វិស័យសំណង់និងអចលនទ្រព្យ

វិស័យសំណង់ និងអចលនទ្រព្យ ជាជន្ទល់សេដ្ឋកិច្ចរឹងមាំ ជួយឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយឺត នៅឆ្នាំ២០២០


វិស័យសំណង់ និងអចលនទ្រព្យ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អះអាងថា គឺជាជន្ទល់សេដ្ឋកិច្ចរឹងមាំមួយ ដែលបានជួយទប់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ឲ្យមានការធ្លាក់ចុះយឺតជាងការរំពឹងទុក។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាន និងកំពុងគិតគូរមើលថែវិស័យនេះ ឲ្យកាន់តែល្អថែមទៀត តាមរយៈការដាក់ចេញនូវគោលនយោបាយបន្ធូរបន្ថយមួយចំនួនពិសេសលើការអភិវឌ្ឍប្រភេទសំណង់លំនៅដ្ឋានតម្លៃសមរម្យ។
ទិដ្ឋភាព​សំណង់អគារ​ខ្ពស់ៗ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។ រូបភាព៖ ហេង ភារម្យ
ដោយ

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិបត្តិបង្កឡើងដោយកូវីដ-១៩ នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចកម្ពុជាមានការធ្លាក់ចុះ-៣,៤%។ ឯកឧត្តម បន្ថែមថា បើកុំតែកម្ពុជា មានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ គួបផ្សំនឹងការគ្រប់គ្រងមេរោគឆ្លងបានល្អ ម្ល៉េះកំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះខ្លាំងជាងនេះទៅទៀត។ ក្នុងនោះដែរ វិស័យសំណង់ និងអចលនទ្រព្យក៏ បានចូលរួមចំណែកជាជន្ទល់សេដ្ឋកិច្ចមួយរឹងមាំ ក្នុងការទប់សេដ្ឋកិច្ចកុំឲ្យធ្លាក់ចុះលឿន នៅក្នុងអំឡុងវិបត្តិកូវីដ-១៩នេះផងដែរ។

តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅឆ្នាំ២០២០ វិស័យសំណង់ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមាន -២,៤% ខណៈដែលកាលពីឆ្នាំ២០១៩ មានកំណើនដល់ទៅជាង២០% ។ ការធ្លាក់ចុះនៃវិស័យសំណង់ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការធ្លាក់ចុះនៃកំណើនលំហូរទុនវិនិយោគពីបរទេស ដែលមានជាង -១២% ខណៈដែលកំណើននៃការនាំចូលសម្ភារសំណង់សរុបក៏មានការធ្លាក់ចុះជាង-១៨%ផងដែរ។ទោះយ៉ាងណា វិស័យសំណង់ត្រូវបានព្យាករថា នឹងកើនឡើងវិញប្រមាណ៣%នៅឆ្នាំ២០២១។

ដោយឡែក វិស័យអចលនទ្រព្យវិញ នៅឆ្នាំ២០២០ ត្រូវក្រសួងសេដ្ឋកិច្ចប៉ាន់ស្មានថាមានកំណើនធ្លាក់ចុះ -៤,៩% ប៉ុន្ដែនឹងកើនដល់វិញ ២,៧%នៅឆ្នាំ២០២១៕

សូមទស្សនាសេចក្តីរាយការណ៍ដូចខាងក្រោម៖ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាគ្រោងនឹងទទួលចំណូលមិនមែនសារពើពន្ធ ១៤លានដុល្លារក្នុងឆ្នាំ២០២១ពីដំណក់ប្រេងរបស់ខ្លួន

ព័ត៌មាន
កម្ពុជានៅក្នុងឆ្នាំ២០២១នេះ រំពឹងថានឹងទទួលបានចំណូលមិនមែនសារពើរពន្ធពីវិស័យប្រេង ប្រមាណ ១៤លានដុល្លារអាមេរិកដើម្បីចាក់បញ្ចូលបន្ថែមទៅក្នុងចំ…

ថ្នាក់ដឹកនាំធនាគារ អេស៊ីលីដា ផ្ដល់ជូនអំណោយជាគ្រឿងបរិភោគ និងថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ព័ត៌មាន
នៅរសៀលថ្ងៃពុធ ១៤កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ