វិស័យសហគ្រាសធុនតូច និងមធ្យម

កត្តាអ្វីជាឧបសគ្គសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជា នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម?


បច្ចុប្បន្ន វិស័យសហគ្រាសធុនតូច និងមធ្យម មានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេសវិស័យនេះបានក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ច ការបង្កើតឱកាសការ និងការអភិវឌ្ឍប្រកបដោយចីរភាពដែលធន់ទៅនឹងវិបត្តិ ដែលមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី អ្នកប្រកបរបរក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នៅតែជួបប្រទះនូវបញ្ហាមួយចំនួន ជាពិសេសសម្រាប់សហគ្រិនវ័យក្មេង ដែលទើបនឹងចាប់ផ្ដើមប្រឡូកនឹងប្រកបអាជីវកម្មរបស់ខ្លួន។
កត្តាអ្វីជាឧបសគ្គសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជា នៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម?

តើអ្វីខ្លះ ជាកត្តាប្រឈមសម្រាប់សហគ្រិនវ័យក្មេងនៅកម្ពុជា? ហើយពួកគេត្រូវត្រៀមខ្លួនអ្វីខ្លះដើម្បីដោះស្រាយបញ្ហាទាំងទោះ?

ថ្លែងក្នុងកម្មវិធីប្រគល់ពានរង្វាន់ដល់សហគ្រិនវ័យក្មេងកម្ពុជា កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២២ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមន៍សហគ្រិនវ័យក្មេងកម្ពុជា បច្ចុប្បន្ន ចំនួននៃសហគ្រិនក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម កាន់តែកើនឡើងជាលំដាប់ នៅក្នុងប្រទេសកម្ពុជា ជាពិសេសសហគ្រិនវ័យក្មេងតែម្ដង។ ទោះបីជា វិស័យសហគ្រាសធុនតូច និងមធ្យម បានបង្ហាញនូវសញ្ញាណវិជ្ជមានគួរឲ្យកត់សម្គាល់ តែឧកញ៉ា ប៉ិច បូឡែន បានឲ្យដឹងទៀតថាវិស័យនេះ ក៏បាននិងកំពុងជួបប្រទះបញ្ហាប្រឈមមួយចំនួនផងដែរ ជាពិសេសទាក់ទងនឹងការយល់ដឹង ចំណេះ និងជំនាញ ក្នុងការគ្រប់គ្រងអាជីវកម្ម និងដំណើរការអាជីវកម្ម របស់សហគ្រិន ក៏នៅមានកម្រិតនៅឡើយ។

លោកស្រី ស្រួ ណារីយ៉ា ប្រធានសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានយល់ឃើញថា ស្ថានភាពប្រទេសកម្ពុជា ហាក់មានភាពអំណោយផល ជាងបណ្ដាប្រទេសដទៃក្នុងតំបន់សម្រាប់វិនិយោគិនបរទេសស្វែងរកឱកាសវិនិយោគក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម។ បើតាមលោកស្រី ស្រួ ណារីយ៉ា ដើម្បីឲ្យកម្ពុជាអាចទាក់ទាញអ្នកវិនិយោគក្នុងវិស័យនេះបាន ត្រូវទាមទារឲ្យសហគ្រិនវ័យក្មេងនៅកម្ពុជា ព្យាយាមខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន និងចូលរួមចំណែកទប់ស្កាត់សហគ្រិនភាពដែលមិនមានភាពប្រាកដនិយម ពោលគឺជាអ្នកបើកអាជីវកម្មដែលផ្ដល់នូវវិបត្តិដល់សង្គម និងសេដ្ឋកិច្ចកម្ពុជា។ សម្រាប់លោកស្រី ស្រួ ណារីយ៉ា បើទោះជា បច្ចុប្បន្ន វិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា មិនទាន់មានភាពទូលាយដូចប្រទេសក្នុងតំបន់ ក៏ប៉ុន្តែ ក្នុងនាមជាសហគ្រិនត្រូវគិតគូជាចាំបាច់ ក្នុងការបង្កើតអាជីវកម្មដែលផ្ដល់ប្រយោជន៍ចំពោះសង្គម ជាពិសេសអាជីវកម្មដែលមានចីរភាព។ លោកស្រីបន្តថា នៅពេលដែលកម្ពុជាមានអាជីវកម្ម ដែលគិតគូពីចិរភាពហើយនោះ ឱកាសទាក់ទាញអ្នកវិនិយោគក៏កាន់តែមានភាពងាយស្រួលដែរ។

សូមបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម បានរួមចំណែក ៩៨% នៃអាជីវកម្មទាំងអស់នៅកម្ពុជា និងបានរួមចំណែកប្រមាណ ៥៨% នៃផលិតផលក្នុងស្រុកសរុប និងបានផ្ដល់ឱកាសការងារ ៧៣% នៃកម្លាំងពលកម្មសរុបនៅកម្ពុជា។ ក៏ប៉ុន្តែ វិស័យសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា នៅតែជួបប្រទះនូវបញ្ហាមួយចំនួន ជាពិសេសទាក់ទងនឹងកង្វះហិរញ្ញប្បទាន តែម្ដង។ ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ និងគាំទ្រឲ្យសហគ្រាសបន្តលំនឹងអាជីវកម្មរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានទម្លាក់ហិរញ្ញប្បទាន ជាបន្តបន្ទាប់ដល់ម្ចាស់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម។ ជាក់ស្ដែង គិតត្រឹមខែតុលា ឆ្នាំ២០២២ ធនាគារ SME ដែលជាធនាគារបង្កើតឡើងដោយរាជរដ្ឋាភិបាល បានបញ្ចេញឥណទានប្រមាណ ៤២៣លានដុល្លារ ទៅដល់សហគ្រាសធុនតូច និងមធ្យម ជាង៣ពាន់ ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩៕




អត្ថបទបន្ទាប់


ធនាគារពិភពលោក ផ្ដល់កម្ចី ២៧៤លានដុល្លារថែមទៀត សម្រាប់ជួយកម្ពុជាស្តារសេដ្ឋកិច្ច និងបង្កើនភាពធន់យូរអង្វែង

កម្ពុជាទទួលការទ្រទ្រង់ដោយឥណទានចំនួន ២៧៤លានដុល្លារអាមេរិកថែមទៀត ពីធនាគារពិភពលោក សម្រាប់ប្រតិបត្តិការគោលនយោបាយកំណើនសេដ្ឋកិច្ចនិងអភិវឌ្ឍភ…

ឡាវនាំចេញថាមពលអគ្គិសនីបានជិត១,៨ពាន់លានដុល្លារ ខណៈប្រទេសក្នុងតំបន់ប្រឈមការខ្វះខាតថាមពល

ការនាំចេញថាមពលអគ្គិសនីរបស់ឡាវ បានកើនឡើង ៧,៥% នៅក្នុងឆ្នាំ២០២២នេះ ដោយមានទំហំទឹកប្រាក់សរុបប្រហែលជិត ១,៨ពាន់លានដុល្លារ ចំណែកការនាំចូល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ