ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Merck

ក្រុមហ៊ុនផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Merck ប្តេជ្ញានឹងចែកចាយថ្នាំទៅដល់ប្រទេសក្រីក្រ


ក្រុមហ៊ុន Merck របស់អាមេរិកបានសន្យាថានឹងផ្គត់ផ្គង់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩ដែលខ្លួនទើបផលិតបាន ឱ្យបានទាន់ពេលវេលា និងទៅកាន់ប្រទេសជាច្រើននៅទូទាំងពិភពលោក ជាពិសេសបណ្ដាប្រទេសមានប្រាក់ចំណូលទាបជាមួយនឹងផែនការកំណត់តម្លៃស្របតាមសមត្ថភាពបង់ប្រាក់របស់ប្រជាជនក្នុងប្រទេសនោះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុនផលិតថ្នាំគ្រាប់ព្យាបាលកូវីដ១៩ Merck

ស្រប​ពេល​ដែល ក្រុមហ៊ុន Merck កំពុង​ស្វែងរក​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​សម្រាប់​ថ្នាំ​គ្រាប់​របស់​ខ្លួន​ដែល​ទើប​ផលិត​បាន​នេះ ក៏​មាន​បណ្ដា​ប្រទេស​អ្នកមាន​ជា​ច្រើន​ក៏​កំពុង​កក់​ទិញ​ថ្នាំ​នេះ​ពី​ក្រុមហ៊ុន Merck ជា​បណ្ដើរ​ៗ​ហើយ​ដែរ​។ ប្រការ​នេះ កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​អំពី​វិសមភាព​ក្នុង​ការ​បែងចែក​ថ្នាំ​គ្រាប់​ព្យាបាល​ជំ​ងឹ​កូ​វី ដល់​ប្រទេស​ក្រីក្រ​។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Merck បាន​បញ្ជាក់​ថា ក្រុមហ៊ុន​កំពុង​ពិភាក្សា​អំពី​ការ​ពង្រីក​អាជ្ញា​បណ្ណ​សម្រាប់​ផលិត​ថ្នាំ​គ្រាប់​ប្រភេទ​នេះ ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ដែល​ធានា​ឲ្យ​បាន​នូវ​គុណភាព និង​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​បញ្ជា​ទិញ​នៅ​ទូ​ទាំង​ពិភពលោក​។

ក្រុមហ៊ុន​ផលិត​ឱសថ​របស់​អា​មេ​រិ​កមួយ​នេះ កាលពី​ថ្ងៃ​ទី​១១​ខែតុលា​នេះ ក៏​ទើបតែ​បាន​ដាក់​ពាក្យ​ទៅ​កាន់​រដ្ឋាភិបាល​អា​មេ​រិ​ក ដើម្បី​ទទួល​បានការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់​នូវ​ឱសថ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​នេះ​នៅ​អា​មេ​រិ​ក​ផង​ដែរ បន្ទាប់​ពី​ក្រុមហ៊ុន​បាន​ធ្វើការ​សាកល្បង​ជោគជ័យ ដោយ​រក​ឃើញ​ថា ប្រសិទ្ធភាព​របស់​វា​អាច​កាត់​បន្ថយ​ការ​ធ្លាក់ខ្លួន​ឈឺ និង​ស្លាប់​ដោយសារ​កូ​វី​ដ​១៩ ដល់​៥០%​។ ក្រុមហ៊ុន​រំពឹង​ថា នឹង​ទទួល​បានការ​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ពី​រដ្ឋាភិបាល​អា​មេ​រិ​ក​នៅ​ខែធ្នូ​ខាង​មុខ​នេះ​។

បើ​ទោះបីជា​មិន​ទាន់​បាន​ទទួល​អាជ្ញា​បណ្ណ​ឲ្យ​ប្រើប្រាស់​បន្ទាន់​នៅ​អា​មេ​រិ​ក​ក៏​ដោយ ប៉ុន្ដែ ក្រុមហ៊ុន Merck បាន​ផ្ដល់​កិច្ចព្រមព្រៀង​អាជ្ញា​បណ្ណ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឱសថ​របស់​ឥណ្ឌា​ចំនួន ៨ រួច​ហើយ ដែល​នឹង​អនុញ្ញាត​ឱ្យ​មានការ​ផលិត​ក្នុង​តម្លៃ​ទាប​សម្រាប់​លក់​ជូន​ប្រទេស​ដែល​មាន​ចំណូល​ទាប និង មធ្យម​ចំនួន ១០៩ ប្រទេស​រួម​ទាំង​នៅ​ទ្វីបអាហ្វ្រិក​ផង​ដែរ​។

ទន្ទឹម​នេះ អង្គការ​បណ្ដុំ​ប៉ាតង់​ឱសថ (MPP) ដែល​ជា​អង្គការ​សុខភាព​សាធារណៈ​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​ក៏​មាន​ក្រុមហ៊ុន​ចំនួន ២៤ បាន​ចុះ​ឈ្មោះ ហើយ​មាន​ឆន្ទៈ​ផលិត​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​នេះ ប្រសិនបើ​ក្រុមហ៊ុន Merck យល់ព្រម​ពង្រីក​អាជ្ញា​បណ្ណ​បន្ថែម​ឲ្យ​ពួក​គេ​។

ក្រៅពី​ក្រុមហ៊ុន​ទាំងនេះ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី កូរ៉េ​ខាងត្បូង ថៃ តៃវ៉ាន់ សិង្ហ​បុរី និង ម៉ា​ឡេ​ស៊ី បាន​និយាយ​ថា ពួក​គេ​មាន​កិច្ចព្រមព្រៀង​រួច​ហើយ​ហើយ​ក៏​កំពុង​ចរចា​កិច្ចសន្យា​ផ្គត់ផ្គង់​ជាមួយ​ក្រុមហ៊ុន Merck ផង​ដែរ​។ ដោយឡែក​សហភាព​អឺរ៉ុប​កំពុង​ពិចារណា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វី​ដ ១៩ នេះ បន្ទាប់​ពី​ក្រុមហ៊ុន Merck ដាក់​ពាក្យសុំ​ការ​អនុញ្ញាត​នៅ​អឺរ៉ុប​។ សូម​ជម្រាប​ថា នៅ​ក្នុងឆ្នាំនេះ​ក្រុមហ៊ុន Merck គ្រោង​ផលិត​ថ្នាំ​ព្យាបាល​កូ​វី​ដ​ចំនួន ១០ លាន​កញ្ចប់ ដោយ​មួយ​កញ្ចប់​មាន​រយៈពេល​ប្រើប្រាស់​បាន ៥ ថ្ងៃ ហើយ​ត្រូវ​លេប​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ព្រមទាំង​គ្រោង​ផលិត​បន្ថែម ២០ លាន​កញ្ចប់​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ ក្នុង​នោះ សហរដ្ឋអាមេរិក​បាន​កក់​ទិញ ១​លាន​៧​សែន​កញ្ចប់​រួច​ទៅ​ហើយ និង​បន្ដ​កក់ ៣​លាន​៥​សែន​កញ្ចប់​បន្ថែម​ទៀត​នៅ​ខែមករា​ឆ្នាំ ២០២៣ ដោយ​ក្នុង​តម្លៃ​ប្រហែល ៧០០ ដុល្លារ​ក្នុង​មួយ​កញ្ចប់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថ្កោលទោសសហរដ្ឋអាមេរិក និង កាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់

ព័ត៌មាន
ចិនថ្កោលទោសសហរដ្ឋអាមេរិក និង កាណាដាចំពោះការបញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់!! បញ្ជាការដ្ឋានភាគខាងកើតរបស់កងទ័ពរំដោះប្រជាជន…

លទ្ធផលការស្ទង់មតិ៖ ពលរដ្ឋថៃភាគច្រើននិយាយថា ការសម្រេចបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាល គឺឆាប់ពេក

ព័ត៌មាន
ការស្ទង់មតិមួយដែលធ្វើឡើងនៅក្នុងប្រទេសថៃ បានឲ្យដឹងថា មានពលរដ្ឋដែលត្រូវបានស្ទង់មតិភាគច្រើនបានបង្ហាញពីការមិនយល់ស្របទៅនឹងការសម្រេចបើកប្រទេសឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ