កម្មករនិយោជិតក្នុងប្រព័ន្ធ ១,៥លាននាក់ ទទួលបានប្រាក់ឈ្នួលជាង ៤,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

រដ្ឋមន្ត្រីក្រសួងការងារថា កម្មករនិយោជិតក្នុងប្រព័ន្ធ ១,៥លាននាក់ ទទួលបានប្រាក់ឈ្នួលជាង ៤,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ


ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអះអាង នៅថ្ងៃទី ១៤ ខែឧសភាថា បច្ចុប្បន្ននៅកម្ពុជាមានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារសរុបជាង១ម៉ឺន៧ពាន់សហគ្រាស ដែលមានកម្មករនិយោជិត១លាន៥សែននាក់ ទទួលបានប្រាក់ឈ្នួលជាមធ្យមជាង ៤ពាន់៥រយលានដុល្លារក្នុងមួយឆ្នាំៗ ខណៈដែលប្រជាពលរដ្ឋប្រមាណ២លាននាក់ ទទួលបានដោយប្រយោលពីវិស័យនេះ។
រដ្ឋមន្ត្រីក្រសួងការងារថា កម្មករនិយោជិតក្នុងប្រព័ន្ធ ១,៥លាននាក់ ទទួលបានប្រាក់ឈ្នួលជាង ៤,៥ពាន់លានដុល្លារក្នុងមួយឆ្នាំៗ

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយប្រធានរដ្ឋបាល ប្រធានផ្នែកនៅតាមរោងចក្រ សហគ្រាស ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកឡើងថា បច្ចុប្បន្ន មានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅក្រសួងការងារជាង ១ម៉ឺន ៧ពាន់សហគ្រាស ដែលមានកម្មករនយោជិត១លាន៥សែននាក់ ទទួលបានប្រាក់ឈ្នួលជាមធ្យមជាង ៤ពាន់៥រយលានដុល្លារក្នុងមួយឆ្នាំៗ ដើម្បីផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។ ឯកឧត្តម រដ្ឋមន្ត្រីបន្ថែមថា សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបវិញ មានរោងចក្រចំនួនជាង១ពាន់៣រយរោងចក្រ ដែលបាននាំចេញទំនិញក្នុងតម្លៃសរុបជិត១៣ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ដោយក្នុងនោះ មានកម្មករសរុបប្រមាណជាង៨៥ម៉ឺននាក់ ហើយកម្ពុជាបានក្លាយជាប្រទេសនាំមុខមួយក្នុងការនាំចេញផលិតផលកាត់ដេរនៅលើទីផ្សារអន្តរជាតិ។

ក្រៅតែពីកម្មករនិយោជិតក្នុងស្រុកដែលបានទទួលបានប្រាក់ឈ្នួលកាន់តែប្រសើរឡើងនោះ កម្ពុជាក៏មានពលករដែលកំពុងបម្រើការងារនៅក្រៅប្រទេសប្រមាណ ១លាន៣សែននាក់ផងដែរ ដោយពួកគេបានផ្ញើប្រាក់មកស្រុកកំណើតសម្រាប់ចិញ្ចឹមក្រុមគ្រួសារប្រមាណ ២ពាន់៧រយលានដុល្លារក្នុងមួយឆ្នាំៗ ហើយសាច់ប្រាក់ទាំងនោះ ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ។

បើតាមឯកឧត្តម អ៊ិត សំហេង ការអនុវត្តច្បាប់ស្ដីពីសហជីព បានបន្ដលើកកម្ពស់សេរភាពអង្គការវិជ្ជាជីវៈ ដោយគិតត្រឹមត្រីមាសទី១ឆ្នាំនេះ ការចុះបញ្ជីអង្គការវិជ្ជាជីវៈនៅកម្ពុជាបានកើនឡើងដល់ជាង៦ពាន់អង្គភាព។

ឯកឧត្ដមបានបន្តទៀតថា រាជរដ្ឋាភិបាលបានត្រៀមរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជននៃគ្រួសារក្រីក្រ និងងាយរងគ្រោះទូទាំងប្រទេសចំនួន១លាន៥សែននាក់ ដោយរដ្ឋធានាផ្តល់ប្រាក់ឧបត្ថម្ភចាប់ពីឆ្នាំ២០២៣នេះតទៅ ដើម្បីផ្តល់ឱកាសឱ្យពួកគេទទួលបានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯង និងបំពេញតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន អះអាងថា ការចរចាអំពីកម្រិតពិដានបំណុលរបស់អាមេរិកកំពុងដំណើរការទៅមុខ

ព័ត៌មាន
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បាននិយាយកាលពីថ្ងៃសៅរ៍ទី ១៣ ឧសភា ថា កិច្ចពិភាក្សាជាមួយសភាស្តីពីការដំឡើងកម្រិតបំណុលអតិបរមារបស់…

អ្នកជំនាញឧស្សាហកម្មថៃថា ការសន្យារបស់អ្នកនយោបាយ ដែលថានឹងដំឡើងប្រាក់ ឈ្នួល កំពុងគំរាមកំហែងដល់ការវិនិយោគ

ព័ត៌មាន
អ្នកជំនាញនៅក្នុងវិស័យឧស្សាហកម្មនៅប្រទេសថៃបានអះអាងថា ការសន្យារបស់អ្នកនយោបាយថៃមួយចំនួននៅក្នុងយុទ្ធនាការបោះឆ្នោតកន្លងទៅ ដែលថានឹងតម្លើងប្រាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ