ទីផ្សារភាគហ៊ុន

ឥណ្ឌាវ៉ាដាច់ហុងកុងក្លាយជាទីផ្សារភាគហ៊ុនធំទី៧របស់ពិភពលោក


តម្លៃទីផ្សារភាគហ៊ុនរបស់ប្រទេសឥណ្ឌា បានវ៉ាដាច់ទីក្រុងហុងកុងហើយ និងក្លាយជាទីផ្សារធំជាងគេទី៧នៅលើពិភពលោក ខណៈដែលសុទិដ្ឋិនិយមអំពីទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះ ក៏មានការកើនឡើងផងដែរ។ ក្នុងរយៈពេលពីរឆ្នាំមកនេះ ឥណ្ឌាគឺជាប្រទេសដែលមានសេដ្ឋកិច្ចធំ ដែលមានកំណើនលឿនបំផុតរបស់ពិភពលោក ហើយត្រូវបានគេព្យាករថា នឹងរក្សាបានតំណែងកំពូលនៅឆ្នាំ២០២៤ បើទោះបីជាដំណើរការនគរូបនីយកម្ម និងឧស្សាហូបនីយកម្មឈានដល់ដំណាក់កាលដកថយយ៉ាងឆាប់រហ័សក៏ដោយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ទីផ្សារភាគហ៊ុន
ដោយ

បើយោងតាមទិន្នន័យពីសហព័ន្ធពិភពលោកនៃទីផ្សារភាគហ៊ុនបានឱ្យដឹងថា នៅចុងខែវិច្ឆិកា មូលធននីយកម្មទីផ្សារសរុបនៃផ្សារហ៊ុនជាតិ របស់ប្រទេសឥណ្ឌា បានឡើងដល់ជាង៣ពាន់៩៨៩ទ្រីលានដុល្លារ បើធៀបនឹងផ្សារហ៊ុនរបស់ហុងកុង មានត្រឹម៣ពាន់៩៨៤ទ្រីលានដុល្លារប៉ុណ្ណោះ។

ផ្សារហ៊ុនជាតិនៃប្រទេសឥណ្ឌា NIFTY 50 បានឈានដល់កម្រិតខ្ពស់មួយទៀតកាលពីថ្ងៃអង្គារ ដោយបានហក់ឡើង១៦%មកទល់ពេលនេះ ហើយកំពុងឆ្ពោះទៅរកប្រាក់ចំណេញប្រាំបីឆ្នាំជាប់ៗគ្នា។ ផ្ទុយទៅវិញ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ហុងកុងវិញបានធ្លាក់ចុះ១៧%។

ឥណ្ឌាត្រូវបានគេដឹងថា គឺជាប្រទេសដែលលេចធ្លោបំផុតក្នុងផ្សារហ៊ុននៅឆ្នាំនេះ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក​។ ការកើនឡើងនៃសាច់ប្រាក់ងាយស្រួល ការចូលរួមក្នុងស្រុកកាន់តែច្រើន និងការកែលម្អសក្ដានុពលនៅក្នុងបរិយាកាសម៉ាក្រូពិភពលោកក្នុងទម្រង់ នៃការធ្លាក់ចុះ នៃទិន្នផលរតនាគារសហរដ្ឋអាម៉េរិក បានជំរុញឱ្យទីផ្សារភាគហ៊ុនរបស់ប្រទេសនេះកើនឡើង។

ហើយប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ ក៏នឹងឈានទៅរកការបោះឆ្នោតសកលនៅឆ្នាំក្រោយផងដែរ ដែលអ្នកវិភាគព្យាករថា អាចជាជ័យជម្នះមួយផ្សេងទៀតសម្រាប់គណបក្សជាតិនិយម Bharatiya Janata ដែលជាគណបក្សកាន់អំណាចនាពេលបច្ចុប្បន្នដឹកនាំដោយលោក ណារិនដ្រា ម៉ូឌី។

បើតាមអ្នកយុទ្ធសាស្ត្រជាច្រើននៅធនាគារ HSBC បាននិយាយថា សម្រាប់ការបោះជាតិនៅឆ្នាំក្រោយ ការស្ទង់មតិ និងការបោះឆ្នោតរដ្ឋនាពេលថ្មីៗនេះបង្ហាញថា រដ្ឋាភិបាលដឹកនាំដោយលោក ម៉ូឌី ដែលកំពុងកាន់អំណាចបច្ចុប្បន្ន អាចនឹងទទួលបានជ័យជម្នះមួយអាណត្តិទៀត ដើម្បីបន្តអនុវត្តគោលនយោបាយរបស់គណបក្សនេះ។

អ្នកជំនាញទាំងនោះបានឱ្យដឹងថា វិស័យធនាគារ ការថែទាំសុខភាព និងថាមពល គឺជាវិស័យដែលកំពុងស្ថិតក្នុងទីតាំងដ៏ល្អបំផុតសម្រាប់ឆ្នាំក្រោយ។ ខណៈវិស័យផ្សេងទៀត ដូចជារថយន្ត ការលក់រាយ អចលនទ្រព្យ និងទូរគមនាគមន៍ ក៏មានទីតាំងល្អផងដែរ។

ទន្ទឹមគ្នានេះ បើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយនៅក្នុងទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីខែតុលា ថា ផលិតផលក្នុងស្រុកសរុបពិតប្រាកដរបស់ប្រទេសឥណ្ឌា ត្រូវបានព្យាករណថា នឹងកើនឡើងជាង៦%ទាំងនៅក្នុងឆ្នាំនេះ និងឆ្នាំ២០២៤ ដែលកំណើននេះនឹងលឿនជាងប្រទេសចិនបន្តិចក្នុងកំណើន៤,៥% លឿនជាងសេដ្ឋកិច្ចពិភពលោកពីរដង ដែលមាន៣% និងលឿនជាងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន៤ដងឯណោះ។

ទោះជាយ៉ាងណា ឥណ្ឌាកំពុងឈានចូលដល់ការដំណាក់កាលដកថយយ៉ាងឆាប់រហ័ស នៅពេលដែលនគរូបនីយកម្ម ឧស្សាហូបនីយកម្ម ចំណូលក្នុងគ្រួសារ និងការប្រើប្រាស់ថាមពលកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈពេលជាច្រើនទសវត្សរ៍ខាងមុខ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឲ្យក្រុមអ្នកជំនាញរំពឹងវិស័យអចលនទ្រព្យអាចងើបឡើងវិញនៅឆ្នាំក្រោយ?

ព័ត៌មាន
ទោះបីវិបត្តិកូវីដ-១៩ ហាក់វិលមករកប្រក្រតីភាពឡើងវិញ តែភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកល បញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សា នៅតែជាបញ្ហ…

ឥទ្ធិពលសេដ្ឋកិច្ចឆ្នាំនេះ នៅតែបន្តផលប៉ះពាល់នៃអតិផរណាលើពលរដ្ឋអាម៉េរិក

ព័ត៌មាន
វិបត្តិសេដ្ឋកិច្ចបានធ្វើឲ្យអតិផរណាជះឥទ្ធិពលដល់ពលរដ្ឋសហរដ្ឋអាម៉េរិកជាច្រើនចាប់ពីពាណិជ្ជករ រហូតដល់អ្នកទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ បញ្ហានេះបា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ