រថយន្តអគ្គិសនី

ក្រុមហ៊ុនជប៉ុន ប៊្រិចស្តន់ (Bridgestone) គ្រោងបោះទុនវិយោគជាង៥ពាន់លានដុល្លារ ផលិតសម្បកកង់រថយន្តអគ្គិសនី


ក្រុមហ៊ុនផលិតសម្បកកង់រថយន្ត ប៊្រិចស្តន់ (Bridgestone) ដ៏ល្បីល្បាញរបស់ជប៉ុន គ្រោងបោះទុនវិនិយោគប្រមាណ៥,៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំដល់ឆ្នាំ២០២៦ ដើម្បីពន្លឿនការអភិវឌ្ឍសម្បកកង់ពិសេស ដែលមានសមត្ថភាពខ្ពស់សម្រាប់រថយន្តអគ្គិសនី (EV) និងគ្រឿងចក្ររុករករ៉ែធុនធ្ងន់រួមជាមួយនឹងបច្ចេកវិទ្យាកាត់បន្ថយកាបូនផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

ទំហំវិនិយោគនេះត្រូវបានរំពឹងថានឹងដាក់បញ្ចូលទៅក្នុងផែនការអាជីវកម្មរយៈពេលមធ្យមថ្មីរបស់ក្រុមហ៊ុនប៊្រិចស្តន់ (Bridgestone) នៅដើមខែមីនា ឆ្នាំនេះ ខណៈដែលក្រុមហ៊ុននេះកំពុងបង្កើនខ្សែច្រវាក់ផលិតកម្មសម្បកកង់ធុនធ្ងន់របស់ខ្លួន រួមទាំងសម្បកកង់សម្រាប់រថយន្តអគ្គិសនីផងដែរ ឱ្យឈានដល់ប្រមាណ៥០ផលិតផលនៅត្រឹមខែធ្នូ ឆ្នាំ២០២៦។

ពេលនេះក្រុមហ៊ុន ប៊្រិចស្តន់ (Bridgestone) កំពុងពង្រឹងការអភិវឌ្ឍ និងការផលិតសម្បកកង់ពិសេសដែលមានសមត្ថភាពខ្ពស់ដោយសារសម្លឹងឃើញមានតម្រូវការកើនឡើងពីរថយន្តអគ្គិសនី (EV)។

ក្រុមហ៊ុន ប៊្រិចស្តន់ (Bridgestone) ក៏មានបំណងបង្កើនផលិតកម្មសម្បកកង់សម្រាប់គ្រឿងចក្ររុករករ៉ែធុនធ្ងន់ផងដែរ ព្រោះវាផ្ដល់ប្រាក់ចំណេញខ្ពស់។ ជាងនេះទៅទៀត ក្រុមហ៊ុននេះគ្រោងអភិវឌ្ឍសម្បកកង់ដែលកាន់តែធន់នឹងការប្រើប្រាស់ ដើម្បីទទួលបានចំណែកទីផ្សារបន្ថែមទៀតនៅក្នុងវិស័យរុករករ៉ែ។

ការបង្កើនខ្សែផលិតកម្មរបស់ក្រុមហ៊ុននេះបានកើតឡើង ចំពេលក្រុមហ៊ុនចិន និងកូរ៉េខាងត្បូង ដែលគូប្រជែងបានបោះជំហានងាកទៅផលិតសម្បកកង់រថយន្តសម្រាប់ដឹកទំនិញ។ ហើយដោយមិនចង់ចូលរួមក្នុងសង្គ្រាមតម្លៃដែលកំពុងកើនឡើងជាមួយគូប្រជែងទាំងនេះ ក្រុមហ៊ុន ប៊្រិចស្ដន់ (Bridgestone) មានបំណងផ្តោតលើការអភិវឌ្ឍ និងផលិតផលលំដាប់ខ្ពស់នៅតាមរោងចក្ររបស់ខ្លួននៅសហរដ្ឋអាម៉េរិក អឺរ៉ុប និងអាស៊ី។

នាយកប្រតិបត្តិក្រុមហ៊ុន ប៊្រិចស្តន់ (Bridgestone) លោក ស៊ូអ៊ីឈិ អ៊ីស៊ីបាស៊ិ (Shuichi Ishibashi) បានប្រាប់សារព័ត៌មាន Nikkei ថា ក្រុមហ៊ុនរបស់លោកនឹងបោះទុនវិនិយោគបន្ថែមទៀតដើម្បីបង្កើតបច្ចេកវិទ្យាថ្មីៗ និងបន្ថែមតម្លៃថ្មី ខណៈបញ្ចុះតម្លៃសម្រាប់សម្បកកង់រថយន្ត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG ដកខ្លួនចេញពីផែនការឡើង IPO នៅសហរដ្ឋអាម៉េរិក ដោយគ្មានហេតុផល

ព័ត៌មាន
ក្រុមហ៊ុនបច្ចេកវិទ្យាវៀតណាម VNG Ltd បានសម្រេចចិត្តដកខ្លួនចេញពីផែនការឡើង IPO ឬ បោះផ្សាយមូលបត្រជាសាធារណៈ លើកដំបូងក្នុងសហរដ្ឋអាម៉េរិក ដោយ…

កម្ពុជានាំចេញជ្រូកទៅវៀតណាមបានជាង២០ម៉ឺនក្បាល ក្រោយតម្លៃជ្រូករស់ក្នុងស្រុកធ្លាក់ថ្លៃខ្លាំង

ព័ត៌មាន
ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានអះអាងថា អ្នកចិញ្ចឹមជ្រូកដែលជាសមាជិករបស់សមាគមបាននាំចេញជ្រូកទៅប្រទេសវៀតណាមបានជាង២០ម៉ឺនក្បាលនៅប៉ុន្ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ