លោកខាងលិចបារម្ភខ្លាចសង្គ្រាមនៅអ៊ុយក្រែនរីករាលដាលកាន់តែធំ

មន្ទីរបញ្ចកោណ នឹងបើកដៃឱ្យអ៊ុយក្រែនប្រើសព្វាវុធអាម៉េរិក ប្រសិនបើកូរ៉េខាងជើងពិតជាចូលរួមជួយរុស្ស៊ីធ្វើសង្គ្រាមមែននោះ


មន្ទីរបញ្ចកោណបានព្រមានកាលពីថ្ងៃទី២៨ តុលា ថា សហរដ្ឋអាម៉េរិកនឹងមិនដាក់ការរឹតត្បិតលើប្រទេសអ៊ុយក្រែនក្នុងការប្រើសព្វាវុធអាម៉េរិកនោះឡើយ ប្រសិនបើកូរ៉េខាងជើងពិតជាចូលរួមជួយរុស្ស៊ីធ្វើសង្គ្រាមដូចការសង្ស័យមែននោះ ខណៈដែលអង្គការបក្សសម្ព័ន្ធយោ NATO អះអាងថា កងយោធាកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់តំបន់ឃើស (Kursk) ក្នុងប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
លោកខាងលិចបារម្ភខ្លាចសង្គ្រាមនៅអ៊ុយក្រែនរីករាលដាលកាន់តែធំ
ដោយ

ការបញ្ជូនទ័ពរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី កំពុងធ្វើឱ្យលោកខាងលិច មានការព្រួយបារម្ភខ្លាចសង្គ្រាមនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងតាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រីករាលដាលកាន់តែធំ ខណៈបច្ចុប្បន្នពិភពលោកកំពុងងាកទៅផ្ដោតការចាប់អារម្មណ៍លើជម្លោះនៅតំបន់មជ្ឈិមបូព៌ាយ៉ាងណាក្ដី។ នេះអាចជាការផ្ដល់សញ្ញាថា រុស្ស៊ី កំពុងរៀបគម្រោងវាយបកសងសឹកចំពោះការចាញ់សមរភូមិកន្លងមក និងបន្តវាយរុលទៅមុខជាលំដាប់នៅអ៊ុយក្រែនភាគខាងកើត។

លោក ម៉ាក រូត (Mark Rutte) ដែលជាអគ្គលេខាធិការអង្គការបក្សសម្ព័ន្ធយោធា NATO បានប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សាជាមួយគណៈប្រតិភូកូរ៉េខាងត្បូង អំពីការបញ្ជូនកងទ័ពកូរ៉េខាងជើងថា កិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងដល់សន្តិសុខនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងអឺរ៉ុប-

អាត្លង់ទិក។

ប្រធានាធិបតីអាម៉េរិកលោក ចូ បៃឌិន បានគូសបញ្ជាក់អំពីការបញ្ជូនកងទ័ពកូរ៉េខាងជើង ទៅកាន់រុស្ស៊ីថា ស្ថានការណ៍វិវឌ្ឍន៍នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ មន្ទីរបញ្ចកោណ បានប៉ាន់ប្រមាណថា ទាហានកូរ៉េខាងជើងចំនួន១ម៉ឺននាក់ត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ភាគខាងកើតសម្រាប់ការហ្វឹកហ្វឺន ដោយកើនឡើងពីចំនួន៣ពាន់នាក់ដែលត្រូវបានប៉ាន់ប្រមាណកាលពីថ្ងៃពុធ សប្ដាហ៍មុន។

វិមានក្រឹមឡាំង ដំបូងឡើយបានចាត់ទុកដំណឹងអំពីការបញ្ជូនកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីថា ជាព័ត៌មានក្លែងក្លាយ។ ទោះជាយ៉ាងណា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន លោក វ៉្លាឌីមៀ ពូទីន មិនបានបដិសេធវត្តមានរបស់កងទ័ពកូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីនោះទេ ហើយបានលើកឡើងថា ការអនុវត្តសន្ធិសញ្ញាស្ដីពីការចាប់ដៃគូសហការរវាងក្រុងមូស្គូ និងក្រុងព្យុងយ៉ាង គឺជាកិច្ចការផ្ទាល់ខ្លួនរបស់រុស្ស៊ី៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ចិន ប្រើប្រទេសឡាវ ធ្វើជាតំណភ្ជាប់ផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លួន ជាមួយតំបន់អាស៊ាន

ក្រុមអ្នកវិភាគបានលើកឡើងថា មហាយក្សចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅលើពិភពលោក មានបំណងពង្រីកការកសាងហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឡាវ ស…

ការដកខ្លួនរបស់កម្ពុជាពី CLV-DTA ពុំត្រូវការឆ្លងកាត់ការផ្តល់សច្ចាប័នពីរដ្ឋសភា ឬការឡាយព្រះហស្តលេខាពីព្រះមហាក្សត្រនោះទេ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានអះអាងថា ការដកខ្លួនរបស់កម្ពុជាពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV-DT…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ