រថយន្តអគ្គិសនី

ការលក់រថយន្តអគ្គិសនីជាសកលកើនឡើង១៣% ប៉ុន្តែធ្លាក់ចុះ៧% នៅតំបន់អឺរ៉ុប តើមកពីមូលហេតុអ្វី?


ក្រុមហ៊ុនរ៉ូម៉ូសិន (Rho Motion) ដែលជាក្រុមហ៊ុនស្រាវជ្រាវទីផ្សាររថយន្តបាននិយាយថា ការលក់រថយន្តអគ្គិសនីជាសកលទាំងរថយន្តកូនកាត់ និងរថយន្តប្រើអគ្គិសនីសូទ្បា កាលពីខែមិថុនា កន្លងទៅបានកើនឡើង១៣% បើធៀបនឹងខែដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះត្រូវបានជំរុញដោយសារការកើនឡើងនូវការប្រើប្រាស់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន។ ប៉ុន្តែការលក់រថយន្តប្រភេទនេះនៅតំបន់អឺរ៉ុបបែជាមានការធ្លាក់ចុះ៧% ទៅវិញ តើមកពីមូលហេតុអ្វី? នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
រថយន្តអគ្គិសនី
ដោយ

អ្នកគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវទីផ្សាររថយន្ត រ៉ូ ម៉ូសិន លោក ឆាល់ ឡេស្ទើ (Charles Lester) បានអះអាងថា ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោកបានរួមចំណែកក្នុងការលក់រថយន្តអគ្គិសនីលើពិភពលោកច្រើនជាងគេរហូតដល់ទៅជាង៦០% ខណៈក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD បានរួមចំណែកធំជាងគេសម្រាប់ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន នៅឆមាសទី១ឆ្នាំនេះ។

លោក ឡេស្ទើ បានបញ្ជាក់ថា ការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកបានកើនឡើងដល់១លាន៤សែនគ្រឿង នៅក្នុងខែកក្កដា កន្លងទៅថ្មីៗនេះ ក្នុងនោះចំនួន៨៦ម៉ឺនគ្រឿង ស្ថិតនៅក្នុងប្រទេសចិន ដែលបានកើនឡើង២៥% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះជាយ៉ាងណា ការលក់រថយន្តអគ្គិសនីប្រចាំខែនៅតំបន់អឺរ៉ុប បានធ្លាក់ចុះ៧% មកនៅត្រឹមតែប្រមាណ៣០ម៉ឺនគ្រឿងប៉ុណ្ណោះ ក្នុងនោះប្រទេសហ្វាំងឡង់ អៀរឡង់ និងហូឡង់ បានធ្លាក់ចុះខ្លាំងជាងគេ ខណៈការលក់នៅប្រទេសអ៊ីតាលី បានកើនឡើង៣៤% ក្រោយពីមានការលើកទឹកចិត្តពីរដ្ឋាភិបាល។ ទន្ទឹមនេះ នៅសហរដ្ឋអាម៉េរិក និងកាណាដា ការលក់រថយន្តកូនកាត់អគ្គិសនី បានកើនឡើង៦% ជាមួយបរិមាណ១៤ម៉ឺនគ្រឿង។

បើតាមការព្យាកររបស់អ្នកជំនាញរូបនេះ ការលក់រថយន្តអគ្គិសនីជារួមនៅក្នុងឆ្នាំ២០២៤ នេះ មើលមិនឃើញពីកំណើនដ៏ខ្លាំងក្លា ដែលជាក្ដីសង្ឃឹមសម្រាប់ឧស្សាហកម្មយានយន្តនេះនៅឡើយទេ ដោយគេបានព្យាករថា ការរថយន្តអគ្គិសនីអាចសម្រេចបានត្រឹមតែជាង១៦លានគ្រឿងប៉ុណ្ណោះ៕

អត្ថបទ៖ សុខ មង្គល

None



អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល ទម្លាក់ថវិកា៥០លានដុល្លារ ដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅការងារ ជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្…

ចិន មានប្រភពថាមពលកកើតឡើងវិញធំជាងសហរដ្ឋអាម៉េរិក រហូតដល់៨ដងឯណោះ

របាយការណ៍សិក្សាស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា បានបង្ហាញថា ស្ទើរតែ២ភាគ៣ ទៅហើយនៃស្ថានីយអគ្គិសនីដើរដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ