ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

ចាប់ពីចុងខែវិច្ឆិកានេះ ចក្រភពអង់គ្លេស នឹងដាក់ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ-១៩ របស់ក្រុមហ៊ុន Merck ហើយ!


ចក្រភពអង់គ្លេស បានសម្រេចថា នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុនអាមេរិក គឺក្រុមហ៊ុន Merck ចាប់ពីចុងខែនេះតទៅហើយ បន្ទាប់ពីប្រទេសនេះ ទើបតែបានអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩មុនគេបង្អស់ក្នុងពិភពលោក។ ក្រៅតែពីថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck អង់គ្លេសគ្រោងនឹងអនុម័តឲ្យប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដ១៩របស់ក្រុមហ៊ុន Pfizerផងដែរ។ នេះបើតាមការអះអាងរបស់ប្រធានទីប្រឹក្សាវេជ្ជសាស្ត្រប្រចាំទីភ្នាក់ងារសន្ដិសុខសុខាភិបាលអង់គ្លេស។
ថៃត្រៀមថវិកាជាង ទុកទិញថ្នាំគ្រាប់ព្យាបាលកូវីដ-១៩

គេ​នៅ​ចាំ​បាន​ថា កាលពី​ស​ប្ដា​ហ៍​មុន​នេះ អង់គ្លេស​បាន​ប្រកាស​មុនគេ​បង្អស់​ក្នុង​ការ​អនុម័ត​ប្រើប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន​អា​មេ​រិ​ក Merck ហើយ​រដ្ឋាភិបាល​អង់គ្លេស​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​បាន​បាន​កក់​ទុក​ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន Merck នេះ​ចំនួន ៤៨​ម៉ឺន​កញ្ចប់​រួច​ហើយ​ដែរ​។ បន្ថែម​ពី​នេះ អង់គ្លេស​ក៏​បាន​កក់​ទុក​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​ពី​ក្រុមហ៊ុន Pfizer ប្រមាណ ២៥​ម៉ឺន​កញ្ចប់​ផង​ដែរ​។

អ្វី​ដែល​គេ​ចាប់អារម្មណ៍​ជាង​នេះ​ទៀត​នោះ គឺ លោកស្រី ស៊ូ​សាន ហុប​គី​ន (Susan Hopkins) ប្រធាន​ទីប្រឹក្សា​វេជ្ជសាស្ត្រ​ប្រចាំ​ទីភ្នាក់ងារ​សន្ដិសុខ​សុខាភិបាល​អង់គ្លេស បាន​និយាយ​នៅ​ក្នុង​ទូរទស្សន៍ BBC ថា អង់គ្លេស​នឹង​ចាប់ផ្ដើម​ប្រើប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន Merck នៅ​ចុងខែ​វិច្ឆិកា​នេះ ឬ​ក៏​អាច​នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ​។

លោកស្រី ហ៊ុ​ប​គី​ន គូសបញ្ជាក់​ថា នៅ​ក្នុង​ការ​សាកល្បង​ទាំងអស់​ចំពោះ​ការ​ប្រើប្រាស់​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​នេះ គឺ​បាន​ធ្វើ​ឡើង​ជាមួយនឹង​អ្នក​ដែល​បាន​មិន​បាន​ចាក់​វ៉ាក់សាំង ដូច្នេះ គេ​អាច​ដឹង​បាន​ថា វា​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​នេះ សម្រាប់​អ្នកជំងឺ​កូ​វី​ដ​១៩ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩​រួច​ហើយ​។

បើ​តាម​មន្ត្រី​សុខាភិបាល​របស់​អង់គ្លេស​រូប​នេះ ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Pfizer ក៏​មិន​ទាន់​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​អាជ្ញាធរ​សុខាភិបាល​អង់គ្លេស​ឆាប់​ៗ​នេះនោះ​ទេ ពោល​គឺ​អាច​នឹង​ត្រូវការ​ពេល​រហូត​ដល់​ឆ្នាំ​ក្រោយ​ឯណោះ​។

សូម​បញ្ជាក់​ថា ស្រប​ពេល​ដែល​អង់គ្លេស​បាន​អនុម័ត​ប្រើ​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩ របស់​ក្រុមហ៊ុន Merck នៅ​ប្រទេស​ដទៃ​ផ្សេង​ទៀត រួម​ទាំង​អា​មេ​រិ​ក​ផង នៅ​មិន​ទាន់​បាន​អនុម័ត​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​នេះ​នៅឡើយ​ទេ​។ ក៏​ប៉ុន្ដែ មាន​ប្រទេស និង​ក្រុមហ៊ុន​ជា​ច្រើន បាន​ទាក់ទង​ទៅ​ក្រុមហ៊ុន Merck ដើម្បី​ចុះ​កិច្ចសន្យា​កក់​ទិញ​ថ្នាំ​នេះ​រួច​ហើយ​ដែរ​។ ក្នុង​នោះ សហរដ្ឋអាមេរិក បាន​បញ្ជា​ទិញ​ក្នុង​តម្លៃ​ដល់​ទៅ ៧០០​ដុល្លារ​ឯណោះ ក្នុង​មួយ​កញ្ចប់​។

បើ​តាម​សេចក្ដីរាយការណ៍​នា​ពេល​កន្លង​មក​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រភេទ​ថ្នាំ​គ្រាប់​ព្យាបាល​កូ​វី​ដ​១៩​របស់​ក្រុមហ៊ុន Merck គឺ​មាន​ប្រសិទ្ធភាព​អាច​ជួយ​ឲ្យ​អ្នក​ឆ្លង​កូ​វី​ដ​១៩ មិន​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​កាត់​បន្ថយ​កម្រិត​នៃ​ការ​ស្លាប់​បាន​ដល់​ទៅ ៥០% ខណៈ​ដែល​ថ្នាំ​គ្រាប់​របស់​ក្រុមហ៊ុន Pfizer​វិញ បន្ទាប់​ពី​បាន​ធ្វើតេស្ដ​សាកល្បង​រួច ក្រុមហ៊ុន​បង្ហាញ​ថា វា​មាន​ប្រសិទ្ធភាព​ដល់​ទៅ ៨៩%​ឯណោះ​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុនពិចារណាលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចជាង ២៦០ពាន់លានដុល្លារ

ព័ត៌មាន
ប្រទេសជប៉ុនកំពុងពិចារណាបញ្ចេញកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចរបស់ខ្លួនពីវិបត្តិកូវីដ១៩ ក្នុងទំហំទឹកប្រាក់ជាង ២៦០ពាន់លានដុល្លារអាមេរិក។ កញ្ចប់…

ទីបំផុត អាមេរិកបើកព្រំដែនគោក និងផ្លូវអាកាស ទទួលអ្នកដំណើរអន្តរជាតិឡើងវិញហើយ!

ព័ត៌មាន
សហរដ្ឋអាមេរិកបើកច្រកព្រំដែនគោក និងផ្លូវអាកាសឡើងវិញហើយនៅថ្ងៃចន្ទ សប្ដាហ៍នេះ ដើម្បីទទួលអ្នកដំណើរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចរាល់ ។ អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ