វៀតណាម

ចាប់​ខ្លួន​អ្នក​រត់​តុ​ម្នាក់​ពី​បទ​លួច​លុយ​ភ្ញៀវ​ជប៉ុន​ជាង ២ម៉ឺន​៦ពាន់​ដុល្លារ!


នេះ​ជា​បទ​ពិសោធន៍​មួយ​ដែល​គួរ​ដឹង និង​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​អ្នក​ដែល​ប្រើ​ប្រាស់​ប័ណ្ណ​ឥណទាន (credit card) នៅ​ពេល​ចាយ​វាយ​លុយ​កាក់​នៅ​តាម​ហាង​នានា។ នៅ​ទីក្រុង​ហូជីមិញ បុរស​អ្នក​រត់​តុ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់​ពី​គេ​រក​ឃើញ​ថា បាន​លួច​ព័ត៌មាន​ប័ណ្ណ​ឥណទាន​របស់​ភ្ញៀវ​ជនជាតិ​ជប៉ុន រួចហើយ​ប្រើ​ប្រាស់​ព័ត៌មាន​នោះ​ចាយ​វាយ​ទិញ​ទំនិញ​អនឡាញ កាល​ពី​ឆ្នាំ​២០១៥។
សម័យ​ទំនើប មនុស្ស​ម្នា​ងាក​មក​ចាយវាយ​លុយ​កាក់​ដោយប្រើ​កាត (ប័ណ្ណ​ឥណទាន) ជាជាង​ចាយ​លុយ​សុទ្ធ។
ដោយ

ដំណើរ​រឿង​គឺ​យ៉ាង​ដូច្នេះ។ កាលពី​ឆ្នាំ​២០១៥ អ្នក​ជំនួញជនជាតិ​ជប៉ុន​មួយ​រូប​បាន​ចូល​ទទួល​ទាន​អាហារ​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ហើយ​បង់​ប្រាក់​ដោយ​ប្រើ​ប័ណ្ណ​ឥណទាន (credit card)។ ប៉ុន្តែ ខណៈ​ដែល​អ្នក​ជំនួញ​រូប​នោះ​ឲ្យ​ប័ណ្ណ​ឥណទាន​ទៅ​អ្នក​រត់តុ​ដើម្បី​ទូទាត​លុយ អ្នក​រត់​តុ​បាន​លួច​ថត​ចម្លង​ព័ត៌មាន​លម្អិត​អំពី​ប័ណ្ណ​ឥណទាន​នោះ រួចហើយ​យក​ព័ត៌មាន​ប័ណ្ណ​ឥណទាន​នេះ​ទៅ​ប្រើ​ប្រាស់​ទិញ​ទំនិញ​អនឡាញ។

នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អនឡាញ​របស់​វៀតណាម VN Express។ 

ការស៊ើប​អង្កេត​រក​ឃើញថា អ្នករត់តុ​ឈ្មោះ Nguyen Hoang Duc Nha អាយុ ២៧​ឆ្នាំ បាន​លួច​ប្រាក់​ចំនួន ២៦.៤០០​ដុល្លារ​ ពី​គណនី​ធនាគាររបស់​អតិថិជន​ជនជាតិ​ជប៉ុន ដោយ​បុរស​អ្នក​រត់តុ​រូប​នេះ​បាន​យក​ព័ត៌មាន​លម្អិត​អំពី​ប័ណ្ណ​ឥណទាន​ដែល​រូប​គេ​បាន​លួច​ថត​ចម្លង​កាល​ពី​ឆ្នាំ​២០១៥ ទៅ​ប្រើ​ប្រាស់​ទិញ​ទំនិញ​អនឡាញ​អស់រយៈពេល​ជាង ៥​ខែ។ 

មួយ​ភាគ​ធំ​នៃ​លុយ​ដែល​លួច​ចាយ​ពី​គណនី​ធនាគារ​របស់​ភ្ញៀវ​ជនជាតិ​ជប៉ុន​ពី​សំណាក់​បុរស​អ្នក​រត់តុ គឺ​ចាយ​ទៅ​លើ​ការទិញ​សំបុត្រ​មើល​កុន ទិញ​ទូរស័ព្ទ​ដៃ និង​ទិញ​ហ្គេមអនឡាញ។

បុរស​ជនជាតិ​ជប៉ុន​បាន​ដឹង​ថា​ ខ្លួន​ចាប់​ផ្ដើម​បាត់​លុយ​ពី​ក្នុង​គណនី​ នៅ​ដើម​ឆ្នាំ​២០១៦ ហើយ​ក៏​រាយការណ៍​ទៅ​នគរបាល​វៀតណាម។ 

ប្រទេស​វៀតណាម​បាន​និង​កំពុងព្យាយាម​ប្ដូរ​ពី​ការ​ចាយ​វាយ​ជា​សាច់ប្រាក់​ទៅ​ជា​ការ​ចាយ​ដោយ​ប្រើ​ប័ណ្ណ​​ឥណទាន (កាត) ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ ការ​ចាយ​វាយ​ដោយ​ប្រើ​កាត​នេះ មិន​មែន​សុទ្ធ​តែ​មាន​សុវត្ថិភាព​គ្រប់​ពេល​នោះ​ទេ។

កាល​ពី​ខែ​សីហា ឆ្នាំ​ទៅ​មិញ ទេសចរ​ជនជាតិអូស្ត្រាលី​មួយ​រូប ត្រូវ​គេ​គិត​ថ្លៃ​អាហារ​មួយ​ពេល​អស់​ដល់​ទៅជាង ៣​ម៉ឺន​ដុល្លារ សម្រាប់អាហារ​ដែល​អស់​ថ្លៃ​មិន​ដល់​ ១០០០​ដុល្លារ​ផង នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​ក្នុង​ទីក្រុង​ហូជីមិញ។ ការ​គិតថ្លៃ​បន្លំ​នេះ គឺ​ក្រោម​រូប​ភាព​ឆូត​ប័ណ្ណឥណទាន​របស់​អតិថិជន​ច្រើន​ដង ដោយ​យក​លេស​ថា​ប្រព័ន្ធ​មានបញ្ហា រួចហើយ​​ដក​លុយ​ពី​ធនាគារ។ ប៉ុន្តែ ក្រោយការ​ស៊ើប​អង្កេត ម្ចាស់​ហាង​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន៕




អត្ថបទបន្ទាប់


ទុន​វិនិយោគ​វិស័យ​សំណង់​រយៈពេល​៩​ខែ​កើន​ឡើង​ជាង​២២​%

រយៈពេល​៩​ខែ​ដើម​ឆ្នាំ​២០១៧​នេះ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ បាន​បន្ត​​ផ្តល់​លិ​ខិត​អនុញ្ញាត​សាងសង់​​ដល់​អ្នក​វិនិយោគ …

៩​ខែ​ឆ្នាំ​នេះ​ ​សំណង់​បរទេស​មាន ២៥​គម្រោង! ចិន​នៅ​តែ​នាំ​មុខ​គេ!

យោង​តាម​​របាយ​ការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​ ខេមបូណូមីស ទទួល​បាន ​ក្នុង​រយៈ​ពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ​ កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ