ធនាគារអេស៊ីអេស៊ីលី ត្រូវបានគេចាត់ទុកថា គឺជាធនាគារពាណិជ្ជដ៏ធំជាងគេមួយ ដែលមានប្រតិបត្តិការទូលំទូលាយ និងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់សម្រាប់ការទូទាត់ជាច្រើន ទាំងនៅក្នុងវិស័យឯកជន និងរដ្ឋផងដែរ។ តួយ៉ាង ជាមួយនឹងការប្រើប្រាស់អេស៊ីលីដាម៉ូបាល លោកអ្នកអាចបង់ថ្លៃវិក្កយបត្រជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនជាង១០មុខឯណោះ រួមមាន៖
-កក់លេខទុក
-ចុះបញ្ជីយានជំនិះ
-ផ្ទេរកម្មសិទ្ធិយានជំនិះ
-ប្ដូរព័ត៌មានយានជំនិះ
-ទុតិយតា-តតិយតាយានជំនិះ
-ប្ដូរបណ្ណបើកបរ
-ចុះបញ្ជីសាលាបង្រៀនបើកបរ
-លិខិតអនុញ្ញាតបំពេញបែបបទចុះបញ្ជីយានយន្ដសម្រាប់ហាង
-ចុះបញ្ជីក្រុមហ៊ុនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
-ពិន័យលើឆៀកផុតសុពលភាពលើសពី៣០ថ្ងៃ
-ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
-ស្នើសុំលិខិតអនុញ្ញាតឲ្យនាវាចូលចតតាមកំពង់ផែ។
សូមបញ្ជាក់ថា អេស៊ីលីដាម៉ូបាល បានទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ដែលមានអ្នកចុះឈ្មោះប្រើប្រាស់ច្រើនជាង ២,៦លាននាក់ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២២នេះ។ ជាមួយនឹងកំណើននៃការប្រើប្រាស់អេស៊ីលីម៉ូបាលនេះ វាក៏បាជួយឲ្យចរាចរសាច់ប្រាក់បានឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចផងដែរ៕