ទិន្នន័យផ្លូវការបានបង្ហាញថា ចិនដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោកសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៤,៧% នៅត្រីមាសទី២ឆ្នាំនេះ ជាកម្រិតមួយទាបបំផុតតាំងពីត្រីមាសទី១នៃឆ្នាំ២០២៣។ តួលេខកំណើននេះ ទាបជាងអ្វីដែលប្រទេសនេះបានពន្យាករកន្លងមក ដែលរំពឹងសម្រេចបាន៥,១% និងទាបជាងកំណើន៥,៣% ដែលសម្រេចបានកាលពីត្រីមាសទី១។
ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់ចិននៅត្រីមាសទី២ឆ្នាំនេះ គឺត្រូវបានទាញទម្លាក់ដោយសារការធ្លាក់ចុះកំណើនលក់រាយដល់កម្រិតទាបបំផុតក្នុងរយៈពេល១៨ខែកន្លងមកនេះ ក្រោយសម្ពាធអប្បផរណាបានបង្ខំឱ្យអាជីវកម្មកាត់បន្ថយតម្លៃលើអ្វីៗគ្រប់យ៉ាងរាប់ចាប់តាំងពីរថយន្តរហូតដល់ម្ហូបអាហារ និងសម្លៀកបំពាក់។
ការលក់រាយនៅក្នុងខែមិថុនា បានកើនឡើង២% ពោលគឺទាបជាងការរំពឹងទុក ដែលសង្ឃឹមសម្រេចបានកំណើន៣,៣% ខណៈដែលផលិតកម្មឧស្សាហកម្មបានកើនឡើងដល់៥,៣% គឺខ្ពស់ជាងការរំពឹងទុកសម្រាប់ខែមិថុនា ដែលគេបានប៉ាន់ស្មានថានឹងមានកំណើនតែ៥%ប៉ុណ្ណោះ។
លោក លីន សុង ប្រធានសេដ្ឋវិទូសម្រាប់ក្រុមហ៊ុន Greater China បាននិយាយថា សរុបមក ទិន្នន័យ GDP ដែលខកចិត្តនេះបង្ហាញថា ផ្លូវឆ្ពោះទៅរកគោលដៅកំណើន៥% នៅតែជាបញ្ហាប្រឈមនៅឡើយ។ លោកបានបន្ថែមថា ផលប៉ះពាល់នៃការធ្លាក់ចុះអចលនទ្រព្យ និងតម្លៃ
អត្ថបទ៖ សុខ មង្គល