ទីផ្សារសាច់សត្វ

ឧស្សាហកម្មកែច្នៃសាច់សត្វនៅវៀតណាម កំពុងរងការគំរាមកំហែងពីការហូរចូលសាច់សត្វមានតម្លៃថោកៗ


កំណើននៃការនាំចូលអាហារមានតម្លៃថោកៗ ដោយរួមទាំងសាច់ពីក្រៅប្រទេសផងនោះ កំពុងធ្វើឲ្យឧស្សាហកម្មកែច្នៃអាហារ និងសាច់សត្វរបស់វៀតណាម រងគ្រោះកាន់តែខ្លាំង។ ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម បានអះអាងថា នៅ៧ខែដើមឆ្នាំ២០២៥ គ្រាន់តែផលិតផលសាច់ ដែលវៀតណាមនាំចូលមានតម្លៃរហូតដល់ទៅ២,៦ពាន់លានដុល្លារកើនឡើង២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារសាច់សត្វ
ដោយ

សារព័ត៌មាន Vietnam News បានរាយការណ៍ថា ទីផ្សារសាច់ក្នុងស្រុកកំពុងរងការគំរាមកំហែងពីការហូរចូលផលិតផលអាហារ និងសាច់សត្វមានតម្លៃថោកៗពីក្រៅប្រទេស ដែលសាច់សត្វកែច្នៃក្នុងស្រុកសល់ចាល់ពេញទីផ្សារ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញព្រមានថា និន្នាការនេះ​អាចបំផ្លាញផលិតកម្មសត្វនៅក្នុងស្រុក និងគំរាមកំហែងដល់និរន្តរភាពយូរអង្វែង នៃវិស័យចិញ្ចឹមសត្វរបស់ប្រទេស ប្រសិនបើគ្មានវិធានការជាយុទ្ធសាស្ត្រទេនោះ។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម និងបរិស្ថានវៀតណាម នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៥ វៀតណាម បានចំណាយប្រាក់ជិត២,៦ពាន់លានដុល្លារលើការនាំចូលផលិតផលសាច់សត្វ កើនឡើងជិត២៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្នុងនោះគ្រាន់តែសាច់បង្កកនាំចូលមានទំហំជាង១ពាន់លានដុល្លារ ខណៈទឹកដោះគោ និងផលិតផលផលិតចេញពីទឹកដោះគោមានតម្លៃជាង៨៦០ លានដុល្លារ។

អាជ្ញាធរវៀតណាម បានអះអាងថា កត្តាដែលជំរុញឱ្យការនាំចូលផលិតផលសាច់សត្វ និងអាហារពីប្រទេសមានការកើនឡើងខ្ពស់ គឺដោយសារសាច់សត្វចិញ្ចឹក្នុងស្រុកមានតម្លៃថ្លៃជាងសាច់នាំចូល។ នៅផ្សារទំនើប និងហាងទំនិញជាច្រើននៅទីក្រុងហូជីមិញ សាច់ជ្រូកដែលនាំចូលពីប្រទេសប្រេស៊ីល មានតម្លៃទាបជាងសាច់ជ្រូកក្នុងស្រុកពី២០ ទៅ៣០%។ ក្រៅពីនោះបណ្តាញចែកចាយធំៗ ក៏កំពុងស្តុកទុកសាច់នាំចូលជាច្រើនប្រភេទផងដែរ ដោយសារផលិតផលក្លាសេមួយចំនួនមកពីអឺរ៉ុប កាណាដា និងអូស្ត្រាលី លក់ក្នុងតម្លៃត្រឹមតែពី៦០ទៅ៨០% នៃតម្លៃក្នុងស្រុក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ចិន ជោគជ័យលើការសាកល្បងបើករថយន្តធុនធំចំនួន៩៦គ្រឿងឆ្លងកាត់ស្ពាន ដែលខ្ពស់ជាងគេបំផុតនៅលើពិភពលោក

ប្រទេសចិន ទទួលបានជោគជ័យលើការសាកល្បងបើករថយន្តធុនធំចំនួន៩៦គ្រឿងលើស្ពានកម្ពស់ជាង៦០០ម៉ែត្ររបស់ខ្លួន ដែលជាស្ពានខ្ពស់ជាងគេបំផុតលើពិភពលោកកាលព…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិក អះអាងថា តាមរយៈពន្ធគយរបស់លោក ត្រាំ អាម៉េរិកអាចប្រមូលពន្ធបានលើស៥០០ពាន់លានដុល្លារក្នុង១ឆ្នាំ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក Scott Bessent បានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី២៦ ខែសីហា ថា ការដំឡើងពន្ធគយដោយប្រធានាធិបតី ដូណាល់ ត្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ