ការនាំចេញកង់របស់ចិន

ក្រុមហ៊ុននាំចេញកង់ធំៗក្នុងប្រទេសចិន កំពុងសម្រុកនាំចេញ ស្របពេលតម្រូវការសកលកំពុងកើនឡើង


ក្រុមហ៊ុននាំចេញកង់ធំៗនៅក្នុងប្រទេសចិន បានមើលឃើញពីកំណើននៃបរិមាណនាំចេញកង់របស់ពួកគេទៅកាន់ទីផ្សារក្រៅប្រទេស ខណៈពេលដែលមេរោគរាតត្បាតកូវីដ-១៩តាមរំខាន ដល់សេវាកម្មដឹកជញ្ជូនសាធារណៈនៅទូទាំងពិភពលោក ហើយកត្តានេះ បានជំរុញឲ្យមានតម្រូវការកង់ កើនឡើងកាន់តែច្រើនឡើងៗ។ នេះបើតាមទិន្នន័យផ្លូវការមួយរបស់រដ្ឋាភិបាលចិន។
ក្រុមហ៊ុននាំចេញកង់ធំៗក្នុងប្រទេសចិន កំពុងសម្រុកនាំចេញ ស្របពេលតម្រូវការសកលកំពុងកើនឡើង (រូបភាព៖ Bike Europe)
ដោយ

ការនាំចេញកង់​របស់ប្រទេសចិន សម្រេចបាន​ដល់ទៅ ១ពាន់ ១រយ​លាន​ដុល្លារអាមេរិក នៅក្នុង​មួយត្រីមាស ដែល​វា​គឺជា​ការ​សម្រេច​បាន​ការនាំចេញ​​ច្រើនបំផុត​ប្រចាំ​ត្រីមាស ដែលមិនធ្លាប់មាន​ឡើង​ នៅរយៈពេល​២៥​ឆ្នាំ​កន្លងមកនេះ។ នេះបើយោងតាម​ទិន្នន័យ​ពី​អគ្គរដ្ឋបាល​គយចិន។

លោក យូ យៀវហ្វេង នាយកគ្រប់គ្រង​ទូទៅ ក្រុមហ៊ុន​នាំចេញកង់ឈ្មោះ សៀងហៃ ផូអ៊ីននិច អាហារ័ណ នីហារ័ណ បាន​និយាយ​ខ្សែចង្វាក់​ផលិតកម្ម​ចំនួន ៤​ នៅក្នុងទីក្រុង ដាន់ យ៉ាង ខេត្ត​ជាំងស៊ូ មាន​ប្រតិបត្តិការ​ពេញសមត្ថភាព ដោយ​ តាំងពីខែ​មិថុនាមក អាចផលិតបាន​កង់​ចំនួន ១ពាន់​៩រយគ្រឿង ក្នុងមួយខែៗ ដោយសារតែ​មួយផ្នែកធំ គឺព្រោះតែមាន​តម្រូវការ​ខ្លាំងពីទីផ្សារ​សកលលោក។

លោក យូ បន្ថែមថា បន្ទាប់ពីមាន​តម្រូវការ​ពី ទីផ្សារ​ក្រៅប្រទេសមានការ​កើនឡើង​ជាលំដាប់​នោះ បរិមាណ​នៃ ការបញ្ជាទិញ ក៏មានការ​កើនឡើង​គួរឲ្យកត់សម្គាល់​ផងដែរ។ តួយ៉ាង នៅក្នុង​រយៈពេល​ចាប់ពីខែ​មករា ដល់ខែ វិច្ឆិកា ឆ្នាំ២០២០ ការលក់​របស់​ក្រុមហ៊ុន​លោក បាន​កើនឡើង​ដល់ទៅ ៥០% ធៀបនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន។ ហើយបើធៀបនឹង​៥ខែ​ដំបូង នៅឆ្នាំនេះ ជាមួយនឹងខែ​មិថុនា​ដល់ខែ​តុលា ឆ្នាំនេះ ក៏មាន​កំណើន​ខ្ពស់ដល់ទៅ ៥០%ដែរ។

ក្រៅតែពី​អ្នកនាំចេញ​កង់ អ្នកលក់​រាយ​តាមអនឡាញ ក៏មាន​បញ្ជាក់​ពី​កំណើន​កើនឡើង​នៃ តម្រូវការ​កង់​នៅលើទីផ្សារ​សកល​ផងដែរ។

អត្រាកំណើន​ប្រចាំខែ​បរិមាណទំនិញ​សរុប​សម្រាប់​ឧស្សាហកម្ម​កង់ គឺមាន​ជាង​១០០% នៅក្នុង​រយៈពេល​៦ខែ​ចុងក្រោយនេះ ពិសេស​គឺនៅ អំឡុង​ខែ​កញ្ញា ដោយមាន​ការ​បង្កើត​កម្មវិធី​លក់​បញ្ចុះតម្លៃ ការកម្មង់​បញ្ជាទិញ​កង់​តាមរយៈ​ក្រុមហ៊ុន​ អាលីបាបា បានកើនឡើងដល់ទៅ​២២០% ធៀបនឹង​ឆ្នាំមុន ខណៈដែល​ចំនួន​អ្នក​បញ្ជាទិញ​មានការកើនឡើង​២៥០% ធៀបនឹង​ឆ្នាំមុន។ នេះបើតាម​ការអះអាង​របស់​លោក ហាន ចាវ អគ្គនាយក​ប្រតិបត្តិ​ផ្នែកការលក់កង់​នៃក្រុមហ៊ុន​អាលីបាបា​អន្តរជាតិ។

បន្ថែមពីនេះ ទំនោរ​នៃ តម្រូវការ​កង់ ក៏មាន​ការកើនឡើងលើស​ការផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ក្នុងស្រុក​របស់ចិន​ផងដែរ។លោក ចាង យ៉ាន អនុប្រធាន​ក្រុមហ៊ុន​កង់ Shanghai Forever បាននិយាយថា នៅក្នុងខែតុលា ការលក់​របស់​ក្រុមហ៊ុនលោក មានការកើនឡើង​ដល់ទៅជិត​៤លាន​គ្រឿង ដែលមាន​​កំណើន​៧០%។​ រីឯ ប្រាក់ចំណេញ ក៏បាន​កើនឡើង​ប្រហែល​៧០%ដែរ ក្នុងចំណោមនោះ កំណើន​នៃការលក់កង់​សម្រាប់​ក្មេងៗ មានដល់ទៅ១០០%។

លោកចាង បន្ថែមថា យើងបាន​ដាក់ការបញ្ជាទិញកង់​ពីរោងចក្រ នៅក្នុងខែ​កញ្ញា​ឆ្នាំនេះ ប៉ុន្ដែ ការផលិត​ដំឡើង​ជាក់ស្ដែង គឺនឹង​ត្រូវ​រួចរាល់​នៅចុង​ឆ្នាំឯណោះ ហើយ​បន្ទាប់មក​ការដឹកជញ្ជូន​អាចនឹង​ដឹកចេញ​មក​បាន​គឺត្រូវ​ចាំដល់ទៅខែ​មករា​ឆ្នាំក្រោយ។ នេះ សបញ្ជាក់​ឲ្យឃើញថា តម្រូវការ​ទីផ្សារ​កង់​ក្នុងប្រទេសចិន​កំពុង​កើនឡើងកាន់តែខ្លាំង ខណៈដែលការ​ផ្គត់ផ្គង់​ហាក់កំពុង​មាន​សភាព​ភាព​យឺតយ៉ាវ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងកសិកម្មថា ផ្លែស្វាយស្រស់​កម្ពុជាជិត ១០០តោនហើយ ត្រូវបានដឹកនាំចេញទៅកាន់ទីផ្សារចិន

ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជាបានឲ្យដឹងថា នៅទីបំផុត ផ្លៃស្វាយស្រស់ចំនួន ៣កុងតឺន័រហើយ ស្មើនឹងបរិមាណជិត១០០ តោនត្រូវបានដឹកចេញពីកម្ពុជាទៅកាន…

ថៃរៀបផែនការជំរុញភ្ញៀវទេសចរបរទេស​ឲ្យចំណាយច្រើនជាងមុន ៣០% នៅឆ្នាំ ២០២១ ក្រោយកូវីដ-១៩ បញ្ចប់

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃ បានលើកឡើងអំពី គម្រោងជំរុញវិស័យទេសចរណ៍នៅក្នុងស្រុក នៅក្រោយពេលដែលវិបត្តិកូវីដ-១៩ផុតរលត់ទៅ ដោយក្នុងនោះគឺមានគម្រោងជំរុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ