ប្រទេសវៀតណាម

តើវៀតណាមផែនការអ្វីខ្លះ ក្នុងការដោះស្រាយបញ្ហាតម្លៃរថយន្ដក្នុងស្រុក ដែលមានខ្ពស់ជាងប្រទេសផ្សេងៗ?


វៀតណាមដែលជាប្រជាជាតិមួយមានប្រជាពលរដ្ឋសរុបប្រមាណជាជិត១០០លាននាក់ នៅអាស៊ីអគ្នេយ៍ ជាប្រទេសដែលមានទីផ្សាររថយន្តដ៏ធំមួយធៀបនឹង ថៃ និង ឥណ្ឌូនេស៊ី ប៉ុន្តែដើម្បីជំរុញទីផ្សារនេះឲ្យកាន់តែធំ វៀតណាមកំពុងតែដាក់ចេញវិធានការណ៍ជំរុញសក្តានុពលទីផ្សារនេះបន្ថែមទៀត។តើរដ្ឋាភិបាលឯកបក្សនៃប្រជាជាតិនេះនឹងចាត់វិធានការយ៉ាងណាដើម្បីជំរុញទីផ្សាររថយន្ត នៅក្នុងប្រទេសរបស់ខ្លួន ?
បញ្ហាតម្លៃរថយន្ដក្នុងស្រុក ដែលមានខ្ពស់ជាងប្រទេសផ្សេងៗ រូបភាពរ៉យទ័រ
ដោយ

យោងតាមសេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន Vietnam News បានឲ្យដឹងថា ប្រទេស​វៀតណាម​មាន​ក្រុមហ៊ុន​ដំឡើង និង​ផលិត​រថយន្ត​នៅក្នុងស្រុកជាង​៤០​ក្រុមហ៊ុន​រហូត​មក​ដល់​បច្ចុប្បន្ន ដែល​អាចមានសមត្ថភាពផ្គត់ផ្គង់ទីផ្សាររថយន្តនៅក្នុងប្រទេសសម្រាប់រថយន្ត ប្រភេទ៩កៅអីចុះ​ដល់ទៅ​៧០​%នៃ​ទីផ្សារ​​​​​​ ពោលគឺអាចផលិតបានរថយន្តសរុបដល់ទៅ ជាង៧៥ម៉ឺនគ្រឿងកាលពីឆ្នាំ​២០២២ កន្លងទៅ ។

ប្រភពដដែលបានបន្តទៀតថា ដោយឡែកសម្រាប់រថយន្តក្រុងគឺ ៦០% ផលិតនៅក្នុងស្រុក ខណៈដែលរថយន្តដឹកទំនិញធំៗគឺអាចមានសមត្ថភាពផ្គត់ផ្គង់ដល់ទៅ ៤០% ឯណោះ ។​

ទោះបីជារថយន្តទាំងនេះផលិតនៅក្នុងស្រុកក៏ពិតមែន ប៉ុន្តែរថយន្តទាំងនោះក៏នៅ ​មិនទាន់​មាន​តម្លៃ​ថោក​នៅឡើយ​ទេ ពោលគឺវាខ្ពស់ជាងតម្លៃ​រថយន្ត​​នៅ​ប្រទេស​ថៃ និង​ឥណ្ឌូនេស៊ី​ដល់​ទៅ​ពីរ​ដង ហើយបើធៀបនឹងទីផ្សាររថយន្តនៅ​ជប៉ុន និង​អាមេរិកក៏តម្លៃរថយន្តនៅវៀតណាមនៅតែខ្ពស់ផងដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា តម្លៃរថយន្តរបស់វៀតណាម គឺខ្ពស់ជាងប្រទេសក្នុងតំបន់ផ្សេងទៀត ដោយសារតែពន្ធខ្ពស់ និងទិន្នផលផលិតកម្មនៅទាប ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយអ្នកដែលពាក់ព័ន្ធកំពុងតែពិនិត្យនិងខិតខំកែសម្រួល ។​

ប្រភពដដែលបានបន្តទៀតថា វិធានការណ៍ដែលរដ្ឋាភិបាលកំពុងតែដាក់ចេញនោះ គឺជំរុញផលិតកម្មគ្រឿងបន្លាស់និងគ្រឿងបង្គុំនានា ស្របពេលដែលពេលនេះវៀតណាមនៅពឹងផ្អែកច្រើន ពោលគឺប្រមាណជា ពី ៨០ ទៅ ៩០ភាគរយ នៃផលិតកម្មរថយន្តរបស់ខ្លួន ។

ប្រភពដដែលបានបន្ថែមថា អ្វីដែលវៀតណាមអាចមានសមត្ថភាពផលិតនៅក្នុងស្រុកពាក់ព័ន្ធនឹងឧស្សាហកម្មរថយន្តនេះ មានតែពាក់ព័ន្ធនឹងសំបកកង់ កៅអី កញ្ចក់ ខ្សែភ្លើង និងផ្នែកប្លាស្ទិកមួយចំនួនប៉ុណ្ណោះ ។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបាននិយាយថា ខ្លួននឹងចាត់វិធានការដើម្បីជួយក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងអ្នកដំឡើង​រថយន្តឈានដល់កម្រិតសេដ្ឋកិច្ច ដើម្បីជំរុញឱ្យតម្លៃរថយន្តនៅប្រទេសវៀតណាមធ្លាក់ចុះ។

អត្ថបទ ៖ សរ សុជាតិ​




អត្ថបទបន្ទាប់


អាស៊ីអាគ្នេយ៍នឹងក្លាយជាតំបន់ ដែលមានមូលដ្ឋានសេដ្ឋកិច្ចល្អបំផុតលើពិភពលោកនាឆ្នាំ២០២៣

ប្រជាជាតិនៅតំបន់អាស៊ីអគ្នេយ៍ត្រូវបានគេរំពឹងថា នឹងក្លាយជាប្រជាជាតិដែលមានមូលដ្ឋានគាំទ្រដល់កំណើនសេដ្ឋកិច្ចដ៏ខ្ពស់ប្រចាំឆ្នាំ២០២៣ នេះបើតាមក…

សេដ្ឋកិច្ចអាមេរិកនៅខែកុម្ភៈ អាចបង្កើតឱកាសការងារដល់ពលរដ្ឋបន្ថែមជាង ៣១ម៉ឺនការងារ

ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់បណ្តាលមកពីសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន និង ការកើនឡើងកំដៅការទូតជាមួយចិន ដែលជាគូប្រជែងសេដ្ឋកិច្ចរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ