជនមួយចំនួននឹងផ្តល់ប្រាក់កម្ចីរួមគ្នាជិត១ពាន់លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ឧស្ម័ននៅក្នុងប្រទេសវៀតណាម។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
មេដឹកនាំវៀតណាម
ដោយ

ធនាគារសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(JBIC) គាំទ្រដោយរដ្ឋជប៉ុននឹងរួមចំណែកផ្ដល់ថវិកាប្រមាណ៤១៥លានដុល្លារ ដល់កិច្ចព្រមព្រៀងសហហិរញ្ញប្បទានជាមួយនឹងក្រុមហ៊ុនហិរញ្ញវត្ថុឯកជនដទៃទៀត ដែលមានទំហំសរុបជិត១ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍន៍តំបន់ឧស្ម័នប្លុក B នៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសវៀតណាម។

ហិរញ្ញប្បទាននេះនឹងត្រូវប្រើសម្រាប់ដំឡើងបំពង់បង្ហូរឧស្ម័ននៅក្នុងសមុទ្រទៅកាន់រោងចក្រថាមពលនៅលើដីគោក ហើយការចំណាយសរុបសម្រាប់គម្រោងទាំងអស់ដែលតភ្ជាប់ទៅកាន់ប្លុក B នេះត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនលើសពី១០ពាន់លានដុល្លារទៅទៀត។

កញ្ចប់សហហិរញ្ញប្បទានរបស់ធនាគារ JBIC ត្រូវបានផ្ដល់ទៅឱ្យក្រុមហ៊ុនចំនួនបី ដែលទទួលបានការវិនិយោគពីក្រុមហ៊ុន មីតស៊ូអ៊ី អយ អ៊ិចផ្លរ៉េស៊ិន (Mitsui Oil Exploration) មានមូលដ្ឋាននៅទីក្រុងតូក្យូដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន មីតស៊ូអ៊ី អ៊ែនខូ (Mitsui & Co)។ ក្រុមហ៊ុន Mitsui Oil Exploration បានគ្រប់គ្រងផលប្រយោជន៍២៣% ក្នុងការអភិវឌ្ឍវិស័យឧស្ម័ន និង១៥% នៅក្នុងគម្រោងសាងសង់បំពង់បង្ហូរឧស្ម័ន។

ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់ប្រទេសវៀតណាម Petro Vietnam និងក្រុមហ៊ុនផលិតប្រេង និងឧស្ម័នរបស់ថៃ PTT Exploration and Production ក៏កំពុងចូលរួមក្នុងការអភិវឌ្ឍគម្រោងឧស្ម័ននៅប្លុក B នេះផងដែរ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាល្លឺម៉ង់មួយចុះកិច្ចសន្យាទិញអង្ករសែនក្រអូបប្រភេទថ្មីពីកម្ពុជា ចំនួន២ពាន់តោន ខណៈអង្ករប្រភេទនេះចំនួន១០ទូកុងតឺន័រត្រូវបាននាំចេញលើកដំបូងដោយជោគជ័យ

អង្ករសែនក្រអូបប្រភេទថ្មីរបស់កម្ពុជា ដែលដាំដុះតាមបែបការពារបរិស្ថាន និងធានានិរន្តរភាព ចំនួន១០ទូកុងតឺន័រ ទម្ងន់២៥០តោន ត្រូវបាននាំចេញទៅកា…

តើមានកត្តាអ្វីធ្វើឱ្យព្រែកជីកប៉ាណាម៉ា ជួបបញ្ហាខ្វះទឹកសាប ដើម្បីបំពេញប្រតិបត្តិការ?

បញ្ហាគ្រោះរាំងស្ងួតជាបន្តបន្ទាប់បានធ្វើឲ្យប្រតិបត្តិការដឹកជញ្ជូនកាត់តាមព្រែកជីកប៉ាណាម៉ាធ្លាក់ចុះ ដោយសារខ្វះទឹកសាបសម្រាប់បម្រើប្រតិបត្តិការនៅច្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ