ការិយាល័យរាជវាំងថៃរងការរិះគន់

ការិយាល័យរាជវាំងថៃរងការរិះគន់យ៉ាងខ្លាំងពីសាធារណជន ជុំវិញការភាន់ច្រឡំរឿងហៅឈ្មោះរាជធានី


ការិយាល័យរាជវាំងថៃ (ORST) កំពុងទទួលការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងបណ្ដាញសង្គមនៅក្នុងប្រទេសថៃ ជុំវិញការភាន់ច្រឡំអំពីការហៅឈ្មោះរាជធានីរបស់ខ្លួន ដែលលកន្លងមក គេយ៉ាងពេញនិយមថា ទីក្រុងបាងកក ជាជាងឈ្មោះផ្លូវការថា ក្រុងថេប មហាណាខន។ នេះបើយោងតាមការចុះផ្សាយដោយសរព័ត៌មានបាងកកប៉ុស្តិ៍។
ការិយាល័យរាជវាំងថៃរងការរិះគន់

មែនទែន​ទៅ ឈ្មោះ​ក្រុង​បាងកក ដែល​ដែល​ជា​រាជធានី​របស់​ថៃ​នោះ មិនមែន​ជា​ឈ្មោះ​ផ្លូវការ​នោះ​ទេ ដោយ​ឈ្មោះ​ផ្លូវការ​របស់​រាជធានី​ថៃ គឺ​ក្រុង​ថេ​ប មា​ហា​ណា​ខន ប៉ុន្ដែ ការិយាល័យ​រាជវាំង​ថៃ អះអាង​ថា ឈ្មោះ​បាងកក នៅ​តែ​អាច​ប្រើ​បាន មិន​មានការ​តម្រូវ​ឲ្យ​ប្ដូរ​មក​ប្រើ​ឈ្មោះ ក្រុង​ថេ​ប មា​ហា​ណា​ខន ដូច​ការ​រិះគន់​ដែល​បាន​យល់​ច្រឡំ​ពី​សំណាក់​មហាជន​នា​ពេល​កន្លង​មក​នោះ​ទេ​។

ក្នុង​ន័យ​នេះ គឺ​ឈ្មោះ ក្រុង​ថេ​ប មហា​ណា​ខន នឹង​នៅ​តែ​ជា​ឈ្មោះ​ផ្លូវការ​នៃ​រាជធានី​របស់​ប្រទេស​ថៃ​ដដែល ហើយ​បាងកក​នឹង​ត្រូវ​សរសេរ​នៅ​ក្នុង​វង់ក្រចក នៅ​ខាងក្រោយ​ឈ្មោះ​ផ្លូវការ​វិញ​។ 

អភិបាល​រាជធានី​បាងកក បាន​អះអាង​ថា ឈ្មោះ​ផ្លូវការ​របស់​រាជធានី គឺ ក្រុង​ថេ​ប មា​ហា​ណា​ខន គឺ​មិន​មានការ​ផ្លាស់​ប្ដូរ​នោះ​ឡើយ ដោយសារ​តែ​ឈ្មោះ​នេះ​ត្រូវ​បាន​កំណត់​ឲ្យ​ប្រើប្រាស់​មាន​ចែង​នៅ​ក្នុង​ច្បាប់​តាំងពី​ឆ្នាំ​២០០១​មក​ម្ល៉េះ​។ ប៉ុន្ដែ ជនបរទេស នៅ​តែ​និយម​ហៅ​បាងកក ជាង​ឈ្មោះ​ផ្លូវការ​។

រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ ក៏​បាន​យល់​ស្រប​ដែរ ក្នុង​ការ​រក្សា​ឈ្មោះ ក្រុង​ថប មហា​ណា​ខន ជា​ឈ្មោះ​ផ្លូវការ​របស់​រាជធានី​ថៃ​ដែល​វា​ឆ្លុះ​បញ្ចាំង​ពី​ភាព​រុងរឿង ហើយ​កន្លង​មក ពាក្យ​បាងកក​នេះ គឺ​ភាគច្រើន​មាន​ប្រើ​តែ​នៅ​លើ​ខ្សែភាពយន្ដ និង​ការងារ​ទំនាក់ទំនង​សាធារណៈ​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ជុំវិញ​រឿងរ៉ាវ​នេះ មាន​មតិ​សាធារណៈ​ជា​ច្រើន​ចេញ​មក​រិះគន់ ដោយហេតុ​ថា ឈ្មោះ​ផ្លូវការ ក្រុង​ថេ​ប មហា​ណា​ខន វែង​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​ហៅ ខណៈ​បាងកក​គួរតែ​ជា​ការ​ប្រើប្រាស់​ជា​ផ្លូវការ និង​ជា​អន្តរជាតិ​វិញ ព្រោះ​ជនបរទេស​ភាគច្រើន​មិន​អាច​អាច​ឈ្មោះ​វែង​បាន​ទេ ហើយ​បាងកក​ក៏​បាន​ភាព​ងាយស្រួល​ក្នុង​ការ​ចង​ចាំ និង​ជា​ឈ្មោះ​ទីក្រុង​ដែល​មានការ​ពេញ​និយម​ហៅ​មក​ជា​យូរ​មក​ហើយ​។

សូម​បញ្ជាក់​ថា តាម​ការ​ពន្យល់​ពី​អតីត​ព្រះមហាក្សត្រ​ថៃ រា​មា​ទី​៤ ធ្លាប់​បាន​បញ្ជាក់​ថា ឈ្មោះ​បាងកក​នេះ គឺជា​ឈ្មោះ​រាជធានី​ចាស់ ថុ​ន​បុរី របស់​ថៃ ព្រោះតែ​វា​មាន​ទីតាំង​ស្ថិត​នៅ​តាម​ប្រឡាយ​បាងកក​ណូ​យ និង​បាងកក យ៉ៃ ហើយ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ ឈ្មោះ បាងកក​នេះ ក៏​ត្រូវ​បាន​ប្រើ​មក​ជា​យូរ​មក​ហើយ​ដែរ​៕

អត្ថបទ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង់គ្លេស-អូស្ត្រាលីបង្កើនការយកចិត្តទុកដាក់លើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទោះជាប់ដៃរឿងអ៊ុយក្រែន

ព័ត៌មាន
ចក្រភពអង់គ្លេសបានសន្យាផ្តល់ទឹកប្រាក់ជាង ៣៤លានដុល្លារ ដើម្បីពង្រឹងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក ដែលទឹកប្រាក់ ជាផ្នែកមួយក្រោមកិច្ចព្រមព្រៀងជាមួយប្រ…

ក្រោយដកខ្លួនពីមីយ៉ាន់ម៉ា ក្រុមហ៊ុនភេសជ្ជៈជប៉ុន Kirin ងាកទៅរកការផលិតនៅអាមេរិក និងអូស្ត្រាលី

ព័ត៌មាន
ក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ជប៉ុន Kirin Holdings កំពុងផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ខ្លួន ដោយដកខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា តាមរយៈការលក់ភាគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ