ធនាគារជាតិនៃកម្ពុជា

តើអ្នកជំនាញយល់ឃើញបែបណាចំពោះការបោះពុម្ពផ្សាយក្រដាសប្រាក់២០ម៉ឺនរៀល ដែលមានតម្លៃសរុបប្រមាណ១ពាន់លានដុល្លារ?


ធនាគារជាតិនៃកម្ពុជាកាលពីពេលថ្មីៗបានបោះផ្សាយក្រដាសប្រាក់ប្រភេទពីរសែនរៀល ដែលមានតម្លៃប្រមាណមួយពាន់លានដុល្លារ ដើម្បីអបអរសាទរខួបលើក២០ នៃការគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រកម្ពុជា។ បើទោះបីថ្នាក់ដឹកនាំធនាគារជាតិ ចេញមកពន្យល់បកស្រាយជុំវិញការបោះផ្សាយក្រដាសប្រាក់ប្រភេទនេះក៏ដោយ តែមានសាធារណជនមួយចំនួនបានលើកឡើងថា ការបោះផ្សាយក្រដាសប្រាក់នេះទំនងជារាជរដ្ឋាភិបាលខ្វះសាច់ប្រាក់ ហើយអ្នកខ្លះថា ការបោះផ្សាយនេះនឹងធ្វើឱ្យប៉ះពាល់ដល់តម្លៃលុយរៀល និងសេដ្ឋកិច្ចជាដើម។
ធនាគារជាតិនៃកម្ពុជា
ដោយ

តើការបោះផ្សាយក្រដាសប្រាក់ប្រភេទពីរសែនរៀលនេះអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងតម្លៃលុយរៀលដែរ ឬទេ? ហើយអ្នកជំនាញមានការយល់ឃើញបែបណា?

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការបោះផ្សាយក្រដាសប្រាក់ពីរសែនរៀល ដែលមានតម្លៃប្រមាណមួយពាន់លានដុល្លារ គឺជាចំនួនសាច់ប្រាក់មួយដ៏ធំបើពិនិត្យទៅលើទិដ្ឋភាពសេដ្ឋកិច្ចនិងបញ្ហានានារបស់កម្ពុជា។ តែយ៉ាងណាអ្នកជំនាញរូបនេះជឿជាក់ថា ធនាគាជាតិនៃកម្ពុជានឹងអាចគ្រប់គ្រងបានចំពោះសាច់ប្រាក់ដែលបោះពុម្ភផ្សាយនៅក្នុងឱកាសអបអរសាទរខួបលើក២០ នៃការគ្រងរាជសម្បត្តិព្រះមហាក្សត្រកម្ពុជា។ សម្រាប់អ្នកជំនាញរូបនេះ ការបោះផ្សាយក្រដាសប្រាក់ថ្មី ដែលមានតម្លៃរហូតដល់១ពាន់លានដុល្លារនេះ វាអាចផ្តល់ទាំងផលវិជ្ជមាន និងអវិជ្ជមាន ពោលគឺប្រសិនបើធនាគារជាតិគ្រប់គ្រងមិនបានល្អ វាអាចធ្វើឱ្យមានបញ្ហាអតិផរណា និងតម្លៃលុយរៀលធ្លាក់ចុះ តែបើគ្រប់គ្រងបានល្អវានឹងជួយជំរុញសេដ្ឋកិច្ច និងបង្កើនសាច់ប្រាក់ក្នុងចរន្តសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះលោកស្នើឱ្យធនាគារជាតិផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិធីមើលក្រដាសប្រាក់ក្លែងក្លាយ និងក្រដាសប្រាក់ពិត។

ដោយឡែក អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាយល់ឃើញថា ការបោះផ្សាយក្រដាសប្រាក់ប្រភេទថ្មីនេះ វានឹងជួយបង្កភាពងាយស្រួលដល់ការទូទាត់សាច់ប្រាក់ ដ្បិតធនបត្រប្រភេទថ្មីនេះមានតម្លៃស្មើនឹងក្រដាសប្រាក់៥០ដុល្លារអាម៉េរិក។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រដាសប្រាក់ថ្មីនេះនឹងធ្វើឱ្យការប្រើប្រាស់ប្រាក់រៀលកាន់តែមានចរន្តកើនឡើង ដែលនឹងជួយជំនួស ឬកាត់បន្ថយការប្រើប្រាស់ដុល្លារបានមួយកម្រិត។ សម្រាប់អ្នកជំនាញរូបនេះ ការបោះផ្សាយក្រដាសប្រាក់ថ្មីវាជារឿងល្អមួយហើយ ហើយអ្វីរឹតតែល្អនោះ គឺធនាគារជាតិត្រូវគ្រប់គ្រងអត្រាប្ដូរប្រាក់ និងការគ្រប់គ្រងអតិផរណាឱ្យបានល្អ ព្រោះការបោះពុម្ភក្រដាសប្រាក់ប្រភេទ១៥០០០រៀល និងក្រដាស៣០០០០រៀលកន្លងមក ពុំបានធ្វើឱ្យប៉ះពាល់ដល់អតិផរណា ឬទាញទម្លាក់លុយរៀលឱ្យធ្លាក់ថ្លៃនោះទេ។

ជុំវិញការបោះផ្សាយក្រដាសប្រាក់ថ្មីនេះដែរ លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ការបោះផ្សាយក្រដាសប្រាក់ថ្មីបន្ថែមនេះ មិនមែនដោយសាររដ្ឋាភិបាលកម្ពុជាខ្វះសាច់ប្រាក់អ្វីនោះទេ ហើយក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ចំនួនរូបិយវត្ថុ ដែលកំពុងចរាចរនៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជានោះដែរ។ ផ្ទុយទៅវិញការបោះផ្សាយក្រដាសប្រាក់ថ្មីនេះ គឺជាការជំនួសក្រដាសប្រាក់ចាស់ រហែក ដែលបណ្ដាលមកពីកត្តារួមផ្សំផ្សេងៗ ដែលធនាគារជាតិនៃកម្ពុជា បានដកចេញពីការចរាចរ ឬមិនឱ្យប្រើប្រាស់លើទីផ្សារបន្តទៀត។ ជាទូទៅក្រដាសប្រាក់ចាស់ៗ និងរហែកទាំងនោះ ត្រូវបានធនាគារជាតិ ប្រមូលវិញ តាមរយៈយន្តការ ឬយុទ្ធនាការស្រលាញ់ប្រាក់រៀល ដែលតែងតែធ្វើនៅតាមបណ្ដាខេត្តនានា ដើម្បីផ្លាស់ប្ដូរក្រដាសប្រាក់ចាស់មកប្រើក្រដាស់ប្រាក់ថ្មី។

តាមថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ការបោះផ្សាយក្រដាសប្រាក់២សែនរៀលចំនួន២០លានសន្លឹកនេះ គឺដើម្បីអបអរសាទរខួបលើក២០ នៃការគ្រងរាជសម្បត្តិព្រះមហាក្សត្រកម្ពុជា៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Alibaba អួតក្ដែងៗថា កម្មវិធីបកប្រែបញ្ញាសិប្បនិមិត្តថ្មីរបស់ខ្លួន ល្អជាងក្រុមហ៊ុន Google និង ChatGPT

បណ្ដាញសាខានៅអន្តរជាតិ របស់ក្រុមហ៊ុនខ្នាតយក្ស Alibaba របស់ប្រទេសចិន នៅថ្ងៃទី ១៦ ខែតុលា បានចាប់ផ្តើមដាក់ឱ្យដំណើរការនូវកម្មវិធីបកប្រែជំនាន…

តម្លៃមាសពិភពលោកហក់ឡើងខ្ពស់បំបែកកំណត់ត្រាជាថ្មី ចំពេលដែលស្ថានភាព នៃការបោះឆ្នោតនៅអាម៉េរិកមិនច្បាស់លាស់ និងការកាត់បន្ថយអត្រាការប្រាក់

តម្លៃមាសពិភពលោកមានការហក់ឡើងថ្លៃដល់កម្រិតខ្ពស់ជាងពេលណាៗទាំងអស់ គិតត្រឹមថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៤នេះ ដោយសារតែកត្តានៃភាពមិនច្បាស់លាស់ជុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ