តំបន់សេដ្ឋកិច្ចពិសេស

តើតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ មានសក្ដានុពលអ្វីខ្លះ បានជាមានក្រុមហ៊ុនបរទេសទៅបោះទុនវិនិយោគជាបន្តបន្ទាប់នៅទីនោះ?


តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ដែលអភិវឌ្ឍន៍លើផ្ទៃដីជាង១០០ហិកតា បានក្លាយជាទីតាំងដ៏មានសក្តានុពលមួយរបស់ខេត្តពោធិ៍សាត់ ក្នុងការទាក់ទាញក្រុមហ៊ុនធំៗឱ្យទៅបោះទុនវិនិយោគនៅក្នុងខេត្តភាគខាងលិចមួយនេះ។ ក្រៅពីវត្តមានក្រុមហ៊ុនដំឡើងរថយន្តហ្វត ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់អាម៉េរិក ក្រុមហ៊ុនដំឡើងរថយន្តអគ្គិសនី ហ្សូ ម៉ូធ័រ និងក្រុមហ៊ុនផងគ្រឿងអគ្គិសនីរបស់ជប៉ុន មីនីបៀរ ក៏បានទៅបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។
តំបន់សេដ្ឋកិច្ចពិសេស
ដោយ

តើតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ មានសក្តានុពលអ្វីខ្លះទើបអាចទាក់ទាញក្រុមហ៊ុនធំៗឱ្យទៅបោះទុនវិនិយោគនៅទីនោះ?

ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ មិនមានអ្វីខុសប្លែកគ្នាច្រើនពីបណ្ដាតំបន់សេដ្ឋកិច្ចពិសេសនានា នៅកម្ពុជានោះទេ ប៉ុន្តែអ្វីដែលជាលក្ខណៈដោយឡែករបស់តំបន់នេះ គឺកំពុងតែទាក់ទាញប្រភេទឧស្សាហកម្មដែលប្រើប្រាស់ដោយចំណេះជំនាញខ្ពស់។ ជាក់ស្ដែងក្រុមហ៊ុនហ្វត ដែលជាក្រុមហ៊ុនយក្សរបស់អាម៉េរិក កំពុងដំណើរការខ្សែច្រវាក់ផលិតកម្មផ្គុំ និងដំឡើងរថយន្តនៅតំបន់សេដ្ឋកិច្ចពិសេសនេះ។ ហើយកាលពីពេលថ្មីៗក្រុមហ៊ុន ហ្សូ ម៉ូធ័រ (ZO Motor) ទើបបើកការដ្ឋានសាងសង់រោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនីប្រភេទដឹកទំនិញនៅតំបន់នេះផងដែរ។ ជាមួយគ្នានេះក្រៅពីក្រុមហ៊ុនដំឡើងរថយន្តទាំងពីរនេះ ក្រុមហ៊ុនជប៉ុន មីនីបៀរ ក៏នឹងបើករោងចក្រទី២របស់ខ្លួន នៅតំបន់នេះ ក្នុងពេលឆាប់ៗខាងមុខបន្ថែមទៀត​។

រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលរូបនេះ ជឿជាក់ថា ប្រសិនបើសេដ្ឋកិច្ចរបស់កម្ពុជា នៅតែមានស្ថិរភាព ហើយពលរដ្ឋខ្មែរនៅតែបន្តចូលរួមរក្សាសន្តិភាព នោះតំបន់សេដ្ឋកិច្ចពិសេសខេត្តពោធិ៍សាត់ ដែលអភិវឌ្ឍន៍លើផ្ទៃដីជាង១០០ហិកតា នឹងមានក្រុមហ៊ុនអន្តរជាតិមកបោះទុនវិយោគកាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ មកទល់ពេលនេះខេត្តពោធិ៍សាត់ មានរោងចក្រ សហគ្រាសប្រតិបត្តិការចំនួន៣១៥កន្លែង និងបានផ្ដល់ការងារជូនដល់ពលរដ្ឋរាប់ម៉ឺននាក់៕

អត្ថបទ៖ បូ ដូឡា

None



អត្ថបទបន្ទាប់


អ្នកជំនាញវាយតម្លៃថា តម្លៃមាសនៅកម្ពុជា អាចនឹងហក់ឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នកើនដល់ជាង៣ពាន់ដុល្លារក្នុង១តម្លឹង

ហាងឆេងមាសនៅលើទីផ្សារក្នុងប្រទេសកម្ពុជា បានហក់ឡើងខ្ពស់ជាថ្មីនៅសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងអាចលក់ចេញរហូតដល់ជាង៣ពាន់ដុល្ល…

លោកស្រី ផែថងថាន ប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីង

លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីទី៣១របស់ថៃ ប្ដេជ្ញាធ្វើនយោបាយមិនឱ្យជាន់ដានឪពុក និងម្ដាយមីង ដែលត្រូវបានរដ្ឋអំណាចទម្លាក់ចេញពីតំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ