ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ

ទស្សនៈអ្នកជំនាញនិងអ្នកជំនួញចំពោះសេដ្ឋកិច្ចកម្ពុជាអំឡុងពេលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ


ក្រោយការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ទាំងអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ សុទ្ធតែបង្ហាញពីការព្រួយបារម្ភពីស្ថានភាពដ៏លំបាកនេះ ដោយសារតែតម្រូវការទំនិញមានការធ្លាក់ចុះ និងការដឹកជញ្ជូនទំនិញមានការឡើងថ្លៃ។ ដោយកត្តាទាំងអស់ នេះសុទ្ធសឹងជាកត្តាដែលនាំឲ្យមានបញ្ហាប្រឈមដល់សេដ្ឋកិច្ចកម្ពុជា។ ទោះយ៉ាងណា ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនួញ នៅតែមានជំនឿចំពោះការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានានាដែលបង្កឡើងដោយមេរោគឆ្លងដ៏កាចហាវមួយនេះ។
ទិដ្ឋភាពរាជធានីភ្នំពេញ ពេលព្រលប់
ដោយ

ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ប្រាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា នៅ​ក្នុង​ដំណាក់កាល​នេះ គឺជា​ស្ថានភាព​ដ៏​លំបាក​មួយ ដែល​ធ្វើ​ឲ្យ​កំលាំង​សេដ្ឋកិច្ច​របស់​យើង​កាន់តែ​ថមថយ​ទៅ​ៗ​។ តែ​យ៉ាងណា ឯកឧត្តម​បណ្ឌិត ម៉ី កល្យាណ​នៅ​តាម​បង្ហាញ​ពី​ក្តី​សង្ឃឹមថា មាន​កត្តា​ពីរ ដែល​នឹង​ធ្វើ​ឲ្យ​ការ​ចម្លង​មេរោគ​មានការ​ថយ​ចុះ​វិញ​។

ស្រ​ដៀង​គ្នា​នេះ​ដែរ អ្នកជំនាញ​នៅ​ផ្នែក​វិស័យ​ដឹក​ជញ្ជូន​ឯណេះ​វិញ ឧកញ៉ា ស៊ិ​ន ច​ន្ធី ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​ផង​ដែរ ចំពោះ​វិស័យ​ដឹក​ជញ្ជូន ដោយសារ​តែ​ការ​បន្ត​អូស​បន្លាយ នៃ​ការ​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍​នេះ ខណៈ​ដែល​សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​មួយ​ចំនួន​ធំ​កំពុង​តែ​ជួប​បញ្ហា​លំបាក​ស្រាប់​ទៅ​ហើយ​នោះ​។

ដោយឡែក ចំពោះ វិស័យ​កសិកម្ម​វិញ ត្រូវ​បាន​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់​ថា សម្រាប់​ការ​នាំ​ចេញ​អង្ករ​មានការ​ធ្លាក់​ចុះ​ខ្លះ តែ​ផលិត​កសិកម្ម​ផ្សេង​នៅ​តែ​មាន​ភាពល្អ​ប្រសើរ​ដូច​ជា​ចេក និង​ស្វាយ ជាដើម​។ ជាមួយ​គ្នា​នេះ ការ​នាំ​ចេញ​ស្វាយ ក្រោយ​ពេល​ក្រសួងកសិកម្ម​បាន​ពិភាក្សា​គ្នា​សម្រេច​ចុង​ក្រោយ​ជាមួយ​ភាគី​ចិន​ហើយ​នោះ លោក​រំពឹង​ថា ការ​នាំ​ចេញ​ស្វាយ​លែង​មាន​ឧបសគ្គ​ទៀត​ហើយ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​រយៈពេល​តែ​ជិត​១​ខែ​ប៉ុណ្ណោះ នៃ​ការ​ឆ្លង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ចំនួន​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​នេះ​សរុប​មាន​ជាង ៨០០​នាក់​ហើយ នៃ​ចំនួន​អ្នក​ឆ្លង​សរុប​ជាង​១​ពាន់​៣​រយ​នាក់​។ មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​អះអាង​ថា ការ​ឈាន​ទៅ​បញ្ចប់​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​លើក​នេះ អាច​នឹង​ពិបាកធ្វើ​ទៅ​បាន​ណាស់ ប្រសិនបើ​ពលរដ្ឋ​ម្នាក់​ៗ​ហាក់​មិនសូវ​ខ្វាយខ្វល់ ធ្វេសប្រហែស​ក្នុង​ការ​ការពារ​ខ្លួន​។

ដូច្នេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងសុខាភិបាល​។ បើ​មិន​ចាំបាច់​កុំ​ចេញ​ក្រៅ​ផ្ទះ ហើយ​ត្រូវ​អនុវត្ត​វិធានការ​បី​កុំ បី​ការពារ គឺ ត្រូវ​ពាក់​ម៉ាស់ ឡា​ង​ដៃ​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិភាព និង​កុំទៅ​កន្លែង​មាន​មនុស្ស​ច្រើន​កកកុញ​, កុំទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល និង​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ពេក និង​កុំ​ប៉​ពាល់​គ្នា ចាប់ដៃ កៀក​ស្មា ឱប​គ្នា នៅ​ពេល​ជួប​គ្នា​៕ 

None



អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ស្នើឲ្យអាជ្ញាធរខេត្តចេញបញ្ជាឲ្យ ផ្អាកជាបណ្តោះអាសន្ន ចំពោះការរៀបចំពិធីមង្គលការនិងការជួបជុំនានា

នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជាសំឡេងមួយ ដោយបានស្នើដល់អាជ្ញាធររាជធានីខេត្ត ឲ្…

ការប្រមូលពន្ធលើវិស័យកាស៊ីណូនៅឆ្នាំ២០២០ សម្រេចបានជាង ៤០លានដុល្លារ ធ្លាក់ចុះជាង២០%

ការប្រមូលពន្ធលើវិស័យកាស៊ីណូក្នុងឆ្នាំ២០២០ សម្រេចបានជាង ៤០លានដុល្លារ មានការធ្លាក់ចុះជាង ២០ភាគរយបើធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនេះ ត្រូវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ