កសិកម្ម-​បន្លែ

តើ​កម្ពុជា​គួរធ្វើ​អ្វី​ខ្លះ​​​ដើម្បី​លើក​ស្ទួយ​សុវត្ថិភាព​ចំណី​អាហារ?


ថ្មីៗ​នេះ មាន​ការ​ជជែក​​​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្ដាញ​ព័ត៌មាន​សង្គម ហ្វេសប៊ុក ជុំវិញ​ប្រធាន​បទ​បន្លែ​មាន​ជាតិ​គីមី បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​កម្ពុជា​ សម្ដេច​តេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ពលរដ្ឋ​នាំ​គ្នា​ឈប់​ទិញ​បន្លែ​​ផ្លែ​ឈើ​ដែល​មាន​ជាតិ​គីមី។
លោក​ ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​លោក​បណ្ឌិត យ៉ង សាំងកុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម។
ដោយ

មតិ​នៅលើ​ហ្វេសប៊ុក​ខ្លះ ចោទ​សួរ​ថា តើ​ឲ្យ​ប្រជាពលរដ្ឋ​ធម្មតា​ធ្វើ​ដូចម្ដេច​ទើប​ដឹង​ថា បន្លែ​ផ្លែ​ឈើ​ណា​មាន​គីមី បន្លែ​ផ្លែ​ឈើ​ណា​គ្មាន​ជាតិ​គីមី? 

ទោះ​យ៉ាង​ណា ការជជែក​យ៉ាង​ផុល​ផុស​នេះ​ជា​ការ​ពញ្ញាក់​ការយក​ចិត្ត​ទុកដាក់​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​បន្លែ​ផ្លែ​ឈើ​ដែលមាន​ជាតិ​គីមី​នេះ។

ជុំវិញ​បញ្ហា​ខាង​លើ​នេះ លោក​បណ្ឌិត យ៉ង សាំងកុមារ ថ្លែង​ជា​សាធារណៈ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោកថា ដើម្បី​លើក​ស្ទួយ​សុវត្ថិភាព​ចំណី​អាហារ សុខភាព​សាធារណៈ និង​សេដ្ឋកិច្ច​ជាតិ រដ្ឋាភិបាល​គួរ​យក​ចិត្ត​​ទុក​ដាក់​ធ្វើ​នូវ​កិច្ចការ​សំខាន់ៗចំនួន ៣៖

  1. គាំទ្រ​ដល់​ការ​អភិវឌ្ឍ​កសិកម្ម​សរីរាង្គ​ទាំង​ផ្នែក​បច្ចេកទេស ទុន និង​ទីផ្សារ។
  2. រៀបចំ​ឲ្យ​មាន​ស្តង់ដារ​សុវត្ថិភាព​ចំណី​អាហារ​និង​ស្តង់ដារ​កសិកម្ម​សរីរាង្គ​ជាតិ។
  3. ការពារ​កុំ​ឲ្យ​មាន​ការ​នាំចូល និង​ការធ្វើ​ពាណិជ្ជកម្ម​នូវ​ចំណី​អាហារ​ដែល​ខុស​ស្តង់ដារ​សុវត្ថិភាព​ចំណី​អាហារ។

ប្រទេស​កម្ពុជា​ ថ្វីត្បិត​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ ក្នុង​មួយឆ្នាំៗ​ ត្រូវ​បាន​គេ​រាយការណ៍ថា នាំ​ចូល​បន្លែ​ពី​ប្រទេស​វៀតណាម និង​ថៃ ក្នុង​ទឹកប្រាក់​ប្រមាណ ២០០​លាន​ដុល្លារ។ ការនាំ​ចូល​បន្លែ​ដ៏ច្រើន​សន្ធឹក​សន្ធាប់​នេះ ​ត្រូវ​បាន​បន្ទោស​ថា នាំ​ឲ្យ​កសិករ​ក្នុង​ស្រុក​ដាំដុះ​បន្លែ​មិន​ចំណេញ និង​ខ្លះ​ថែមទាំង​ខាត​ចុង​ខាតដើម ដោយសារ​តែ​បន្លែ​នាំ​ចូល​មាន​តម្លៃ​ថោក​ជាង។ 

បើ​និយាយ​ពី​ការដាំ​ដុះ​បន្លែ​សរីរាង្គ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​វិញ លោក ង៉ែត ជូ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ក្រុមហ៊ុន​ពិគ្រោះ​យោបល់ Emerging Markets Consulting (EMC) និយាយថា អាច​ជា​ការ​ពិបាក។ ពិបាក​ត្រង់ថា បន្លែ​សរីរាង្គ​ប្រាកដ​ជា​មាន​តម្លៃ​ខ្ពស់​ជាង​បន្លែ​ធម្មតា ដែល​ពលរដ្ឋ​ទូទៅ​ដែលមាន​ចំណូល​ទាប​មិន​អាច​មាន​លទ្ធភាព​ទិញ​ហូប​បាន។

លោក​​ ង៉ែត ជូ ថា សម្រាប់​កម្ពុជា គួរតែ​ជំរុញ​ការដាំ​ដុះ​បន្លែ​ដែលស្រប​តាម​ស្តង់ដារ​កសិកម្ម​ល្អ​របស់​ជាតិ សម្រាប់​បំពេញ​តម្រូវការ​ទីផ្សារ​ពលរដ្ឋ​ទូទៅ និង​ផលិត​បន្លែ​សរីរាង្គ​ដើម្បី​បំពេញ​តម្រូវការ​ពលរដ្ឋ​ដែល​មាន​ចំណូល​ខ្ពស់។ 

បន្ថែម​ពី​លើ​ចំណុច​ទាំង​បី​ខាង​លើ ដែល​លោក​បណ្ឌិត យ៉ង សាំងកុមារ បាន​លើក​ឡើង លោក​ ង៉ែត ជូ ស្នើ​ថា ទីមួយ រដ្ឋាភិបាល​គួរតែ​លើក​ទឹកចិត្ត​ដល់​ការ​វិនិយោគ​​លើ​ផលិតកម្ម​វត្ថុធាតុ​ដើម​កសិកម្ម​ក្នុង​ស្រុកដើម្បីកាត់​បន្ថយ​ថ្លៃ​ចំណាយ​នាំ​ចូល។​ ទីពីរ បង្កើត​គោលនយោបាយ​ត្រឹមត្រូវ​និង​អាច​អនុវត្ត​បាន​សម្រាប់​វិស័យ​ដាំ​ដុះ​បន្លែ​ និង ទីបី បង្កើត​និង​អនុវត្ត​ឲ្យ​បានតឹងរ៉ឹង​នូវ​ច្បាប់​ស្ដីពី​សុវត្ថិភាព​ចំណី​អាហារ៕

None



អត្ថបទបន្ទាប់


វេជ្ជបណ្ឌិត​ប្រាប់​វិធី​ពិនិត្យ​បន្លែ​គីមី ខណៈ​អ្នក​ជំនាញ​ថា​បន្លែ​នៅ​កម្ពុជា​៩៩​%​​មាន​គីមី

បន្លែ​គីមី ឬ​គ្មាន​គីមី បាន​ក្លាយ​ប្រធាន​បទ ដែល​សាធារណជន​ជា​ច្រើន​លើក​មក​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជ…

ខេត្ត​សៀមរាប​នឹង​មាន​កន្លែង​កម្សាន្ដ​បែប​ទំនើប​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ Pub Street នៅ​ឆ្នាំ​២០១៨

ហាងល្បីៗ​ជាង​១០០​ហាង​មក​ពី​ក្រៅ​ប្រទេស​និង​ក្នុង​ស្រុក នឹង​ត្រូវ​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​គម្រោង​ទីកន្លែង​កម្សាន្ដ​បែប​ទំនើប​ថ្មី និង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ