អាស៊ាន

អាស៊ានឯកភាពគ្នាពង្រីកការទូទាត់ប្រាក់ឆ្លងព្រំដែនតាម QR កូដ


គណៈរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន និងទេសាភិបាលធនាគារកណ្ដាលរបស់តំបន់នេះ បានជួបប្រជុំគ្នានៅក្នុងទីក្រុងលួងប្រាបាង ប្រទេសឡាវ ដោយបានព្រមព្រៀងគ្នានឹងលើកកម្ពស់ការពង្រីកការទូទាត់ហិរញ្ញវត្ថុ និងការតភ្ជាប់សេវាកម្មឆ្លងព្រំដែនតាមរយៈប្រព័ន្ធទូទាត QR កូដ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
អាស៊ាន
ដោយ

លោក សានទិផាប ផូមវិហាន (Santiphab Phomvihane) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឡាវ សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន បានប្រាប់អ្នកសារព័ត៌មានថា កិច្ចព្រមព្រៀងពង្រីកការទូទាត់ប្រាក់ឆ្លងព្រំដែនតាម QR កូដបានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកនិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាស៊ានមានគោលបំណងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់​តាមរយៈការពង្រីកពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនក្នុងតំបន់ ហើយការបង្រួបបង្រួមប្រព័ន្ធទូទាត់ប្រាក់តាមរយៈ QR កូដត្រូវបានគេមើលឃើញថា ជាផ្លូវមួយដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច។

ប្រទេសឡាវ ដែលនឹងធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ បានយល់ព្រមជាមួយនឹងប្រទេសថៃ ថា នឹងដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ QR ឆ្លងដែនរវាងប្រទេសទាំងពីរ ហើយប្រតិបត្តិការពេញលេញសម្រាប់ប្រព័ន្ធទូទាត់នេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅខែមិថុនា។ ជាមួយគ្នានេះ ឡាវ ក៏បានអនុម័តការព្រមព្រៀងបែបនេះជាមួយនឹងកម្ពុជា និងកំពុងចរចាជាមួយនឹងប្រទេសវៀតណាមផងដែរ។

ប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីឆ្នាំ២០២៣ ឆ្ពោះទៅរកការដាក់បញ្ចូលគ្នា នៃប្រព័ន្ធទូទាត់ QR កូដ ខណៈបណ្តាញតភ្ជាប់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំៗមួយនេះ ត្រូវបានគេរំពឹងថា នឹងពង្រីកដល់ប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនដូចជាឡាវ និងកម្ពុជា ជាដើម។

ប្រទេសអាស៊ានមួយចំនួនកំពុងងាកទៅរកការបង្កើតបណ្តាញទូទាត់ប្រាក់ QR កូដ រួមគ្នាកាន់តែខ្លាំងឡើង ដោយសារប្រព័ន្ធនេះនឹងបង្កើតបរិយាកាសងាយស្រួលសម្រាប់ការប្រើប្រាស់ដោយមិនមានការរំខានក្នុងការផ្លាស់ប្តូររូបិយប័ណ្ណ។ បណ្តាញទូទាត់បែបនេះត្រូវបានគេរំពឹងថា នឹងលើកកម្ពស់វិស័យ​ទេសចរណ៍ និងការវិនិយោគ។

ប្រព័ន្ធទូទាត់ QR កូដនៅលើទូរសព្ទស្មាតហ្វូនដែលដំណើរការដោយវិស័យឯកជននេះបានជួបបញ្ហាកង្វះអន្តរប្រតិបត្តិការរវាងកម្មវិធីមួយចំនួន។ ដើម្បីដោះស្រាយបញ្ហានេះ ប្រទេសនានាកំពុងស្វែងរកការបង្រួបបង្រួមតាមស្តង់ដា និងចុះបញ្ជីប្រតិបត្តិករទូទាត់ប្រាក់។ គោលដៅនៃការបង្កើតប្រព័ន្ធទូទាត់តាមស្ដង់ដានេះ គឺដើម្បីធ្វើឱ្យស្តង់ដារការទូទាត់ QR ដែលបានព្រមព្រៀងគ្នានេះ ពង្រីកទំនាក់ទំនងរវាងមនុស្ស និងមនុស្សបន្ថែមទៀត៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើរលកកម្ដៅ និងខ្យល់កខ្វក់កំពុងអង្រួនតំបន់អាស៊ីអាគ្នេយ៍យ៉ាងណាហើយនៅពេលនេះ?

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ សីតុណ្ហភាពបានឡើងដល់កម្រិតក្តៅបំផុត ពោលគឺលើសពី៤០អង្សាសេនៅតំបន់មួយចំនួននៃប្រទេសថៃ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី…

ឥណ្ឌាមានមហិច្ឆតាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ

ព័ត៌មាន
មហាយក្សឥណ្ឌាមានមហិច្ឆតាទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យបានយ៉ាងតិច១០០ពាន់លានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ខណៈដែលប្រទេសនៅអាស៊ីខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ