ប្រាក់ឈ្នួល

ការដំឡើងប្រាក់ឈ្នួលកំពុងបង្កជាក្តីបារម្ភដល់ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់អាស៊ាន


មជ្ឈមណ្ឌលផលិតកម្មធំៗនៅតំបន់អាស៊ីអាគ្នេយ៍កំពុងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករជាបន្តបន្ទាប់នៅក្នុងឆមាសទីពីរឆ្នាំនេះ ដែលវាអាចបង្ខំឱ្យក្រុមហ៊ុនជាច្រើនគិតឡើងវិញនូវយុទ្ធសាស្រ្តរបស់ពួកគេ ខណៈដែលតំបន់នេះកំពុងទាក់ទាញការវិនិយោគកាន់តែច្រើន និងក្លាយជាផ្នែកដ៏ធំមួយនៃខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ប្រាក់ឈ្នួល
ដោយ

នៅក្នុងខែនេះ ប្រាក់ឈ្នួលអប្បបរមានៅទូទាំងប្រទេសវៀតណាម បានកើនឡើងជាមធ្យម ៦% ជាហេតុធ្វើឱ្យកម្មករនៅតាមទីក្រុងធំៗដូចជាក្រុងហាណូយ និងក្រុងហូជីមិញជាដើមនឹងទទួលបានប្រាក់ខែប្រហែល១៩៣ដុល្លារ ពោលគឺច្រើនជាងប្រហែល៨០% បើធៀបនឹងរយៈពេលមួយទសវត្សរ៍មុន។

ប៉ុន្តែការដំឡើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់បែបនេះវាអាចនឹងគំរាមកំហែងដល់អត្ថប្រយោជន៍សំខាន់មួយចំនួនរបស់វៀតណាម ជាពិសេសផលប៉ះពាល់ដល់ក្រុមហ៊ុនអាជីវកម្មជាច្រើន ដែលពឹងផ្អែកលើឧស្សាហកម្ម ដែលត្រូវការកម្លាំងពលកម្មច្រើនដូចជាវិស័យដំឡើង និងវិស័យកាត់ដេរជាដើម។

លោក Akira Miyamoto អគ្គនាយកក្រុមហ៊ុន Sufex Trading ដែលមានមូលដ្ឋាននៅវៀតណាម បាននិយាយថា ដោយសារព្រួយបារម្ភពីការដំឡើងប្រាក់ឈ្នួល ក្រុមហ៊ុនកាន់តែច្រើនកំពុងពិចារណាពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ចេញឆ្ងាយពីតំបន់ទីក្រុងធំៗ។

ចំណែកនៅប្រទេសថៃ ឯណោះវិញ គ្រោងនឹងដំឡើងប្រាក់ឈ្នួលប្រចាំថ្ងៃអប្បបរមារបស់ខ្លួនជិត១១ដុល្លារចាប់ពីខែតុលា បើទោះបីជាមានការប្រឆាំងយ៉ាងខ្លាំងពីក្រុមហ៊ុនឧស្សាហកម្មក៏ដោយ។ ដូច្នេះហើយកម្មករនឹងទទួលបានប្រាក់យ៉ាងតិចប្រហែល២៣៧ដុល្លារក្នុងមួយខែ។

ទន្ទឹមនឹងនេះ ប្រទេសហ្វីលីពីន កាលពីពេលថ្មីៗបាននិយាយថា ខ្លួននឹងដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនៅតំបន់ទីក្រុងម៉ានីល ឱ្យដល់១១ដុល្លារក្នុង១ថ្ងៃ ដែលនឹងចាប់ផ្តើមពីថ្ងៃទី១៧ ខែកក្កដា ហើយគិតជាប្រាក់ខែវិញ គឺមានប្រហែល២៤១ដុល្លារ។

ប្រាក់ឈ្នួលអប្បបរមារបស់ម៉ាឡេស៊ី ទំនងជាមិនផ្លាស់ប្តូរទេនៅឆ្នាំនេះ។ ម៉ាឡេស៊ីបានអនុវត្តគោលនយោបាយប្រាក់ឈ្នួលអប្បបរមារបស់ខ្លួននៅក្នុងឆ្នាំ២០១៣ ហើយតាំងពីពេលនោះមកបានកែសម្រួលប្រាក់ឈ្នួលជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០២២ ប្រាក់ឈ្នួលអប្បបរមាទូទាំងប្រទេសបានកើនឡើងដល់៣១៨ដុល្លារក្នុងមួយខែ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ អនុម័តឲ្យរដ្ឋាភិបាលខ្ចីប្រាក់រហូតដល់ទៅ៧ពាន់៥រយលានដុល្លារបន្ថែម

គណរដ្ឋមន្រ្តីថៃ បានអនុម័តឲ្យរដ្ឋាភិបាលអាចមានលទ្ធភាពខ្ចីប្រាក់ ដែលមានទំហំរហូតដល់ទៅប្រមាណ៧ពាន់៥រយលានដុល្លារបន្ថែមលើឆ្នាំសារពើពន្ធប្រចាំឆ្នាំ។…

ម្ចាស់ហាងលក់ទូរសព្ទមួយចំនួននៅមីយ៉ាន់ម៉ា ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្រោយដំឡើងប្រាក់ឈ្មួលដល់បុគ្គលិក

បុរសម្នាក់ដែលជាម្ចាស់ហាងលក់ទូរសព្ទចំនួន៣កន្លែង នៅប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ូលិសចាប់ខ្លួនបញ្ជូនទៅដាក់ពន្ធនាគារ ក្រោយម្ចាស់ហាងរូបនេះបានប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ