សម្តេចធិបតី ហ៊ុន ម៉ាណែត

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ អាណត្តិទី៧ ជាអាណត្តិ ត្រូវពិនិត្យវាយតម្លៃ និងពង្រឹងសមត្ថភាព ជាជាងពង្រីក


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជំរុញឱ្យមន្រ្តីទាំងអស់ត្រូវពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មលើកិច្ចការងារ ដើម្បីធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈនៅមូលដ្ឋានជូនប្រជាពលរដ្ឋកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។ ទន្ទឹមគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានចាត់ទុករាជរដ្ឋាភិបាលនីតិកាលទី៧នេះ ជាអាណត្តិដែលត្រូវពិនិត្យមើលវាយតម្លៃ ពង្រឹងសមត្ថភាព ជាជាងការពង្រីក។
សម្តេចធិបតី ហ៊ុន ម៉ាណែត

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានាក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន” នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា «អាណត្តិទី៧នេះជាអាណត្តិ ដែលរាជរដ្ឋាភិបាលត្រូវចាប់ហ្រ្វាំង ដើម្បីពិនិត្យមើលវាយតម្លៃ និងពង្រឹង លើសមត្ថភាពការងារ ជាជាងការពង្រីក។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា នឹងពិនិត្យមើល ដើម្បីបង្កើនសមត្ថភាពមន្រ្តី ដើម្បីប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនពលរដ្ឋឱ្យបានល្អថែមទៀត។

សូមរំលឹកថា គិតមកទល់ពេលនេះ មានរយៈពេលជាង ២ខែ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានចេញដំណើរដឹកនាំប្រទេសកម្ពុជា ព្រមទាំងបានបានដាក់ចេញកម្មវិធីគោលនយោបាយអាទិភាពចំនួន៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន៖ ការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្តប់សុខភាពជាសកល, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

នៅទូទាំងប្រទេស, ការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្ន, ការដាក់ចេញនិងការជំរុញអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យមានលទ្ធភាពចូលរួមទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ,

ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមប្រទេស G7 ព្រមព្រៀងគ្នាបង្កើនខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រជាមួយដៃគូដែលគួរទុកចិត្តបាន

ព័ត៌មាន
រដ្ឋមន្ត្រីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសជប៉ុនលោក យ៉ាស៊ូតូស៊ី នីស៊ីមូរ៉ា (Yasutoshi Nishimura) បាននិយាយថា ប្រទេសសេដ្ឋកិច្…

កម្ពុជានឹងបង្កើនការរៀបចំតំបន់ទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ជាមួយសហគមន៍ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងលើកកម្ពស់ជីវភាពពលរដ្ឋ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យរៀបចំតំបន់ធម្មជាតិ និងតំបន់បេតិកភណ្ឌនានា ដែលមានសកម្មភាពបែបទេសចរណ៍ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ