ចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥

តើអាស៊ានត្រូវលើកកម្ពស់ការតភ្ជាប់អ្វីខ្លះ ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥?


កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្ដីពីការតភ្ជាប់អាស៊ានលើកទី ១៣ នៅរាជធានីភ្នំពេញ នាថ្ងៃទី ៣ ខែតុលាឆ្នាំ២០២២។ ក្នុងសន្និសីទនេះ មានការជជែកពិភាក្សាយ៉ាងផុលផុស ក្រោមមូលបទស្ដីពី ការលើកម្ពស់ការតភ្ជាប់ឆ្ពោះទៅរកចក្ខុវិស័យសមាគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ប្រកបដោយបរិយាប័ន្ន ចីរភាព និងភាពធន់រឹងមាំ។
តើអាស៊ានត្រូវលើកកម្ពស់ការតភ្ជាប់អ្វីខ្លះ ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានក្រោយឆ្នាំ ២០២៥?
ដោយ

ក្នុងសន្និសីទនោះដែរ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា អនាគតនៃតំបន់អាស៊ាន នឹងពឹងផ្អែកលើឧត្តមភាពប្រកួតប្រជែង តំបន់ ដែលអាចកើតឡើងបានដោយការតភ្ជាប់យ៉ាងល្អនៅក្នុងតំបន់ ដែលមានសកម្មភាពរួមគ្នា ហើយខ្សែចង្វាកផ្គត់ផ្គង់ក្នុងតំបន់នេះ ក៏ត្រូវតែមានស័ក្ដិសិទ្ធភាព និងរឹងមាំផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់បន្ថែមថា អាស៊ានត្រូវទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍របស់ខ្លួន ដើម្បីផ្តួចផ្ដើមគំនិតស្តីពីការតភ្ជាប់និងគម្រោងសហប្រតិបត្តិការនានាពេញក្នុងតំបន់។ លើសពីនេះ សម្រាប់អាស៊ាន អភិក្រមនេះគឺការទាញយកឲ្យបានជាអតិបរមានូវការបំពេញគ្នាទៅវិញទៅមករវាងគំនិតផ្ដួចផ្ដើមនានាដែល មានស្រាប់ស្តីពីការតភ្ជាប់ ដើម្បីចំរាញ់យកតម្លៃបន្ថែមដែលចាំបាច់។

ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការចូលជាធរមាននៃកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើម ដែលនឹងដឹកនាំសេដ្ឋកិច្ចតំបន់។ និងនៅមានភាពចាំបាច់ក្នុងការតម្រែតម្រង់ទិសផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ (MPAC 2025) ដើម្បីធានាថា ផែនការមេនេះនឹងដើរតួនាទីជាចំណុចស្នូលក្នុងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើមផ្សេងៗនៅក្នុងតំបន់ ក្នុងការទ្រទ្រង់អាស៊ានដែលប្រកបដោយភាពធន់រឹងមាំ ចីរភាព និងបរិយាប័ន្ន។

ទន្ទឹមនេះ អគ្គលេខាធិការអាស៊ាន ឯកឧត្តម លឹម ចុកហុយ បានបញ្ជាក់ដែរថា ខណៈពេលដែលអាស៊ានបន្ដរៀបចំផែនការសម្រាប់អនាគត តំបន់នេះ ក៏ត្រូវកសាងនូវភាពតភ្ជាប់គ្នារវាងអនាគត ជាមួយនឹងសកម្មភាពដែលកំពុងធ្វើក្នុងពេលបច្ចុប្បន្នដែរ។ ឯកឧត្តម បន្ថែមថា អាស៊ានត្រូវធ្វើការជាមួយដៃគូទាំងអស់ ទោះសម្រាប់រយៈពេលខ្លី មធ្យម និងវែង។

សូមបញ្ជាក់ថា សន្និសីទពីការតភ្ជាប់អាស៊ានលើកទី១៣នេះ ក៏បានពិភាក្សាអំពីវិធីសាស្ត្រពង្រឹងភាពជាដៃគូស្តីពីការតភ្ជាប់អាស៊ានជាមួយភាគីពាក់ព័ន្ធផ្សេងៗ ព្រមទាំងការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងភាពច្នៃប្រឌិតក្នុងវិស័យឌីជីថល ដែលអាចបង្កើតនិងពង្រឹងបណ្តាញការងារតំបន់ ដើម្បីរួមចំណែកដល់ការកសាងសហគមន៍អាស៊ានមួយ ប្រកបដោយបរិយាប័ន្ន ភាពធន់រឹងមាំ និងការតភ្ជាប់គ្នាយ៉ាងល្អផងដែរ៕




អត្ថបទបន្ទាប់


ប៉ូឡូញ ដាក់លិខិតផ្លូវការទារប្រាក់សំណង ១,៣ទ្រីលានដុល្លារពីអាល្លឺម៉ង់ ពាក់ព័ន្ធនឹងផលខូចខាតដែលបង្កឡើងក្នុងសម័យសង្គ្រាមលោកលើកទី២

រដ្ឋមន្ត្រីការបរទេសប៉ូឡូញកាលពីថ្ងៃចន្ទបានចុះហត្ថលេខាលើកំណត់ហេតុផ្លូវការមួយ ដើម្បីផ្ញើទៅកាន់ប្រទេសអាល្លឺម៉ង់ដោយស្នើសុំការទូទាត់ថវិកាចំនួន…

លោក ត្រាំ ដាក់ពាក្យប្តឹងទូរទស្សន៍អាមេរិក CNN ពីបទបរិហារកេរ្តិ៍ និងបានទាមទារសំណងជំងឺចិត្តចំនួន ៤៧៥លានដុល្លារ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) បានដាក់ពាក្យប្តឹងប្រព័ន្ធផ្សព្វផ្សាយ CNN ដ៏ល្បីមួយនៅសហរដ្ឋអាមេរិកពីបទបរិហារកេរ្តិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ