វិស័យឧស្សាហកម្ម

តើកម្ពុជាត្រូវធ្វើដូចម្តេច ដើម្បីទាក់ទាញវិនិយោគិន លើវិស័យឧស្សាហកម្មធុនធ្ងន់បន្ថែម?


ដើម្បីឆ្លើយតបទៅនឹងត្រូវការនៃការរីកចម្រើនរបស់កម្ពុជា រួមទាំងពិភពលោក រាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តដល់បណ្តាវិនិយោគិនបរទេសឱ្យសម្លឹងចាប់យកឱកាសវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ បច្ចុប្បន្នវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិកព្រមទាំងយានយន្តនៅកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែសំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិផងដែរ។ តើកម្ពុជាត្រូវធ្វើពិពិធកម្មយ៉ាងណាខ្លះសម្រាប់ជំរុញឱ្យវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជាឱ្យកាន់តែមានកំណើនបន្ថែមទៀត?
វិស័យឧស្សាហកម្ម
ដោយ

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា ដើម្បីជំរុញ និងទាក់ទាញអ្នកវិនិយោគឱ្យមកដាក់ទុនវិនិយោគលើវិស័យឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា ឱ្យបានកាន់តែច្រើន ក្រៅពីកម្ពុជាមានច្បាប់វិនិយោគមួយដែលមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ហើយនោះ កម្ពុជាក៏ត្រូវរៀបចំខ្លួនឱ្យបានរួចរាល់ទៅលើកត្តាសំខាន់ៗមួយចំនួនទៀតផងដែរ ជាពិសេស គឺការកសាងមូលធនមនុស្សតែម្តង។ ជាមួយគ្នានេះ ការជំរុញឱ្យមានការបង្កើតតំបន់ឧស្សាហកម្មផ្តាច់មុខពិសេសសម្រាប់ប្រទេសនីមួយៗ ដូចជាតំបន់ឧស្សាហកម្មពិសេសសម្រាប់ប្រទេសកូរ៉េ ឬតំបន់ឧស្សាហកម្មពិសេសសម្រាប់ប្រទេសចិនជាដើម ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញការវិនិយោគផងដែរ។

បើតាមការអះអាងរបស់ឯកឧត្តម ហេង សុខគង់ កម្ពុជាមានការប្រើប្រាស់ថាមពលស្អាតខ្ពស់ជាងគេបើធៀបនឹងប្រទេសក្នុងតំបន់។ លើសពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បាននិងកំពុងរៀបចំយន្តការមួយចំនួនដែលស្ថិតក្រោមខុទ្ទកាល័យនាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាជូនដល់បណ្តាវិនិយោគិនផងដែរ។ តាមរយៈកត្តាសំខាន់ៗទាំងនេះ ឯកឧត្តម ហេង សុខគង់ ជឿជាក់ថា កម្ពុជានឹងអាចទទួលបានវិនិយោគិនបរទេសមកបោះទុនវិនិយោគលើវិស័យឧស្សាហកម្មធនធ្ងន់នៅកម្ពុជាកាន់តែច្រើនថែមទៀតផងដែរ។

​ទន្ទឹមនឹងការងាកទៅរកឧស្សាហកម្មធនធ្ងន់ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា វិស័យឧស្សហកម្មកម្រិតស្រាល រួមទាំងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ គឺនៅតែជាវិស័យអាទិភាពមួយដែលត្រូវយកចិត្តទុកដាក់រក្សា និងពង្រឹងបន្ថែមផងដែរ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំផែនការលើកកម្ពស់វិស័យកាត់ដេរនៅកម្ពុជា តាមរយៈជំរុញការប្រើប្រាស់បច្ចេកវិទ្យាកាន់តែច្រើនក្នុងវិស័យនេះ ក្នុងគោលបំណងជំរុញនិងបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

​សម្រាប់ឯកឧត្តម ហេង សុខគង់ បើទោះបីជាកម្ពុជា មានកត្តាអំណោយផលច្រើនសម្រាប់ទាក់ទាញវិនិយោគិនលើវិស័យឧស្សាហកម្មធនធ្ងន់ក៏ពិតមែន ប៉ុន្តែកម្ពុជាក៏នៅជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែរ ជាពិសេសគឺការខ្វះខាតនូវវត្ថុធាតុដើមសម្រាប់ទ្រទ្រង់វិស័យនេះ។ តែយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា កម្ពុជាក៏មានវត្ថុធាតុដើមជាធនធានរ៉ែមួយចំនួន ដែលអាចឈានទៅបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងវិស័យឧស្សាហកម្មធនធ្ងន់ផងដែរ៕

None



អត្ថបទបន្ទាប់


តើរដ្ឋាភិបាលគួរមានវិធានការបែបណា ដើម្បីទប់ស្កាត់គម្រោងវិនិយោគបោ.កប្រា.ស់នៅកម្ពុជា?

នៅមួយរយៈចុងក្រោយនេះ មានការផ្ទុះករណីបោ.កប្រា.ស់ជាបន្តបន្ទាប់ ក្រោមរូបភាពប្រមូលទុនពីប្រជាពលរដ្ឋឱ្យវិនិយោគក្នុងវិស័យណាមួយ ជាពិសេសអចលនទ្រព្យ …

អតីតមហាសេដ្ឋីអាម៉េរិកម្នាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនា.គារ២៥ឆ្នាំ ពីបទលួ.ចលុយអតិថិជន៨ពាន់លានដុល្លារ

លោក សេម បេងមេន ហ្វ្រាយ (Sam Bankman-Fried) ត្រូវបានចៅក្រមកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំ ពីបទលួចប្រាក់៨ពាន់លានដុល្លារពីអតិថិជនរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ