កម្ពុជារំពឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមធ្វើសេដ្ឋកិច្ចកាន់តែល្អប្រសើរ

តើក្រុមអ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មានការរំពឹងអ្វីខ្លះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមសម្រាប់សេដ្ឋកិច្ច?


នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រារព្វពិធីបើកជាផ្លូវការ ខណៈបច្ចុប្បន្នមានប្រតិភូកីឡាមកពីប្រទេសមួយចំនួនបានមកដល់កម្ពុជាជាបណ្តើរៗហើយ។ វាជាការប្រកួតកីឡាក៏ពិតមែន តែសម្រាប់អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ច និងអចលនទ្រព្យ ចាត់ទុក ព្រឹត្តិការណ៍ស៊ីហ្គេមនឹងក្លាយជាមេដែកក្នុងការស្រូបទាញភ្ញៀវទេសចរ និងអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើន។
តើក្រុមអ្នកជំនួញ និងអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ មានការរំពឹងអ្វីខ្លះពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមសម្រាប់សេដ្ឋកិច្ច?

អ្នកជំនាញរំពឹងថា តាមរយៈព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ វានឹងរួមចំណែកជួយជំរុញការកំណើនអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានភាពរស់រវើក និងល្អប្រសើរបន្ថែមទៀត។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ចំពោះការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមក្នុងការរួមចំណែកជួយអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាការកត់សម្គាល់របស់ អ្នកឧកញ៉ា មានតែព្រឹត្តិការណ៍កីឡា និងវប្បធម៌ប៉ុណ្ណោះ ដែលមានឥទ្ធិពលខ្លាំងក្នុងការជួយផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគ ព្រោះរាល់ការរៀបចំព្រឹត្តិការណ៍លំដាប់អន្តរជាតិម្តងៗ វាតែងតែពាំនាំថ្នាក់ដឹកនាំគណៈប្រតិភូ និងអ្នកវិនិយោគមកជាមួយមន្ត្រី គ្រូបង្វឹក និងអត្តពលិក ដែលត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡានោះ។

សម្រាប់អ្នកឧកញ៉ា សៀ ឬទ្ធី ការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមមិនត្រឹមតែបង្ហាញពីមុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិប៉ុណ្ណោះ ថែមទាំងរួមចំណែកជួយទាក់ទាញភ្ញៀវទេសចរបរទេស និងអ្នកវិនិយោគឲ្យមកកម្សាន្ត និងសម្លឹងឱកាសវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាយល់ឃើញថា រាល់ការរៀបចំមិនថាព្រឹត្តិការណ៍កីឡា ឬបុណ្យប្រពៃណីជាតិវាតែងតែជួយទាក់ទាញភ្ញៀវទេសចរ និងអន្តរជាតិឲ្យមកចូលរួមដើរលេងកម្សាន្ត ដែលវាជាផ្នែកមួយជួយអាជីវកម្មក្នុងវិស័យទេសចរណ៍ដូចជាភោជនីយដ្ឋាន ផ្ទះសំណាក់និងសណ្ឋាគារជាដើម។ នៅពេលអាជីវកម្មទាំងនេះមានសកម្មភាព និងដំណើរការល្អប្រសើរ វានឹងជះផលប្រយោជន៍បន្តដល់វិស័យអចលនទ្រព្យ និងវិស័យសំណង់លំនៅឋាន អគារពាណិជ្ជកម្មបម្រើឲ្យការលក់រាយ និងអគារសហកម្មសិទ្ធិជាដើម។

ពាក់ព័ន្ធស្ថានភាពវិស័យអចលន្រព្យនាពេលបច្ចុប្បន្ន លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ CPL បានគូសបញ្ជាក់ថា នៅដើមឆ្នាំ២០២៣ នេះ ចរន្តទិញលក់អលចនទ្រព្យហាក់មានសកម្មភាពកម្រើកឡើងវិញលើផ្នែកមួយចំនួន។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា អលនទ្រព្យដែលមានតម្លៃសមរម្យនៅតែមានស្ថានភាពទិញលក់ល្អប្រសើរ ប៉ុន្តែចរន្តទិញលក់អលចនទ្រព្យមានតម្លៃថ្លៃហាក់មានស្ថានភាពទ្រឹង។

ពាក់ព័ន្ធស្ថានភាពវិស័យអចលន្រព្យនាពេលបច្ចុប្បន្ន លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យ PropNex កត់សម្គាល់ឃើញថា ចរន្តទិញលក់ក្នុងវិស័យអចលន្រព្យនៅប៉ុន្មានខែកន្លងមកនេះមិនទាន់បានបង្ហាញសញ្ញាវិជ្ជមានគួរឲ្យកត់សម្គាល់នោះទេ ពោលគឺនៅតែបន្តស្ថិតក្នុងស្ថានភាពលំបាកដដែល។ បញ្ហានេះត្រូវបានអ្នកជំនាញរូបនេះវាយតម្លៃថា អាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកល ដែលគំរាមកំហែងដោយសារសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន និងជម្លោះពាណិជ្ជកមរវាងប្រទេសមានសេដ្ឋកិច្ចធំៗជាដើម។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត១២០លានដុល្លារ ដើម្បីចំណាយលើការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើម្ចាស់ផ្ទះចាប់ពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ អ្វីដែលពិភពលោកកំពុងចោលក្រសែភ្នែកមកលើប្រទេសកម្ពុជា គឺការមិនយកថ្លៃហូបចុក និងស្នាក់នៅរបស់ប្រតិភូកីឡាអន្តរជាតិ ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងរយៈពេលជាង៦៤ឆ្នាំនៃការរៀបចំព្រឹត្តិការណ៍ប្រចាំតំបន់មួយនេះ។ បើតាមការគូសបញ្ជាក់របស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា គោលបំណងនៃការធ្វើបែបនេះ គឺដើម្បីឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់បន្ថែមទៀត។

តាមរយៈព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនេះដែរ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍រំពឹងថា កម្ពុជានឹងអាចស្រូបទាញភ្ញៀវទេសចរបរទេសប្រមាណ៥០ម៉ឺននាក់ឲ្យមកកម្សាន្តនៅកម្ពុជា និងរំពឹងទទួលបានភ្ញៀវទេសចរបរទេសលើស៤លាននាក់នៅពេលមួយឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


បុរី មេគង្គ លែន នឹងត្រៀមសម្រាប់ការបើកសម្ពោធផ្ទះគំរូ ជាផ្លូវការសម្រាប់គម្រោងធំទី៣ មេគង្គ ស៊ីធី!

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បុរី មេគង្គ លែន នឹងរៀបចំព្រឹត្តការណ៍ដ៏ធំមួយ សម្រាប់ការសម្ពោធផ្ទះគំរូ ក្នុងគម្រោងធំទី៣ មេគង្គ ស៊ី…

ក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់ឥណ្ឌា បានដាក់ពាក្យក្ស័យធន ដោយបន្ទោសលើម៉ាស៊ីនយន្តហោះ

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ហ្គូ ហ្វើស្ត៍ (Go First) ដែលខ្វះសាច់ប្រាក់ បានដាក់ពាក្យសុំក្ស័យធនកាលពីថ្ងៃអង្គារ ដោយក្រុមហ៊ុននេះបានស្ដីបន្ទោសទៅលើក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ