ពលករឡាវស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន

ហេតុផលចម្បងៗអ្វីខ្លះ ជំរុញឲ្យពលករឡាវស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន?


ក្រសួងការងារ និងសង្គមមកិច្ចរបស់ឡាវបានអះអាងថា បញ្ហាអតិផរណាខ្ពស់ និងការកើនឡើងការាណាយសម្រាប់ការរស់នៅ គឺជាហេតុផល ដែលជំរុញឲ្យពលរដ្ឋជ្រើសរើសទៅធ្វើការងារនៅក្រៅប្រទេសកាន់តែច្រើន។ នេះបើតាមប្រភព័ត៌មានឡាវ Laotiantimes ដែលបានចេញផ្សាយថ្មីៗនេះ ដោយបានបញ្ជាក់ថា បច្ចុប្បន្ន ប្រាក់ឈ្នួលរបស់កម្មករនិយោជិតនៅក្នុងប្រទេសឡាវ គឺនៅមានក្នុងកម្រិតទាបនៅឡើយ ដូច្នេះហើយ កត្តាទាំងនេះ បានបង្ខំឲ្យពលរដ្ឋត្រូវចេញស្វែងរកឱកាសការងារនៅក្នុងប្រទេសជិតខាង ពិសេស គឺប្រទេសថៃតែម្ដង។
ហេតុផលចម្បងៗអ្វីខ្លះ ជំរុញឲ្យពលករឡាវស្វែងរកការងារធ្វើនៅក្រៅប្រទេសកាន់តែច្រើន?
ដោយ

យោងតាមសេក្ដីរាយការណ៍ពីកាសែត Vientiane Times ដែលបានស្រង់សម្ដីរបស់លោក ផុងឆាយសាក់ អិនថារ៉ាត់ (Phongxaysack Intharat) អនុរដ្ឋមន្ត្រីនៃក្រសួងការងារ និងសង្គមកិច្ចឡាវ បាននិយាយនៅក្នុងកិច្ចប្រជុំមួយថ្មីៗនេះថា មានរោងចក្រ និងក្រុមហ៊ុនជាច្រើន បានចាត់ទុកកម្មករឡាវថា មិនមានជំនាញ ហើយបានផ្ដល់តែប្រាក់ឈ្នួលអប្បបរមា សម្រាប់ពួកគេតែប៉ុណ្ណោះ បើទោះបីជា ពលករទាំងនេះទទួលបានជំនាញបន្ថែម និងសមទទួលបានប្រាក់ខែខ្ពស់ជាងនេះក្ដី។

យ៉ាងណាមិញ រដ្ឋាភិបាលក៏មិនអាចចុះសម្រុះសម្រួលបញ្ហារវាងនិយោជក និងបុគ្គលិករបស់ពួកគេ ទាក់ទងនឹងកិច្ចព្រមព្រៀងលើការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមានស្រាប់នោះផងដែរ។ កត្តានេះ បានជំរុញឲ្យពលករឡាវ ស្វែងរកការងារល្អជាងមុន និងឱកាសទទួលបានប្រាក់ឈ្នួលខ្ពស់នៅកន្លែងផ្សេងទៀត។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងសង្គមកិច្ចរបស់ឡាវរូបនេះ ថែមទាំងបានសង្កត់ធ្ងន់អំពីភាពចាំបាច់ ដែលត្រូវបង្កើនប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ដើម្បីធ្វើឲ្យប្រសើរឡើងនូវគុណភាពការងារនៅក្នុងប្រទេស។ ក្រសួងដដែលនេះ ក៏បានគូសបញ្ជាក់ទៀតថា កម្មករធ្វើការនៅប្រទេសថៃប្រមាណ៧០% ដែលបានត្រឡប់ចូលក្នុងប្រទេសឡាវវិញ អំឡុងពេលកូវីដ១៩នោះ ឥឡូវនេះ បានវិលទៅធ្វើការក្នុងប្រទេសថៃវិញអស់ហើយ។

ជាមួយគ្នានេះ រដ្ឋាភិបាលឡាវក៏កំពុងតែធ្វើការជាមួយនឹងប្រទេសជិតខាង ពិសេសប្រទេសថៃ ដើម្បីធានាថា ពលករឡាវទាំងនោះ នឹងទទួលបានការមើលថែដោយស្មើភាព និងអត្ថប្រយោជន៍ ដែលពួកគេមានសិទ្ធទទួលបាន ដ្បិតថា បច្ចុប្បន្ន ពលករឡាវជាច្រើនកំពុងធ្វើការនៅទីនោះ។

សូមបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ន ប្រាក់ឈ្នួលអប្បបរមានៅក្នុងប្រទេសឡាវ គឺមានប្រហែល ៧០ដុល្លារក្នុងមួយខែប៉ុណ្ណោះ ខណៈដែលរដ្ឋាភិបាលប្រទេសនេះបានប្រកាសថ្មីៗនេះថា នឹងបង្កើនប្រាក់ឈ្នួលអប្បបរមានេះឲ្យបានដល់ ៧៦ដុល្លារអាមេរិកក្នុងមួយខែ នៅក្នុងខែឧសភាឆ្នាំ២០២៣៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Walmart គ្រោងធ្វើឱ្យផ្សារទំនើបរបស់ខ្លួន ៦៥% បំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦

ក្រុមហ៊ុន វ៉លម៉ាត (Walmart) គ្រោងធ្វើឱ្យផ្សារទំនើបភាគច្រើនរបស់ខ្លួនបំពាក់សេវាស្វ័យប្រវត្តិកម្មនៅត្រឹមឆ្នាំ ២០២៦ ទោះបីជាត្រូវបញ្ឈប់បុគ្គលិកជា…

ចិនព្រមានថា កិច្ចព្រមព្រៀងផ្តល់មូលដ្ឋានទ័ពហ្វីលីពីនឲ្យអាមេរិកប្រើជា«ការបង្កគ្រោះថ្នាក់ដល់សន្តិភាពក្នុងតំបន់»

កាលពីថ្ងៃអង្គារ ទី ៤ មេសា, គឺមួយថ្ងៃបន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលហ្វីលីពីនអំពីការផ្ដល់មូលដ្ឋានទ័ពចំនួនបួនទីតាំងថ្មី ឱ្យកងទ័ពសហរដ្ឋអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ