សម័យប្រជុំសភាប្រជាជនចិន

តើសម័យប្រជុំពេញអង្គចំនួន២ របស់ចិន ដែលនឹងត្រូវធ្វើឡើងនៅសប្តាហ៍នេះ មានសារៈសំខាន់អ្វីខ្លះ?


«សម័យប្រជុំពីរអង្គ» ប្រចាំឆ្នាំរបស់ប្រទេសចិនដែលមានកិច្ចប្រជុំសភាប្រជាជនចិន និងស្ថាប័នប្រឹក្សានយោបាយនឹងចាប់ផ្តើមធ្វើឡើងនៅថ្ងៃសៅរ៍ ទី ៤ មីនា ដែលនឹងត្រូវលើកយករបៀបវារៈសំខាន់ៗរបស់រដ្ឋាភិបាលចិនមកពិភាក្សា និងការរុះរើក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់បក្សកុម្មុយនិស្តចិន។ អ្វីដែលពិសេសនោះ គឺសម័យប្រជុំនេះ ក៏នឹងជាពេលវេលាប្រកាសផ្លូវការពីការឡើងកាន់តំណែងជាប្រធានាធិបតីអាណត្តិទី៣ របស់លោកស៊ី ជីនពីងផងដែរ បន្ទាប់ពីរូបលោកត្រូវបាន ជាប់ជាអគ្គលេខាបក្សកុម្មុយនិស្ដកាលពីខែតុលាឆ្នាំមុនរួចមក។
: សម័យប្រជុំសភាប្រជាជនចិននឹងចាប់ផ្តើមធ្វើឡើងនៅសប្តាហ៍នេះ(រូបភាព councul on foreign Relations)
ដោយ

នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។​ កិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ (NPC) និងសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ត្រូវបានគេស្គាល់ថាជា «សម័យប្រជុំពីរអង្គ» របស់ចិន ។ កិច្ចប្រជុំសភាប្រជាជនជាតិរបស់ចិននេះ នឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ៥ខែមីនា ដោយមាន​អ្នកសមាជិកប្រមាណ ៣ពាន់នាក់ ហើយជាការការណ៍ វាគឺជាស្ថាប័ន​រដ្ឋដ៏មានឥទ្ធិពលបំផុត​នៅក្រោម​រដ្ឋធម្មនុញ្ញចិន ទោះបីការអនុវត្តជាក់ស្ដែង បក្សកុម្មុនិស្ដ​មានសិទ្ធិអំណាចខ្លាំងជាងក៏ដោយ។

រីឯ សន្និសិទ ទីប្រក្សា​នយោបាយ​ប្រជាជនចិន គឺមានសមាជិក​ប្រហែល​២ពាន់នាក់ នឹងចាប់ផ្ដើមប្រជុំ​នៅថ្ងៃមុនប្រជុំសភាប្រជាជនជាតិ និងបន្ដធ្វើឡើងនៅថ្ងៃដំណាលគ្នា។

ការប្រជុំជាធម្មតាមានរយៈពេលពីមួយទៅពីរសប្តាហ៍ ហើយ «សម័យប្រជុំពីរអង្គ» នៅឆ្នាំនេះ គឺជាលើកទីមួយនៃអាណត្តិប្រាំឆ្នាំថ្មីសម្រាប់​ការដឹកនាំដោយ​បក្សកុម្មុយនិស្តចិន ហើយវាកើតឡើងប៉ុន្មានខែបន្ទាប់ពីលោក Xi ទទួលបានអាណត្តិទី៣ ដែលជាមេដឹកនាំគណបក្សកាន់អំណាចបានយូរជាងគេ ហើយសម័យប្រជុំលើកនេះនឹងពង្រឹងអំណាចរបស់លោកបន្ថែមទៀត។

សម័យប្រជុំដ៏ឱឡារិកនេះក៏ត្រូវបានគេរំពឹងយ៉ាងម៉ុតមាំថា នឹងមានការផ្លាស់ប្តូរដោយរុះរើតំណែងកំពូលៗរបស់រដ្ឋាភិបាលនៃប្រទេសចិន។​ ក្នុងនោះ លោក Li Qiang អតីតប្រធានគណបក្សកុម្មុយនិស្តប្រចាំនៅទីក្រុងសៀងហៃនឹងត្រូវបានគេឱ្យដឹងថា នឹងក្លាយជានាយករដ្ឋមន្ត្រី ជំនួសលោក​ លី ឃឺឈាង ។ ជាធម្មតានៅក្នុងប្រព័ន្ធដឹកនាំរបស់ចិន នាយករដ្ឋមន្ត្រីជាអ្នកគ្រប់គ្រង​ និងមើលការខុសត្រូវរឿងសេដ្ឋកិច្ច។

យោងតាមប្រភពរ៉យទ័រ សភាប្រជាជនជាតិនៃប្រទេសចិន (NPC) ក៏នឹងតែងតាំងមុខតំណែងកំពូលរបស់រដ្ឋាភិបាលរួមមានអនុប្រធាន ប្រធានសភា ទីប្រឹក្សារដ្ឋ ប្រធានតុលាការកំពូល និងរដ្ឋមន្ត្រីគ្រាក់ៗផ្សេងទៀតជាដើម។ ស្របពេលជាមួយគ្នានោះ ប្រទេសចិននឹងប្រកាសអំពីថវិការដ្ឋាភិបាលកណ្តាល ថវិកាចំណាយលើវិស័យយោធា និងគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៣ នៅក្នុងសម័យប្រជុំនោះផងដែរ។

ចំពោះការងារសេដ្ឋកិច្ចកំពូលៗជាច្រើន ត្រូវបានគេជឿថា នឹងត្រូវផ្ដល់ទៅឲ្យមនុស្ស​ជំនិតៗ​របស់លោកស៊ី ជាអ្នកទទួលខុសត្រូវ។ មនុស្សជំនិតរបស់លោក គឺលោក He Lifeng ត្រូវបាន​គេ​រំពឹងថានឹងក្លាយឧបនាយករដ្ឋមន្ត្រី​ ដែលត្រួតពិនិត្យ​ផលបត្រ​សេដ្ឋកិច្ច​ ជំនួសលោក Liu He ដែលជា​អ្នកដឹកនាំ​កិច្ចចរចាពាណិជ្ជកម្មជាមួយ​អាមេរិក​កាលពីឆ្នាំ២០១៩។ បន្ថែមពីនេះ ក៏នឹងមានការផ្លាស់ប្ដូរថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតផងដែរ។

ក្រោមការដឹកនាំ​របស់​បុរសខ្លាំងរដ្ឋចិន លោក ស៊ី ជីនពីង សេដ្ឋកិច្ចមហាយក្សចិន នៅឆ្នាំ២០២២ ត្រូវបានប៉ាន់ប្រមាណថាមានកំណើន​៣% ដែលជាកំណើនទាបជាងអ្វីដែលជាគោលដៅរបស់រដ្ឋាភិបាល ដែលធ្លាប់រំពឹងថា នឹងមានដល់ ៥,៥%។ ការដើរយឺតនៃសេដ្ឋកិច្ចចិននេះ ដោយសារតែបញ្ហា​ជំងឺរាតត្បាតកូវីដ១៩ សម្ពាធទីផ្សារអចលនទ្រព្យ និងតម្រូវការ​សកលធ្លាក់ចុះជាដើម។ ដោយឡែក នៅឆ្នាំ២០២៣នេះ មានបំណង​សម្រេចបានឲ្យនូវគោលដៅកំណើន​សេដ្ឋកិច្ច ៦% ជាមួយនឹងការជំរុញបង្កើនទំនុកចិត្ត​អ្នកវិនិយោគ និងអ្នកប្រើប្រាស់ និងកសាងសេដ្ឋកិច្ច​ឡើងវិញក្រោយជំងឺរាតត្បាត៕




អត្ថបទបន្ទាប់


មេទ័ពហ្វីលីពីនថា ការពង្រីកវត្តមានយោធាអាមេរិកក្នុងទឹកដីរបស់ខ្លួន «មិនមែនសម្រាប់ការឈ្លានពាន» ប្រទេសណាមួយទេ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិនៃប្រទេសហ្វីលីពីនកាលពីថ្ងៃទី ២មីនា បានចេញមកអះអាងថា ការសម្រេចចិត្តរបស់ហ្វីលីពីនក្នុងការផ្តល់ឱ្យកងទ័ពសហរដ្…

លោក បៃដិន និងមេដឹកនាំសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នា នៅចំពេលមានជម្លោះពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភធន

ព័ត៌មាន
សេតវិមានសហរដ្ឋអាមេរិកបាននិយាយថា ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen នឹងជួបពិភាក្សាគ្នាអំពីថាមពលស្អាត និងខ្សែចង្វាក់ផ្គត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ