មិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរនោះទេ

ប្រធានាធិបតីអាមេរិកប្រកាសប្រាប់ប្រជាជនអាមេរិកាំងថា “មិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរនោះទេ”


ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសក្ដែងៗកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះប្រាប់ទៅកាន់ពលរដ្ឋអាមេរិកាំងថា ប្រជាជនអាមេរិកាំងមិនគួរព្រួយបារម្ភអំពីសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីទីក្រុងម៉ូស្គូបានប្រកាសប្រុងជើងការអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។ ការប្រកាសរបស់ប្រធានាធិបតីអាមេរិកនេះ ធ្វើឡើងនៅក្រោយពេលដែលពលរដ្ឋអាមេរិក ក៏ដូចជាពិភពលោកទាំងមូលផងដែរ បារម្ភថា រុស្ស៊ីអាចនឹងជ្រើសយកជម្រើសចុងក្រោយ ក្នុងការវាយបកទៅកាន់ប្រទេសលោកខាងលិច ក្រោយពេលដែលរុស្ស៊ីកំពុងតែរងទណ្ឌកម្មជុំទិសទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយការទូតនោះ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន

ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ដែលបាន​ចោទសួរ នៅចុងម៉ោង នៃកម្មវិធីមួយ​នៅក្នុង​សេតវិមានអាមេរិកថា តើពលរដ្ឋអាមេរិកាំង​គួរតែមានក្ដីបារម្ភអំពីសង្គ្រាម​នុយក្លែអ៊ែដែរឬទេ? លោកចូ បៃឌិន ប្រធានាធិបតីអាមេរិកឆ្លើយតបដោយខ្លីថា «អត់ទេ!»។

បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យយោធារុស្ស៊ី ដាក់​ក្រុមយោធា​ផ្នែក​អាវុធនុយក្លេអ៊ែររបស់ខ្លួន  លើការត្រៀមលក្ខណៈពិសេស ដែលជាកម្រិតនៃការប្រុងប្រយ័ត្នខ្ពស់បំផុត​ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក មន្ត្រីសេតវិមានបាននិយាយថា អាមេរិកកំពុងវាយតម្លៃការប្រកាសរបស់រុស្ស៊ីអំពីការត្រៀមលក្ខណៈនៃអាវុធនុយក្លែអ៊ែនេះ។ ប៉ុន្ដែ សហរដ្ឋអាមេរិកមើលមិនឃើញហេតុផលណាមួយ ដែលអាមេរិក​ត្រូវ​ផ្លាស់ប្តូរ​កម្រិតប្រកាស​អាសន្ន​នុយក្លេអ៊ែររបស់អាមេរិក​​តបទៅកាន់រុស្ស៊ីវិញ​នោះទេគិតមកត្រឹមពេលនេះ។ នេះបើតាមការបញ្ជាក់​របស់​ ​លោកស្រី Jen Psaki អ្នកនាំពាក្យ​សេតវិមានអាមេរិក។

ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ី​បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងកាំជ្រួចនុយក្លេអ៊ែររបស់ខ្លួន​ និងកងនាវាភាគខាងជើង និងប៉ាស៊ីហ្វិក ត្រូវបានដាក់ឱ្យពង្រឹង​កាតព្វកិច្ច​ប្រយុទ្ធ ខណៈសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តណាតូ ដែលមានសមាជិក ៣០ ប្រទេស មិនមាន​បំណងប្រាថ្នា​ក្នុងជម្លោះជាមួយរុស្ស៊ីនោះទេ។ លោកស្រី Psaki បាននិយាយថា ការបង្កជម្លោះទាក់ទងនឹងអាវុធនុយក្លេអ៊ែរ គឺមានភាព​គ្រោះថ្នាក់ ដោយហានិភ័យនៃការគណនាខុស គួរតែត្រូវបានជៀសវាង ហើយអាមេរិក​នឹង​មិនបណ្តោយ​ដោយកើតឡើងទេ។

សូមជម្រាបថា លោក ចូ បៃដិន បានធ្វើការហៅទូរស័ព្ទជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ខណៈដែលមន្ត្រីសហរដ្ឋអាមេរិក​បាននិយាយថា សង្រ្គាមនុយក្លេអ៊ែរ មិនត្រូវឲ្យមាន​ការប្រយុទ្ធឡើងឡើយ។ សូមរំឭកថា សេតវិមាន​ក៏បានចង្អុលបង្ហាញ​ផងដែរអំពីប្រទេស​រុស្ស៊ី​បានចុះហត្ថលេខាលើ​សេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ថា សង្គ្រាមនុយក្លេអ៊ែរមិនអាចឈ្នះបាន ហើយមិនត្រូវធ្វើសង្គ្រាមនេះឡើយ។

ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះ ក៏បានបង្កឱ្យមានការឆ្លើយតប​ ជាមួយនឹងការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច និងសាជីវកម្មពីសំណាក់ប្រទេស​លោកខាងលិចទៅលើ​ប្រទេសរុស្ស៊ី យ៉ាងធ្ងន់ធ្ងរ​មិនធ្លាប់មានពីមុនមក ហើយសហរដ្ឋអាមេរិកក៏បានរារាំង​ជនជាតិ​អាមេរិកពីការចូលរួមក្នុងប្រតិបត្តិការ​ណាមួយ ដែលពាក់ព័ន្ធនឹងធនាគារ​កណ្តាលរបស់ប្រទេសរុស្ស៊ីផងដែរ ។ ទណ្ឌកម្មពីលោកខាងលិចទាំងនេះ ត្រូវបាន​លោកពូទីន ប្រធានាធិបតីរុស្ស៊ីចាត់ទុកថា គឺជា​ធ្វើឡើង​ខុសនឹងច្បាប់អន្តរជាតិ ហើយវាក៏ជាអ្វីដែលជំរុញឲ្យ​រុស្ស៊ី ត្រូវប្រកាសត្រៀមលក្ខណៈអាវុធនុយក្លែអ៊ែររបស់ខ្លួន​ក្នុងកម្រិតខ្ពស់ផងដែរ៕

អត្ថបទ ស៊ើង​ និមល់ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី ថាទីផ្សារផ្លែស្វាយកែវរមៀតកំពុងធ្លាក់ថ្លៃខ្លាំងមិនធ្លាប់មាន

ព័ត៌មាន
មហាសេដ្ឋីកសិកម្មឧកញ៉ា ម៉ុង ឬទ្ធី បានលើកឡើងទាក់ទងនឹងបញ្ហាទីផ្សារផ្លែស្វាយកែវមៀត ថាគ្មានទីផ្សារ និងមានការធ្លាក់ថ្លៃមិនធ្លាប់មានពីមុនមក។ បើ…

តម្លៃមាសនៅទីផ្សារហក់ឡើងដល់ជាង ២.៣០០ដុល្លារក្នុង១តម្លឹង ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន

ព័ត៌មាន
តម្លៃមាសនៅកម្ពុជាបានឡើងថ្លៃជាបន្តបន្ទាប់ ស្របទៅតាមនិន្នាការតម្លៃទីផ្សារពិភពលោក ពោលគឺមាសបន្ដឡើងថ្លៃខ្ពស់ចាប់តាំងពីពេលដែល រុស្ស៊ីប្រកាសធ្វើប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ