ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម

ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG ដកខ្លួនចេញពីផែនការឡើង IPO នៅសហរដ្ឋអាម៉េរិក ដោយគ្មានហេតុផល


ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG Ltd បានសម្រេចចិត្តដកខ្លួនចេញពីផែនការឡើង IPO ឬ បោះផ្សាយមូលបត្រជាសាធារណៈ លើកដំបូងក្នុងសហរដ្ឋអាម៉េរិក ដោយគ្មានហេតុផល។ នេះបើតាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រុមហ៊ុននេះចុះកាលបរិច្ឆេទថ្ងៃទី១៩ ខែមករា ផ្ញើទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC)។
ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម
ដោយ

ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG ដែលមានការិយាល័យកណ្ដាលនៅក្រុងហូជីមិញ បានចេញសេចក្ដីថ្លែងការណ៍មួយផ្ញើទៅកាន់គណៈកម្មការមូលបត្រអាម៉េរិក (SEC) ថា ខ្លួនបានសម្រេចចិត្តមិនឡើង IPO ក្នុងសហរដ្ឋអាម៉េរិក នៅពេលនេះទេ ហើយមានបំណងដាក់ពាក្យស្នើសុំឡើង IPO សាជាថ្មីនៅថ្ងៃអនាគត។

ទោះជាយ៉ាងណា ក្រុមហ៊ុន VNG មិនបានទម្លាយហេតុផលដែលខ្លួនដកពាក្យស្នើសុំឡើង IPO និងពេលវេលាជាក់លាក់ណាមួយសម្រាប់ការស្នើសុំពាក្យឡើង IPO សាជាថ្មីនៅថ្ងៃអនាគតនោះឡើយ។

ប្រភពច្បាស់ការមួយបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន VNG មិនអាចបំពេញបានតាមកាលកំណត់ជាក់លាក់មួយចំនួនសម្រាប់ការចុះបញ្ជី ដូច្នេះហើយក៏ដកខ្លួនចេញវិញ ប៉ុន្តែនឹងបន្តស្វែងរកឱកាសចុះបញ្ជីលើកក្រោយទៀត។ ប៉ុន្តែទាក់ទិនបញ្ហានេះ ក្រុមហ៊ុន VNG បដិសេធមិនឆ្លើយបំភ្លឺនោះទេ។

ក្រុមហ៊ុន VNG កាលពីខែកញ្ញា ឆ្នាំ២០២៣ បានពន្យារពេលផែនការឡើង IPO របស់ខ្លួននៅសហរដ្ឋអាម៉េរិក ដោយសារតែស្ថានភាពទីផ្សារប្រែប្រួលឡើងចុះប្រកបដោយហានិភ័យ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រភពច្បាស់ការ និងចុះផ្សាយនៅពេលនោះ។

ក្រុមហ៊ុនបច្ចេកវិទ្យា VNG ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយវាបានក្លាយក្រុមហ៊ុន Start-up ដំបូងបង្អស់របស់វៀតណាម ដែលមានតម្លៃលើសពី១ពាន់លានដុល្លារអាម៉េរិក។

អាជីវកម្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះរួមមានហ្គេមអនឡាញ ការទូទាត់ សេវាកម្ម Cloud និងកម្មវិធីផ្ញើសារដ៏ពេញនិយមបំផុតរបស់វៀតណាម ឈ្មោះថា ហ្សាឡូ (Zalo) ហើយការឡើង IPO នឹងធ្វើឱ្យក្រុមហ៊ុន VNG ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម ដំបូងគេបង្អស់ដែលបានចុះបញ្ជីនៅសហរដ្ឋអាម៉េរិក៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


ក្រុមហ៊ុននានានៅអាម៉េរិក បាត់ចំណូលដល់ទៅ១,៩ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៣ ដោយសារតែបុគ្គលិកតុកស៊ិច

ផលិតភាពការងារ ឬ ទំហំការងារដែលបុគ្គលិកម្នាក់ៗត្រូវសម្រេចឱ្យបានតាមគោលដៅកំណត់របស់អង្គភាពមួយ ជាពិសេសក្រុមហ៊ុនសហគ្រាស ពិតជាមានសារសំខាន់ណា…

ក្រុមហ៊ុនជប៉ុន ប៊្រិចស្តន់ (Bridgestone) គ្រោងបោះទុនវិយោគជាង៥ពាន់លានដុល្លារ ផលិតសម្បកកង់រថយន្តអគ្គិសនី

ក្រុមហ៊ុនផលិតសម្បកកង់រថយន្ត ប៊្រិចស្តន់ (Bridgestone) ដ៏ល្បីល្បាញរបស់ជប៉ុន គ្រោងបោះទុនវិនិយោគប្រមាណ៥,៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ