មេដឹកនាំកូឡុំប៊ី

តើលោក ត្រាំ ប្រុងលេងសន្លឹកបៀរអ្វីជាមួយនឹងមេដឹកនាំកូឡុំប៊ី?


ប្រទេសនានានៅលើពិភពលោកដែលបានតាមដានស្ថានការណ៍រវាងអាម៉េរិក និងកូឡុំប៊ី កំពុងឆ្ងល់ថា តើប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ គ្រោងលេងសន្លឹកបៀរអ្វីជាមួយប្រទេសកូឡុំប៊ី ដោយម្តងគំរាមប្រើធម៌ក្តៅ និងម្តងប្រើធម៌ត្រជាក់។ ចម្ងល់នេះបានកើតឡើងក្រោយលោក ដូណាល់ ត្រាំ បានអញ្ជើញប្រធានាធិបតីកូឡុំប៊ីលោក ហ្គោស្តាវូ ប៉េត្រូ (Gustavo Petro) ឱ្យមកកាន់សេតវិមាន នៅ៤ថ្ងៃបន្ទាប់ពីលោកបានចោទប្រកាន់ប្រធានាធិបតីរូបនេះ មានជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មជួញដូគ្រឿងញៀន។
មេដឹកនាំកូឡុំប៊ី
ដោយ

សារព័ត៌មាន Chanel News Asia បានរាយការណ៍នៅថ្ងៃទី៨ ខែមករា ថា ប្រធានាធិបតិអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី៧ ខែមករា បានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី ដោយ​លោក បានអញ្ជើញមេដឹកនាំកូឡុំប៊ីលោក ហ្គោស្តាវូ ប៉េត្រូ ឱ្យមកកាន់សេតវិមាន​នៅប៉ុន្មានថ្ងៃបន្ទាប់ពីលោកគំរាមកំហែងប្រើប្រតិបត្តិការយោធាលើមេដឹកនាំរូបនេះពាក់ព័ន្ធនឹងបទចោទឧក្រិដ្ឋកម្មគ្រឿងញៀន។

ការអញ្ជើញនេះបានកើតឡើង ក្រោយជំនួបតាមទូរសព្ទជាលើកដំបូងរវាងសមភាគីទាំងពីរ ក្រោយលោកត្រាំ ព្រមានលោក ប៉េត្រូ ឲ្យប្រយ័ត្ន បន្ទាប់ពីសហរដ្ឋអាម៉េរិក បានវាយឆ្មក់ចូលចាប់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ កាលពីថ្ងៃទី៣ ខែមករា បានដោយជោគជ័យ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គមថា លោកពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលក្នុងជំនួបតាមទូរសព្ទជាមួយមេដឹកនាំកូឡុំប៊ី។

គួរបញ្ជាក់ថា កន្លងមកលោក ប៉េត្រូ ជាមេដឹកនាំមួយរូប ដែលហ៊ានរិះគន់លោក ត្រាំ ពេញៗមាត់ ហើយក៏បានបញ្ជាក់ពីការត្រៀមខ្លួនឆ្លើយតបនឹងការគំរាមកំហែងរបស់អាម៉េរិកផងដែរ ខណៈលោក ត្រាំ ធ្លាប់បានចោទប្រកាន់មេដឹកនាំកូឡុំប៊ី ពីបទជាប់ព័ន្ធនឹងបណ្តាញជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រុស្ស៊ីថ្កោលទោសអាម៉េរិក ចំពោះការរឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិខ្លួន និងទាមទារឱ្យដោះលែងជនជាតិរុស្ស៊ី នៅលើនាវាជាបន្ទាន់

ទីក្រុងមូស្គូ ថ្កោលទោសអាម៉េរិក ចំពោះការចាប់រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិខ្លួន ដែលកំពុងធ្វើដំណើរនៅក្នុងសមុទ្រការ៉ាប៊ីន និងទាមទារឱ្យអ…

អ្នកជំនាញជឿជាក់ថា កម្ពុជានឹងអាចសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅឆ្នាំនេះ

អ្នកជំនាញក្នុងវិស័យស្រូវអង្ករ មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងអាចឈានទៅសម្រេចគោលដៅនាំចេញអង្ករឱ្យបាន១លានតោននៅត្រឹម២០២៦ ប្រសិនបើកម្ពុជា អាចព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ