វិស័យទេសចរណ៍

ថៃ វៀតណាម និងសិង្ហបុរី ស្ថិតក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង១០សម្រាប់ភ្ញៀវទេសចរចិន


ថៃ សិង្ហបុរី និងវៀតណាមស្ថិតក្នុងចំណោមប្រទេសគោលដៅទេសចរណ៍ល្បីៗទាំង១០ ដែលទាក់ទាញភ្ញៀវទេសចរចិន បានច្រើនជាងគេ ក្នុងពេលឈប់សម្រាក៥ថ្ងៃនៃទិវាពលកម្មអន្តរជាតិរបស់ប្រទេសចិន ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានវៀតណាម VnExpress។
វិស័យទេសចរណ៍
ដោយ

បើតាមទិន្នន័យស្ដីពីការកក់ជើងហោះហើរនៅលើកម្មវិធីអេបរបស់ចិនមួយបានបង្ហាញថា ប្រទេស ថៃគឺជាទិសដៅដ៏ពេញនិយមបំផុតសម្រាប់ជនជាតិចិន បន្ទាប់មកគឺប្រទេសជប៉ុន ម៉ាឡេស៊ី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី វៀតណាម សហរដ្ឋអាម៉េរិក ហ្វីលីពីន និងអូស្ត្រាលី។

Global Times បានរាយការណ៍ថា ការកក់ជើងហោះហើរទៅកាន់ប្រទេសជប៉ុន បានកើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ដោយធ្វើឱ្យជប៉ុនក្លាយជាគោលដៅមានកំណើនធំបំផុតនៅក្នុងចំណោមគោលដៅកំពូលទាំង១០នេះ។ ចំណែកការកក់ជើងហោះហើរសម្រាប់ប្រទេសថៃនិងម៉ាឡេស៊ីវិញ បានកើនឡើងជាង៣០% និងកើនឡើងទ្វេដងសម្រាប់សិង្ហបុរី។

ទន្ទឹមនឹងនេះ ទិន្នន័យពីកម្មវិធីអនឡាញ Ctrip បានបង្ហាញថា ប្រទេសវៀតណាម បានស្ថិតក្នុងបញ្ជីនៃគោលដៅវិស្សមកាលដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរចិន នៅក្នុងពេលឈប់សម្រាកនេះដែរ។ ជាក់ស្ដែង ប្រទេសនេះបានទទួលភ្ញៀវទេសចរចិន ជាង១លាន២សែននាក់ តាំងពីដើមឆ្នាំរហូតដល់មកដល់ពេលនេះ ដោយកើនឡើងជិត៦០% បើធៀបនឹងតួលេខសរុបកាលពីឆ្នាំមុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពាណិជ្ជករមាសនៅថៃ ព្យាករថា តម្លៃមាសនឹងឡើងដល់ជាង៣ពាន់៣រយដុល្លារក្នុង១តម្លឹងនៅឆមាសទី២ឆ្នាំនេះ

ព័ត៌មាន
ពាណិជ្ជករមាសនៅថៃ បានអះអាងថា តម្លៃមាសនៅលើទីផ្សារកំពុងស្ថិតក្នុងស្ថានភាពនៃដំណើរឆ្ពោះទៅរកត២ពាន់៥រយដុល្លារក្នុង១អោន ឬជាង៣ពាន់៣រយដុល្លារក្នុ…

របាយការណ៍សិក្សាមួយបង្ហាញថា ប្រទេសភាគច្រើនក្នុងពិភពលោកគាំទ្រអាម៉េរិក ច្រើនជាងចិនទាក់ទិនការដឹកនាំប្រទេស

ព័ត៌មាន
របាយការណ៍ស្ទង់មតិមួយរបស់ក្រុមហ៊ុន ហ្គាឡាប់ (Gallup) ដែលជាក្រុមហ៊ុនវិភាគ និងផ្ដល់ការប្រឹក្សាលំដាប់ពិភពលោក បានបង្ហាញថា ប្រទេសភាគច្រើននៅទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ