ការលាឈប់ពីតំណែង

ការលាឈប់ពីតំណែងរបស់មន្ត្រីកំពូលៗនៅវៀតណាម ត្រូវបានគេអះអាងថា កំពុងធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ច


ការលាលែងពីតំណែងរបស់មន្ត្រីនយោបាយកំពូលៗជាបន្តបន្ទាប់នៅប្រទេសវៀតណាម ចំពេលមានយុទ្ធនាការប្រឆាំងនឹងអំពើពុករលួយនោះ កំពុងចោទជាសំណួរពីទិសដៅរបស់ប្រទេសនេះយ៉ាងខ្លាំង ព្រោះសកម្មភាពនេះត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យប្រទេសនេះខាតបង់សេដ្ឋកិច្ច ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចសំខាន់ៗស្រាប់ទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ការលាឈប់ពីតំណែង
ដោយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់វៀតណាម បានប្រកាសកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ប្រធានសភាជាតិលោក វួង ឌីញ ហ៊ូ (Vuong Dinh Hue) ជាសមាជិកថ្នាក់ទីបួននៃបក្សកុម្មុយនីស្ត​វៀតណាម បានលាលែងពីតំណែង ជាអ្វីដែលអ្នកសង្កេតការណ៍ទូទៅមើលឃើញថា នេះគឺជាការបណ្តេញចេញយ៉ាងពិតប្រាកដ។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីគណបក្សកុម្មុយនីស្ត បានបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិមជ្ឈិម ដើម្បីអនុម័តការលាលែងពីតំណែងរបស់លោក ហ៊ូ ក្រោយពីគេបានរកឃើញថា លោកបានបំពានច្បាប់របស់បក្ស និងជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងរឿងអាស្រូវមួយចំនួន។

ការលាលែងពីតំណែងរបស់ប្រធានសភាជាតិនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតី វៀតណាម លោក វ៉ូ វ៉ាន ថួង (Vo Van Thuong) ជាមន្ត្រីថ្នាក់លេខពីរបានដាក់ពាក្យលាឈប់ពីតំណែងក្នុងខែមីនា ទៅកាន់អគ្គលេខាធិការបក្សលោក ង្វៀន ភូ ត្រុង (Nguyen Phu Trong) ដោយគេសង្ស័យថា មានការពាក់ព័ន្ធនឹងអំពើពុករលួយយ៉ាងទូលំទូលាយផងដែរ។

អ្នកសង្កេតការណ៍ខ្លះបានកត់សម្គាល់ថា ការដឹកនាំបក្សខ្វះមន្ត្រីជំនាញសេដ្ឋកិច្ច។ លោក ត្រុង គឺជាអ្នកអភិរក្សដែលមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកទីផ្សារទូលាយ ហើយអាចងាកទៅរកកម្លាំងរបស់អតីតនាយករដ្ឋមន្ត្រីលោក ង្វៀន តានឌុង និងបក្សពួកជំនាញខាងទីផ្សារផ្សេងទៀត ដោយលើកឡើងពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយលោក ហ៊ូ គឺជាបណ្ឌិតខាងសេដ្ឋកិច្ច។

សេដ្ឋកិច្ចរបស់វៀតណាម កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន ខណៈដែលការខ្វះខាតអគ្គិសនីនៅតំបន់ភាគខាងជើងកំពុងមានសភាពធ្ងន់ធ្ងរ។ ការពន្យារពេលនីតិវិធី ក៏ជាការគួរឱ្យកត់សម្គាល់ផងដែរ ហើយមន្ត្រីមិនចង់ពាក់ព័ន្ធនឹងការសម្រេចចិត្តផ្នែករដ្ឋបាលទេ ដោយសារពួកគេខ្លាចពាក់ព័ន្ធក្នុងការតស៊ូអំណាច​។

លោក អ៊ីស៊ីហ្ស៊ូកា (Ishizuka) បាននិយាយថា វាជៀសមិនរួចទេ ដែលថារដ្ឋាភិបាលបរទេស និងអ្នក វិនិយោគបរទេសនឹងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញការលាលែងពីតំណែងជាបន្តបន្ទាប់របស់មន្ត្រីកំពូលបែបនេះ ដែលវាបានធ្វើឱ្យប្រទេសនេះមានការខាតបង់សេដ្ឋកិច្ច។

ការតស៊ូអំណាចរបស់បក្សកុម្មុយនីស្ត​ ក៏បានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសាធារណជនផងដែរ។ ជាក់ស្ដែងនៅក្នុងទីក្រុងហាណូយ មានពាក្យចចាមអារ៉ាមពីការដួលរលំមន្ត្រីបក្សមានការពាក់ព័ន្ធនឹងអំពើពុករលួយពេញមួយឆ្នាំ ហើយវីដេអូអនាមិក ស្ដីពី អ្នកមានឥទ្ធិពលមានរឿងអាស្រូវត្រូវបានផ្សព្វ ផ្សាយតាមបណ្តាញសង្គមផងដែរ៕

None



អត្ថបទបន្ទាប់


វៀតណាម ដាក់គោលដៅនាំចេញដំឡូងមី ឱ្យបាន២ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ

ប្រទេសវៀតណាម បានកំណត់គោលដៅនាំចេញដំឡូងមី ឱ្យបានរហូតដល់ទៅប្រមាណ២ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ២០៣០ ក្រោមគម្រោងលើកកម្ពស…

ទីស្តីការគណៈរដ្ឋមន្រ្តី និង World Bank នឹងរៀបចំសិក្ខាសាលាស្តីពី «ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប» នៅព្រឹកស្អែកនេះ

ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមកិច្ចការសហការជាមួយធនាគារពិភពលោក (World Bank-WB) នឹង…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ